» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5556 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695727 នាក់

អគ្គនាយក​ពេទ្យសត្វ​៖​កម្ពុជា​អាចមាន​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​សាច់ជ្រូក​នៅក្នុង​ស្រុ

​ភ្នំពេញៈ ក្រសួង​កិ​សកម្ម អះអាងថា កម្ពុជា​អាចមាន​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​សាច់ជ្រូក​នៅក្នុង​ស្រុក ដោយ​មិនចាំបាច់​នាំចូល​ពី​ប្រទេសជិតខាង​រហូតដល់​ដំណាច់ឆ្នាំ ២០២២ នេះ​។​នេះ​ជាការ​ប្រកាស​របស់លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នា​ព្រឹក​ថ្ងៃទី​១៩​កក្កដា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី សមិទ្ធផល​សម្រេចបាន​រយៈពេល​៥​ឆ្នាំកន្លងមក របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជា​រដ្ឋា​ភី​បាល​។a pic phanara

លោក តាន់ ផាន់​ណា​រ៉ា ថ្លែងថា ក្រសួងកសិកម្ម​មិនបាន​អនុញ្ញាតឱ្យ​នាំចូល​ជ្រូក​រយៈពេល ៩ ខែ មកហើយ ពោលគឺ​ចាប់ពី​តាំងពី​អំឡុង​ចុងឆ្នាំ ២០២១ ដោយសារតែ​ផលិតកម្ម​ជ្រូក​ក្នុងស្រុក មានលទ្ធភាព​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ហើយ​។​​លោក​បាន​បន្ថែមថា កន្លងទៅ​អគ្គនាយដ្ឋាន​បាន​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល ដោយ​នៅក្នុង​រយៈពេល​កន្លងមក​នេះ​បង្ក្រាបបាន​ជាច្រើន​ករណី ដោយ​ថ្មីៗ​នេះ បង្ក្រាប​១៦​ករណី​ចំពោះ​ការ​លួច​នាំចូល​ជ្រូក​ដោយ​ខុសច្បាប់​នេះ ខណៈដែល​សប្តាហ៍​មុន​មន្ត្រី​ជំនាញ​បាន​ដុត​កម្ទេច​ជ្រូក​ចំនួន ៨០ ក្បាល ដែល​បាន​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ខេត្តព្រៃវែង និង​សង្ស័យថា មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រោយ​បានធ្វើ​ច​ត្តា​ឡី​ស័ក​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​ជ្រូក ខ្ញុំ​ធានាថា យើង​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ រហូតដល់​បំណាច់​ឆ្នាំ ដោយ​មិន​ត្រូវការ​នាំចូល​ឡើយ​។​បន្ទាប់​បានទទួល​អនុសាសន៍រ​បស់​សម្តេច​តេ​ជោ ឱ្យ​កាត់បន្ថយ​ការនាំ​ចូល និង​ជំរុញ​ការផលិត​ក្នុងស្រុក យើង​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ និង​ជំរុញ​ដល់​កសិករ​ក្នុងការ​ចិញ្ចឹមសត្វ​បន្ថែមទៀត ដោយ​សង្កេតឃើញថា ការចិញ្ចឹម​របស់​កសិក​រ​មានការ​កើនឡើង​ចាប់ពី​ឆ្នាំ ២០២០ មក​»​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ប្រាប់​កាសែត​ថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់​ជ្រូក​ចិញ្ចឹម​នៅលើ​ទីផ្សារ មិន​ត្រឹមតែ​គ្រប់គ្រាន់​ទេ ថែមទាំង​លើស​តម្រូវការ​ថែម​ទៀតផង ដែល​បានធ្វើឱ្យ​តម្លៃ​ជ្រូក​បាន​ធ្លាក់​ថ្លៃ​បន្តិច​មកវិញ​នា​រយៈពេល​ចុងក្រោយ​នេះ​។​​លោក​ស្រ៊ុនពៅបាន​បន្ថែមថា តម្លៃ​ជ្រូក​រស់ នៅ​ប្រទេសជិតខាង ថ្លៃ​ជាង​តម្លៃ​ជ្រូក​កម្ពុជា ដូចនេះ គេ​មិនអាច​នាំ​ចូលមក​កម្ពុជា​បានឡើយ​។​ម្យ៉ាង​បញ្ហា​តម្លៃ​ជ្រូក​ចុះថ្លៃ​នេះ ជាទូទៅ​នៅ​រដូវវស្សា ជ្រូក​តែង​ចុះថ្លៃ ដោយសារតែ​ជា​រដូវ​ដែល​សម្បូរ​ត្រី​ច្រើន ទើប​តម្រូវការ​សាច់ជ្រូក​មានការ​ចុះថ្លៃ​បែបនេះ​។​​ «​តម្លៃ​ជ្រូក​រស់​បច្ចុប្បន្ន គឺ ១១ ០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈដែល​ការចំណាយ​របស់​កសិក​រ​លើស​នេះ ដែលនាំឱ្យ​កសិករ​ខ្លះ​បាន​ដកថយ​។​ការចុះ​ថ្លៃ​នេះ អាចមកពី​កសិករ​សម្រុក​ចិញ្ចឹម​ច្រើន ស្របពេល​កសិដ្ឋាន​ក្នុងស្រុក​ធំៗ​ក៏​ចាប់ផ្តើម​ពង្រីក​ដូចគ្នា​»​។​​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​បាន​ឲ្យ​ដឹងថា កម្ពុ​ជាមាន​តម្រូវការ​សាច់ជ្រូក​ប្រមាណ ៨ ០០០ ក្បាល ក្នុង​មួយថ្ងៃ ខណៈដែល​ការផលិត​ក្នុងស្រុក​លើសពី​តម្រូវការ​នេះ​៕a pic kiry3 

​