» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10641 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700812 នាក់

ទឹកស្ទឹង​សង្កែ​ឡើង​ខ្ពស់ រហូតដល់​១២​ម៉ែត្រ​ជិត​ប្រកាសអាសន្ន​ហើយ​!

​បាត់ដំបង​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ទឹក​ជិត​ស្ថិតក្នុង​ភាព​ជិត​ប្រកាសអាសន្ន​។​​នៅលើ​បណ្តាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃទី​១២​កក្កដា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ នៅ​តំបន់​ព្រំដែន កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​បង្ក​ឲ្យ​ទឹក​នៅក្នុង​អាងទឹក​ពហុ​បំណង​បាត់ដំបង ក្នុងស្រុក​រតនមណ្ឌល កើនឡើង​យ៉ាងគំហុក​នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​ម្សិលមិញ​។a bb 

នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​ទឹកស្ទឹង​សង្កែ​ខេត្តបាត់ដំបង បាន​ហក់​ឡើង​ខ្ពស់​រហូតដល់​១២​ម៉ែត្រ​ហើយ​។​​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាននិងកំពុង​សហកា​រ​ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់​ចិន ធ្វើការ​បើកទ្វារ​ទឹក​អាង​ទាំង​៧​ប្រឡោះ ដើម្បី​រំដោះ​ធារទឹក​មួយផ្នែក ទៅកាន់​ប្រព័ន្ធ ធារាសាស្ត្រ​ក​ង្ហ​ត សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការងារ​បង្កបង្កើនផល​របស់​កសិករ និង​មួយផ្នែក​ទៀត​ទម្លាក់​តាម​ស្ទឹង​សង្កែ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​។​

​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​បាត់ដំបង បាន​លើកឡើងថា ឥទ្ធិពល​អាកាសធាតុ​សំពាធ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បាន​បង្ក​ឲ្យ​ទឹកភ្លៀង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់ នៅក្នុង​ខេត្តបាត់ដំបង និង​នៅ​តំបន់​ប៉ែក​ខាងលើ​ជាប់​ខេត្តបាត់ដំបង​ដូចជា នៅ​ប្រទេស​ថៃ តំបន់​ខេត្ត​ប៉ៃលិន និង​ស្រុក​សំឡូត​ជាដើម ជាហេតុ​រុញច្រាន​ទឹក​យ៉ាងគំហុក​ចូលមកក្នុង​ស្ទឹង​សង្កែ​រហូត​​កម្ពស់​១២​ម៉ែត្រ​។​​រយ​:​ពេល​ទឹកភ្លៀង​ហក់​ឡើង​ខ្លាំង​នេះ​ចាប់តាំងពី​ថ្ងៃទី​៩ មកដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ទឹកស្ទឹង​បាន​ឡើងជា​បន្តបន្ទាប់​រហូតដល់​កម្ពស់​១២​ម៉ែត្រ ខណៈពេល​មុន​ថ្មីៗ​នេះ ទឹកស្ទឹង​សង្កែ​មាន​កម្ពស់​ត្រឹម​បាត​ស្ទឹង​ប៉ុណ្ណោះ​។​a bb1 

​