» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4931 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695102 នាក់

បុរស​បាញ់​បី​គ្រាប់​កណ្តាលយប់​នៅ​ផ្សារ​ឌុយ​ម៉េច​ជា​ទា​ហ៊ាន​ពាក់​សក្តិ​៤​ឈ្មោះ​រដ្ឋ​ប៉ុណ្ណា​មីន​!

 

​ភ្នំពេញៈ បុរស​ម្នាក់ បាន​បើករថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ មក​ឈប់​មុខផ្ទះ នៅ​ចំណុច​ផ្សារ​ឌុយ​ម៉េច តាម​បណ្ដោយ​ផ្លូវ​១០៩ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​រួច​ស្រែក​ឡូឡា និង​ដក​កាំភ្លើងខ្លី​១​ដើម បាញ់​ឡើងលើ​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា បង្ក​ឲ្យ​មានការ​ភិតភ័យ និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​យ៉ាងខ្លាំង ហើយ​បើករថយន្ត​គេចចេញ​បាត់ស្រមោល​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​អង្គារ ១១​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ត្រូវ​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​បាន​ហើយ​។​army shoot2 

នៅ​ថ្ងៃទី​៨​សីហា​នេះ​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក គឺជា​មន្ត្រី​យោធា ពាក់​ស័ក្តិ​៤ ដែល​បច្ចុប្បន្នកំពុង​លាក់ខ្លួន​ពី​ការតាមប្រមាញ់​របស់​ស​ម​ត្ថ​កិច្ច​។​
​ជនបង្ក​រូបនេះ មានឈ្មោះ រដ្ឋ ប៉ុណ្ណា​មីន ជា​មន្ត្រី​យោធា មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ត្រី (​ស័ក្តិ​៤) អត្តលេខ​១៨៨០២០​។​សមត្ថកិច្ច​មិនអាច​ប្រាប់​បានឡើយ នូវ​រឿងរ៉ាវ​លម្អិត​ជុំវិញ​ជម្លោះ​ក្នុង​គ្រួសារ​របស់​មន្ត្រី​យោធា ឈានទៅ​កើតជា​ការបាញ់បោះ​សេរី បង្ក​អសន្តិសុខ និង​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ដោយ​សមត្ថកិច្ច​បាន​ត្រឹម​អះអាង​យ៉ាងខ្លី​ថា បច្ចុប្បន្នកំពុង​តាម​ប្រមាញ់​ជនបង្ក​។​

​ករណី​បាញ់បោះ​សេរី​ខាង​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​អង្គារ ១១​រោច នៅ​ចំណុច​ផ្សារ​ឌុយ​ម៉េច តាម​បណ្ដោយ​ផ្លូវ​១០៩ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​ពី​អ្នករស់នៅ​ជិតខាង បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-6565 មក​ឈប់​មុខផ្ទះ រួច​គេ​ឃើញ​មានទំនាស់​ពាក្យសម្ដី​ជាមួយ​ក្រុមគ្រួសារ ដោយបាន​ស្រែក​ឡូឡា​យ៉ាងខ្លាំង​។ លុះ​មួយសន្ទុះ​ក្រោយមក គេ​ក៏បាន​ដក​កាំភ្លើង​បាញ់​ឡើងលើ​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា បង្ក​ឲ្យ​មានការ​ភិតភ័យ និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​យ៉ាងខ្លាំង រួច​បើករថយន្ត​ចេញទៅ​បាត់​។

ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះទៅ​ដល់​ឃើញ​មាន​សម្បក​គ្រាប់កាំភ្លើង​មិន​ស្គាល់​ម៉ាក​ចំនួន​៣​គ្រាប់ នៅ​នឹង​មុខផ្ទះ​កើតហេតុ ប៉ុន្តែ​ស្ត្រី​ម្នាក់ បាន​រត់​មក​ប្រមូល​សម្បក​គ្រាប់​ទាំងអស់ ហើយ​យកទៅ​ទុក​ក្នុងផ្ទះ​បាត់ ដើម្បី​គេច​ពី​អ្នកកាសែត​។army shoot army shoot1 

​