» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7289 នាក់

ម្សិលមិញ 7641 នាក់

សរុប 18985980 នាក់

តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​?


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : កងកម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិ សុខ​អ​.​ហ អូរ​ស្មាច់ នៅវេលា​ម៉ោង​០៩:០០​នាទី ថ្ងៃទី​១០ ខែឧសភា​ឆ្នាំ​២០២៥​បានទទួល​ពាក្យបណ្តឹង​០១​ច្បាប់​ពី​ជន រងគ្រោះ ឈ្មោះ ច​.​គ​.​ហ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​ល​ក់​ផ្លែឈើ​ឲ្យ​ក្រុមហ៊ុន​ចិន​រី​សត​អូរ​ស្មាច់​ភូមិ​.​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មាន ជ័យ​។​យុវតី​រូបនេះ​បាន​ប្តឹង​ពី​ជនសង្ស័យ​ចំនួន​០៣​នាក់ ពីបទ​រំលោភ​សេពសន្ថវ​: កាលពី​វេលា​ម៉ោង​២២:២០​នាទី​យប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៥ នៅក្នុង​បន្ទប់​ជួល​ផ្លូវ​លេខ​១៣ ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​a rap smach 

​ក្រោយពី​ទទួល​បណ្តឹង​ពី​ជន​រង គ្រោះ វេលា​ម៉ោង​៩:៣០​នាទី​កម្លាំង​ស្នាក់ការ​សន្តិសុខ​អ​.​ហ​អូរ​ស្មាច់​០៥​នាក់ រថយន្ត​០១ ម៉ូតូ ០២​គ្រឿង អាវុធ​០២​ដើម វិទ្យុ ទាក់ទង​០៣​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ៉ាន សុខុម អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​អ ហ ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣ នាក់​រួមមាន​:១/​ឈ្មោះ​យី វិ​សា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ​សន្តិសុខ ក្រុមហ៊ុន​ចិន​សួនសត្វ ស្រុក កំណើត​ភូមិ​សំឡូត ឃុំ​សំឡូត​ស្រុក​សំឡូត ខេត្តបាត់ដំបង​។

២/​ឈ្មោះ​ទូច មុន្នី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ចិន​ស្រុកកំណើត​ភូមិ​ចុងកាល់ ឃុំ​ចុងកាល់​ស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​៣/​ឈ្មោះ វុន សុ​ឈឿន ភេទ ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​សន្តិ សុខ​ក្រុម​ចិន​សួនសត្វ​ស្រុក កំណើត​ភូម​ជប់​គរ​គី​ឃុំ​អំពិល​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧ​ត្ត​រ មានជ័យ​។​ជនសង្ស័យ​ទាំង ០៣​នាក់​ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ចិន​សួនសត្វ ភូមិ​អូរ​ស្មាច់​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ មានជ័យ ។ បច្ចុប្បន្ន​ស្នាក់ការ បានប្រគល់​ឲ្យ​ការិយាល័យ​ជំនាញ​អ​.​ហ​ខេត្ត​ចាក់​ការ​តាម​នីតិវិធី ។

សូមបញ្ជាក់ថា : ករណី​ស្ត្រីជន​រងគ្រោះ​ឈ្មោះ ច​.​គ​.​ហ ដាក់ពាក្យ​បណ្តឹង​ប្តឹង​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ដែល​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​អ​.​ហ អូរ​ស្មាច់​ចាប់​ឃាត់​និង​បញ្ជូន​ខ្លួន​ទៅតាម​នីតិវិធី​ច្បាប់​នេះ បើ​យោងតាម ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជា ពលរដ្ឋ​រស់នៅ​ជិតខាង​បន្ទប់​ផ្ទះជួល​ជាមួយ​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​និយាយប្រាប់​អ្នកយក ព័ត៌មាន​យើង​ថា​:​កាលពី​វេលា​ល្ងាច​ថ្ងៃទី​០៩​ឧសភា​ឆ្នាំ​២០២៥ គេ​បានឃើញ​ស្ត្រី ច​.​គ​.​ហ បាន​នាំ​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ មកលេង​ក្នុង​បន្ទប់​ជួល​របស់ខ្លួន ដោយមាន​ការផឹកស៊ី​ជជែក​គ្នា​សើច​លេង​ធម្មតា​រហូត​យប់​ជ្រៅ​ដល់ ម៉ោង​១២​យប់ ពុំមាន​ការ ស្រែក​ឡូឡា​អ្វី​ទេ ហើយក៏​ពុំមាន ការ​ស្រែកថា : គេ​ចាប់រំលោភ​អី​ដែរ ? ។

លុះ​ព្រឹក​ឡើង​សង្សា របស់​ស្ត្រី​រងគ្រោះ​ខាងលើ​មក ទាន់​ឃើញ​ជនសង្ស័យ​ទាំង​០៣ នាក់​ចេញពី​បន្ទប់​ក៏មាន​ការ​ភ្ញាក់ ផ្អើល រហូតដល់​មាន​កងកម្លាំង សមត្ថកិច្ច​អ​.​ហ ចុះទៅ​ចាប់​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ យកមក​អនុវត្តតាម​នីតិវិធី​ច្បាប់ ។ អ្នករស់នៅ​ជិតខាង​បន្ទប់​ជួល​របស់​ស្ត្រី​រងគ្រោះ បាន​និយាយ ថា​:​ករណីនេះ​អាចជា​ការរៀបចំ ផែនការ​ធ្វើ​ស៊ី​ខាង​បុរស​សង្ស័យ​ទាំង​០៣​នាក់​នេះ​ក៏​អាច​ថា​បាន ព្រោះ​បើសិនជា​ការចាប់រំលោភ មែន ហេតុអ្វី​កាលពី​យប់នោះ មិន​ស្រែក​អោយគេ​ជួយ ព្រោះ​បន្ទប់​ជួល​នៅជាប់ៗ​គ្នា​សោះ បើ​ស្រែក​ឮ​សម្លេង​ភ្ញាក់ផ្អើល​ទាំងយប់​បាត់ទៅហើយ ? ៕ រាយការណ៍​ព័ត៌មាន ដោយ​លោក ទឺ ពិ​ទូ​a rap smach1