» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4284 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983429 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន វិលត្រឡប់​មកដល់​មាតុភូមិ ប្រកបដោយ​សុវត្ថិភាព​និង​ថ្លែងអំណរគុណ​ដល់​ការ​ជូនពរ​ប្រតិភូអមគ្មានបញ្ហា

ភ្នំពេញ​៖ នៅវេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ប្តូ​វេន​ឆ្នាំ​២០២២ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ិ​មកដល់​មាតុភូមិ​វិញ​ហើយ ដោយសារតែ​ការរកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ។​a hun covid 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជា​មន្ត្រីជាន់ខ្ពស់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ហោះ​ទៅកាន់​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ម្សិលមិញ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​G20 ដែល​គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា​។ តាម​ការគ្រោងទុក​សម្តេច​តេ​ជោ និង​គណៈប្រតិភូ នឹងត្រូវ​ហោះ​ទៅកាន់​ប្រទេស​ថៃ ដើម្បី​ចូលរួម​កិច្ចសន្ទនា​ក្រៅ​ផ្លូវ​របស់​មេដឹកនាំ​ប្រទេស APEC ពីថ្ងៃ​ទី​១៧ ដល់ ១៨ ខែវិច្ឆិកា​។​​តែ​ការចូលរួម​ក្នុង​កម្មវិធី​ទាំងពីរ​ត្រូវបាន​ខកខាន​ទៅវិញ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​រកឃើញ​ជំងឺ​កូ​វីដ​១៩ ពេល​អញ្ជើញ​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​។​

​ពេល​មក​ដ​ល​ប្រទេស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​ផ្ញើ​សារ​ជា​សម្លេង​ជូន​ប្រជាពលរដ្ឋ​ដោយ​បញ្ជាក់​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច ។​
សម្ដ​ច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បញ្ហា​ជំ​ងឹ​កូ​វីដ​១៩ គឺជា​រឿង​តូចតាច​នោះទេ​សម្រាប់​សម្ដេច ប៉ុន្ដែ​អ្វីដែល​សម្ដេច​មាន​កង្វល់​ធំជាងគេ តើ​មេដឹកនាំ​ដែល​ចេញពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៉ី និង​ការវិលត្រឡប់​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​វិញ មាន​វិជ្ជមាន​កូ​វីដ​ឬ​អត់ ដែល​នេះ​ទើប​ជា​បញ្ហា​កង្វល់​ធំ​របស់​សម្ដេច​។​

 

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ទៀតថា មេដឹកនាំ​បណ្ដា​ប្រទេស​ដែល​ប្រជុំ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៉ី ក្នុង​កិច្ចប្រជុំ G20 នោះ គឺ​ភាគច្រើន​ស្ទើ​ទាំងអស់​ចេញពី​កម្ពុជា​ទៅ ក្នុងនោះ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៉ី ជា​ប្រធាន​អាស៊ាន​បន្ដវេន​ពីស​ម្ដេច​នោះ គឺ​នៅជាប់​ជាមួយ​សម្ដេច​ជានិច្ច​។ ក្រៅពីនោះ​មាន​មេដឹកនាំ​មួយចំនួនទៀត ក៏​នៅជាប់​គ្នា ចាប់ដៃគ្នា ហើយ​ធ្វើដំណើរ​ជាមួយ​ទៀត រាប់ទាំង​លោក ចូ បៃ​ឌិន ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​អង្គុយ​ទទួលទាន​អាហារ​ជាប់​សម្ដេច​ថា «​កង្វល់​ធំ​របស់​ខ្ញុំព្រះករុណាខ្ញុំ គឺ​សុខា​ភាព​របស់​មេដឹកនាំ​បណ្ដា​ប្រទេស និង​អង្គការ​អន្ដរជាតិ​នានា ដែល​បានមក​ប្រជុំ​នៅ​ប្រទេស​កម្ពុជា ថា​តើ​ពួកគាត់​មាន​ឆ្លង​កូ​វីដ​១៩ ឬ​អត់​? ប៉ុន្ដែ​ឆ្លងកាត់​ការស្រាវជ្រាវ​អ្នក​ដែល​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៉ី និង​អ្នក​ដែល​ត្រឡប់​ទៅ​ប្រទេស​វិញ ពុំ​ឃើញ​មាន ថ្នាក់ដឹកនាំ​រូប​ណាមួយ ដែលមាន​កូ​វីដ​ឆ្លង​ចេញពី​កម្ពុជា​នោះទេ​»​។​
​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី យល់ឃើញថា អ្វីដែល​ឆ្លង​សម្រាប់​សម្ដេច​នៅពេលនេះ ប្រហែល​ស្ថិតនៅ​ពេលវេលា​ដែល​សម្ដេច​ហត់នឿយ​ខ្លាំង​បំផុត ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោល​មួយ​សប្ដាហ៍​ចុងក្រោយ ដែល​សម្ដេច​ក្នុង​មួយថ្ងៃ​ធ្វើការ​ក្នុង​រង្វង់​១៥​ម៉ោង ដូច្នេះ​ការ​ហត់នឿយ​របស់​សម្ដេច គឺជា​មូលហេតុ​ក្នុងការ​វាយលុក​នៃ​ជំ​ងឹ​កូ​វីដ​១៩​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​, មកដល់ពេលនេះ អាកា​រៈ​របស់​សម្ដេច គឺ​ធម្មតា​ទាំងអស់​មិនមាន​អ្វី​ខុសប្លែក​នោះទេ ពោល​សូម្បីតែ​ទទួលទាន​ក៏បាន​ធម្មតា ការ​សម្រាក​ក៏​ធម្មតា​។ សម្ដេច​បញ្ជាក់ទៀតថា សម្ដេច​នឹងធ្វើ​ការងារ​ពី​ផ្ទះ លើកលែងតែ​ការទទួល​ភ្ញៀវ​ប៉ុណ្ណោះ ដែល​ត្រូវ​អាក់ខាន​។​​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​ទៀតថា «​ពិតណាស់ គ្មាន​នរណា​មានបំណង ដើម្បីឱ្យ​ខ្ញុំព្រះករុណាខ្ញុំ មិនមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​G20 នៅ​ឥណ្ឌូនេស៊ី និង​កិច្ចប្រជុំ APEC នៅ​ប្រទេស​ថៃ​។ ខ្ញុំ​សូមឱ្យ​បំបាត់ចោល​នូវ​ការភ័ន្តច្រឡំ និង​ការវិភាគ​ណា ដែល​នាំទៅដល់​ការយល់ច្រឡំ​។ ប្រធាន G20 គឺ​ប្រទេស​ឥណ្ឌូនេស៊ី ចង់​ណាស់​មាន​វត្តមាន​របស់​សម្តេច​ជា​ប្រធាន​អាស៊ាន ហើយ​ថៃ​ដែលជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ APEC ពិតជា​ចង់​ណាស់ ឱ្យ​សម្តេច​មាន​វត្តមាន​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ថ្វាយ​នូវ​ការថ្លែងអំណរគុណ​ចំពោះ​ព្រះមហាក្សត្រ និង​ហ្លូ​ង​ម៉ែ ដែល​ប្រទាន​នូវ​ព្រះរាជសារ ប្រទាន​ពរ​ចំពោះ​សម្ដេច ដើម្បី​ឆាប់​ជាសះស្បើយ ហើយក៏​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ​ដែល​បាន​ព្រួយបារម្ភ​ពី​សុខភាព​របស់​សម្ដេច​។​​ក្នុង​វេទិកា​ទាំងពីរ​ខាងលើនេះ ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​សម្តេច​តេ​ជោ និង​គណៈប្រតិភូ ស្វះ​ស្វែងរក​ឱកាស​វិនិយោគ​នានា ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។ កាន់តែ​ពិសេស​នោះ ក្នុង​ដំណើរ​អញ្ជើញ​ទៅកាន់​ប្រទេស​ថៃ សម្តេច​តេ​ជោ ហ៊ុន សែន នឹងត្រូវ​ជួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង និង​លោក ម៉ា​ក្រុង ប្រធានាធិបតី​បារាំង​។​

​ឱកាស​នៃ​ជំនួប​ទាំងពីរ​ខាងលើនេះ គឺ​សំខាន់​ណាស់​សម្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ពង្រីកពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។​​ទាក់ទង​និង​ប្រតិភូ​អមដំណើរ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ប្រាប់​កាសែត ថា គណៈប្រតិភូ​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សរុប​ជាង ៤០​នាក់ បន្ទាប់ពី​ធ្វើតេស្ត​រហ័ស​មិនមាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩​នោះទេ​។​​បើទោះបី​យ៉ាងណា ដើម្បី​ធានា​ឱ្យ​លទ្ធផល​កាន់តែ​ប្រាកដ​នោះ សំណាក​របស់​គណៈប្រតិភូ​ទាំងអស់ ត្រូវបាន​យកទៅ​ពិនិត្យ​ជាមួយ​ម៉ាស៊ីន PCR បន្ថែមទៀត​។ លទ្ធផល​យ៉ាងណា​នោះ លោកស្រី យក់ សម្បត្តិ នឹង​ផ្តល់ព័ត៌មាន​ជា​បន្តទៀត​។ លោកស្រី យក់ សម្បត្តិ បាន​គូសបញ្ជាក់ថា គណៈប្រតិភូ​អាច​នឹង​មិនមាន​ការឆ្លង​ពីស​ម្តេច​នោះទេ ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​របស់​មន្ត្រី​ជា​គណៈប្រតិភូ​មាន​ភាពរឹងមាំ ព្រោះ​ពួកគាត់​សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ចាប់ពី ៥​ដូ​ស​ឡើង​។​a hun covid1 a hun covid2