
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6865 នាក់
ម្សិលមិញ 4883 នាក់
សរុប 19257415 នាក់
បាត់ដំបង៖ ទារិកាម្នាក់ ត្រូវម្តាយខ្លួនយកទៅបោះចោលក្នុងទឹកប្រឡាយឱ្យលង់ទឹកស្លាប់ រួចប្រាប់គេថាបាត់កូន តែពេលសមត្ថកិច្ចដើរកឃើញទារិកានៅក្នុងទឹកស្លាប់បាត់ទៅហើយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ច បានឱ្យដឹងថា ក្នុងករណីនេះនគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីករណីបាត់ក្មេងស្រីម្នាក់ទើបមានអាយុ១ខែនិង១០ថ្ងៃ មានឈ្មោះ ជៀប កាន់យ៉ា ដែលមានម្តាយឈ្មោះ ហន សាមេន។ ទាំងអ្នកភូមិ និងសមត្ថកិច្ចបានជួយស្វះស្វែងរក ក៏បានប្រទះឃើញសពក្មេងស្រីខាងលើអណ្តែតនៅក្នុងទឹកប្រឡាយមួយកន្លែងនៅមូលដ្ឋានខាងលើ។
ក្រោយពីឃើញសពទសរិកានេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការស្រាវជ្រាវ និងបានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហន សាមេន ភេទស្រី អាយុ២២ឆ្នាំ មានទីលំ នៅភូមិសង្កាត់ខាងលើ ដែលត្រូវជាម្តាយទារិការងគ្រោះ ដើម្បីធ្វើការសាកសួរ ដោយមានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
នៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចស្ត្រីជាម្តាយបានឆ្លើយសារភាពថា រូបគាត់តែម្នាក់ឯង បានធ្វើសកម្មភាពយកកូនស្រីបង្កើតដែលមានអាយុទើប ១ខែ១០ថ្ងៃ ទៅបោះចោលឱ្យស្លាប់ក្នុងទឹកប្រឡាយនោះ។ បន្ទាប់មកក៏ធ្វើដូច ការបាត់កូនស្រីរបស់ខ្លួន។មូលហេតុ ស្ត្រីជាម្តាយរូបនេះបាននិយាយថា ដោយសារតែកូនស្រីយំនៅពេលយប់ ចាប់ពីម៉ោង ២១:០០នាទី រហូតដល់ម៉ោង៤:០០នាទីព្រឹកទើបបាត់យំ។
ដោយខ្លួនមានការហត់នឿយជាមួយនឹងបញ្ហានេះផង និងជីវភាពក្រីក្រពេក ដោយកូនបងទើបតែមានអាយុ ១ឆ្នាំ១ខែផង អត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង ទើបសម្រេចចិត្តធ្វើដូចនេះ។ពេលយកទារិកាទៅបោះចោលនោះ គឺនៅពេលយាយ និងម្តាយមីងមិននៅ ដោយនៅតែម្នាក់ឯង ក៏យកកូននេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តង។សម្រាប់ម្តាយដែលធុញកូនយំដេកមិនបានយកទៅសម្លាប់ចោលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហើយព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ស្រីជាម្តាយបញ្ជូននៅឃុំខ្លួន៕