» ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2212 នាក់

ម្សិលមិញ 3717 នាក់

សរុប 14150545 នាក់

លួច​ទី​១​មិនបាន​អី​មក​លួច​កាបូប​លុយ​អ្នក​គ្រូពេទ្យ​លើក​ទី​២ ជាប់​ខ្នោះ​

​កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កាបូប​ពីរលើក​ពី អ្នកគ្រូ​ពេទ្យ​២​នាក់ នៅ​គ្លី​និ​ច​ឯកជន​ផ្សេងគ្នា កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច នៅ​ចំណុច​នៅ​ភូមិ​ពន់​ចាន ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ ០២​នាក់​រួមមាន ១-​ឈ្មោះ ហេង វាសនា ភេទ​ស្រី អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន់​ចាន ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​គ្រូពេទ្យ​និង​២-​ឈ្មោះ ហង់ កែវ​កណ្ណិកា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​គ្រូពេទ្យ​។​a beat moto2 

​ជនសង្ស័យ​ឈ្មោះ ពៅ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​ទ​ស្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ មុខរបរ​មិន​ពិត​ប្រាក (​ឃាត់ខ្លួន​)​។​វត្ថុតាង​ដកហូត​បានរួម​មាន ម៉ូតូ ០១​គ្រឿង​ម៉ាក​Honda Dream C125 ស៊េរី​ឆ្នាំ ២០១៧ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1M-8239,​បណ្ណ​ព័ត៌មាន​គណនី​ធនាគារ​អេស៊ីលីដា ០៣ សន្លឹក​,​កាត Wing ០៣ សន្លឹក​, អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ២​សន្លឹក​, បណ្ណ​ចាក់​វ៉ាក់សាំង ០១ សន្លឹក​,​កាត ATM ធនាគារ​អេស៊ីលីដា ០១ សន្លឹក​,​កាត ATM ធនាគារ ABA ០១ សន្លឹក​,​បណ្ណ​សម្គាល់​ទោចក្រយានយន្ត ០២ សន្លឹក​,​វិក្កយបត្រ ០២ សន្លឹក​,​បង្កាន់ដៃ​ចុះ​បញ្ជាក់​ការចុះឈ្មោះ​បោះឆ្នោត ០១ សន្លឹក​និង​កាបូបដៃ ពណ៌​ក្រឡា​កា​រូ ប្រផេះ​លាយ​ខៀវ ជា​របស់​ជនរងគ្រោះ​ឈ្មោះ ហង់ កែវ​កណ្ណិកា​។​

​ជនសង្ស័យ​ខាង​បានធ្វើ​សកម្មភាព​លួច​កាបូប​អ្នកគ្រូ​ពេទ្យ​លើក​ទី​១ នៅ​ចំណុច​ភូមិ​ស្វាយមីង ឃុំ​បារគូ នា​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២​វេលា​ម៉ោង ០៦​និង​៥១​នាទី​ព្រឹក ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ខាងលើ​ចេញពីផ្ទះ​របស់ខ្លួន​មក​ម្តុំ​ផ្សារ​កំពង់កន្ទួត រួច​បាន​ចូល​ពេទ្យ​ឯកជន​មួយកន្លែង​យីហោ បន្ទប់​ពិ​ព្រោះ​ជម្ងឺ និង ព្យាបាល សាន សុវណ្ណ ។​​ពេល​ចូល​ទៅដល់​ជនសង្ស័យ​បានឱ្យ​ជនរងគ្រោះ​ពិនិត្យ​ជំងឺ​របស់ខ្លួន ពេល​ពិនិត្យ​រួច​ជនរងគ្រោះ​បាន​ប្រាប់ថា​« អូន​ឯង​លើសឈាម​ហើយ​»​ពេលនោះ​ជនសង្ស័យ​បាន​ប្រាប់ថា​អត់​អី​ទេ​ក៏​ចេញទៅ​បាត់ទៅ​,​។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​ជនរងគ្រោះ​ម្តងទៀត​បាន ហើយ​បានធ្វើ​សកម្មភាព​លួច​យក​កាបូប​របស់​ជនរងគ្រោះ​រួច​ជិះ​ម៉ូតូ​របស់​ត្រឡប់មកផ្ទះ​វិញ ។​

​ក្រោយពេល​ជិះ​ម៉ូតូ​មក​តាមផ្លូវ​ដល់​ចំណុច​តាម​ខ្នង​ប្រឡាយ​ស្ថិតនៅ​ភូមិ ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​ឆែក​មើល​កាបូប​លុយ​របស់​ជនរងគ្រោះ​ពុំ​ឃើញ​មាន​លុយ មានតែ​ឯកសារ​ខាងលើ​ក៏​បោះ​កាបូប​នោះ​ចោល​ក្នុងព្រៃ​បាត់ទៅ រួច​ជិះ​ម៉ូតូ​ទៅ​ដេក​នៅផ្ទះ​របស់ខ្លួន​ស្ថិតនៅ​ក្នុងភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ ។​​លើក​ទី​០២ នៅ​ចំណុច​ភូមិ​ឃុំ​កេ​ី​ត​ហេតុ​ខាងលើ វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ដដែល ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​អ៊ុំ​របស់ខ្លួន​ខាងលើ​ដោយ​ជិះ​មក​តាមផ្លូវ​ជាតិ​លេខ​២ លុះ​មក​ចំណុចកើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​ពេទ្យ​ឯកជន​មួយកន្លែង​យីហោ បន្ទប់​ពិគ្រោះ និង ថែទាំ​ជំ​ងី​ទូទៅ ហេង វាសនា ស្ថិតនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​ពេល​ចូល​ទៅដល់​ក្នុង​ពេទ្យ​ជនសង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ថា​ខ្លួន​ចង់​វាស់​ឈាម ពេលនោះ​ជនរងគ្រោះ​បានឱ្យ​ជនសង្ស័យ​អង្គុយ​លេ​ី​កៅអី រួច​ជនរងគ្រោះ​ពិនិត្យ​ឈាម​ឱ្យ​ជនសង្ស័យ​ចំនួន​ពីរដង ។​

​ពេល​ពិនិត្យ​ឈាម​រួច​ជនសង្ស័យ​បាន​សួរ​ជនរងគ្រោះ​រក​ទិញ​ទឹកដោះគោ​កូនក្មេង និង ទិញ ចានដែក​ងូតទឹក​កូនក្មេង ,​ពេល​ជនរងគ្រោះ​ឈោង​យក​ចានដែក​ងូតទឹក​កូនក្មេង​នៅ​លេ​ី​ធ្នេ​ី​រ ពេលនោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ក្រៀក​ក និង យកដៃ​ខ្ទប់មាត់ ច្របាច់ក​ជនរងគ្រោះ បោក​ផ្តួល​ទៅនឹង​ដី បំណង​ចង់​លួច​យកលុយ ទូរ​សព្ទ និង សម្ភារ​ផ្សេងៗ តែ​ជនរងគ្រោះ​ប្រឹង​រើ​បម្រាស់ ខាំ​ដៃ​របស់​ជនសង្ស័យ​ជាប់​។​ជនសង្ស័យ​បាន​ព្យាយាម​រត់​សំដៅទៅ​ម៉ូតូ​ដើម្បី​ជិះ​រត់គេចខ្លួន​តែ​ត្រូវបាន​ជនរងគ្រោះ និង អ្នកជិតខាង​បាន​ជួយ​ចាប់​ជនសង្ស័យ​ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកស្លែង ។​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកស្លែង​បាន​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​.។គេមិនដឹងថាតើជនសង្សយ័មានសាធាតុញៀនក្នុងខ្លួនឬអត់នោះទេបានជាថ្លើមធំធ្វើសកម្មភាពពីរដងចឹងនោះ។ ភា​វុន​a beat moto a beat moto1 a beat moto3 a beat moto4