» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5847 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619087 នាក់

នារី​ម្នាក់ បើក​ឡាំ​ន​បេ​អឹម​ក្នុង​ល្បឿន​លឿន បុក​រះ​ម៉ូតូ​២​គ្រឿង មនុស្ស ៣​នាក់ រងរបួស​ធ្ងន់​

 

​ភ្នំពេញ​៖ នារី​ម្នា​ក់បាន​បើកបរ​រថយន្ត​សេរី​ទំនើប​ម៉ាក​បេ​អឹម​ដាប់​បឹ​ល​យូ​(BMW) ពាក់​ស្លាក​លេខ កម្ពុជា LM.8878 បុក​រះ​ម៉ូតូ​ចំនួន ២​គ្រឿង បណ្តាល​ឲ្យ​មនុស្ស ៣​នាក់ រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង ១:៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិតនៅ​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន លេខ​៥៧ កែង​ផ្លូវ​លេខ​២៨២ ក្នុង​មូលដ្ឋាន​នៃ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។a girl car2

​ប្រភពព័ត៌មាន​ពី​អ្នករត់​កង់​បី​ឥណ្ឌា​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើត​គាត់​បាន​ឭ​សម្លេង​រថយន្ត ២​គ្រឿង កំពុង​ប្រដេញ​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​២៨២ ទិសដៅ​ពី​កើត​ឆ្ពោះទៅ​ទិស​ខាងលិច​។ ភ្លាមៗ​នោះ​គាត់​បានឃើញ​ជនរងគ្រោះ​ទាំង ៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដោយ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KN-4626 ជិះ​ដោយ​បុរស​ម្នាក់ និង​១​គ្រឿង​ទៀត​ម៉ាក SCOOPY ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​តាកែវ 1Z-7776 ជិះ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​នារី​ម្នាក់ទៀត​។

​ក្នុងករណីនេះ ម៉ូតូ​ទាំងពីរ​គ្រឿង​ធ្វើដំណើរ​ពី​ផ្លូវ​លេខ​៥៧ ទិសដៅ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ​ត្រង់​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់តែ​ឃើញ​រថយន្ត ២​គ្រឿង ប្រដេញ​គ្នា​នោះ​បើក​ឆ្លងផ្លូវ​បំបែក​ដោយ​មិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ទាំង ២​គ្រឿង ខ្ទាត​ចែកផ្លូវ​គ្នា ដោយ​១​គ្រឿង​ខ្ទាត​ទៅ​កែង​ផ្លូវ​ក្បែរ​ម៉ា​ត​១​កន្លែង ចំណែក​ម៉ូតូ SCOOPY ខ្ទាត​ទៅបុក​ធ្លុះ​របង​ស័ង្កសី​នៃ​ដី​ឡូ​តិ៍​១​កន្លែង រង​ការខូចខាត ។​ចំណែក​រថយន្ត​១​គ្រឿង​បាន​បើក​រត់គេច​បាត់ នៅសល់តែ​រថយន្ត​សេរី​ទំនើប​ម៉ាក BMW i8 ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ កម្ពុជា LM.8878​។

​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​យ​នារី​ខាងលើ មាន​នារី​ម្នាក់​បាន​រងរបួស​ជើង​ធ្ងន់​ខ្លាំង​។ ចំណែក​បុរស​២​នាក់​ទៀត​រងរបួស​ស្រាល ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ទាក់ទង​ទៅកាន់​រថយន្ត​សា​ម៉ុ​យ​ដើម្បី​យក​មនុស្ស​ទៅ​សង្គ្រោះ​។ បន្ទាប់មក​សមត្ថកិច្ច​បានមក​ដល់​ក៏​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដែលជា​មនុស្ស​ស្រី និង​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​១ ដើម្បី​ធ្វើការ​សាកសួរ​នាំ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ក៏បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក ព្រមទាំង​ម៉ូតូ​រងគ្រោះ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ភាគី​ទាំងសងខាង ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ​៕a girl car a girl car1 a girl car3 a girl car4 a girl car5 a girl car6 

​