» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4574 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143756 នាក់

អាមេរិក​ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ឥណ្ឌា​បើ​ហ៊ាន​ទិញ​កាំជ្រួច​ការពារ​ដែនអាកាស​ពី​រុស្ស៊ី​

 

​ម៉ូស្គូ​៖​អាមេរិក​ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​ឥណ្ឌា​ប្រសិនបើ​ទិញ​កាំជ្រួច​ការពារ​ដែនអាកាស​s400​ពី​ប្រទេស​រុស្ស៊ី​។a india2

លោក រ៉េ​ន​ដល ស្គ្រី​វើ (Randall Schriver) Sputnik ជំនួយការ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ត្រូវបាន​សារព័ត៌មាន​ដកស្រង់​សម្តី​មក​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែសីហា ឆ្នាំ​២០១៨ ថា សហរដ្ឋអាមេរិក​ពិត​ជាការ​ព្រួយបារម្ភ ចំពោះ​គំរោង​របស់​ឥណ្ឌា​ក្នុង​ការទិញ​អាវុធ​ពី​រុស្ស៊ី ជាពិសេស​គឺ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400 ហើយ​ថា បើសិនជា​ទីក្រុង​ញូ​ដេលី​ហ៊ាន​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​មែន នោះ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ពិចារណា​ដាក់ទណ្ឌកម្ម​។

ការលើកឡើង​បែបនេះ​របស់លោក Randall Schriver ធ្វើឡើង​នៅក្នុង​វេទិការ​ស្ដីពី​សន្តិភាព​អន្តរជាតិ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​សប្ដាហ៍​នេះ​។ «​ខ្ញុំ​មិនអាច​ប្រាប់​អ្នក​បានឡើយ​ថា ពួកគេ (​ឥណ្ឌា​) នឹង​រួច​ផុតពី​ការដាក់ទណ្ឌកម្ម​... ហើយ​លោក​ប្រធានាធិបតី គឺជា​អ្នក​សម្រេចចិត្តថា ត្រូវ ឬក៏​មិនត្រូវ​ដាក់ទណ្ឌកម្ម បើសិនជា​ឥណ្ឌា​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​»​។​

​គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង​ទិញ S-400 ត្រូវបាន​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិន ដ្រា​ម៉ូ​ឌី និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ខែតុលា ឆ្នាំ​២០១៦​។ សហរដ្ឋអាមេរិក​បាន​បង្កើត​ច្បាប់​ថ្មី​មួយ ដែលមាន​ចេតនា​ដាក់ទណ្ឌកម្ម លើ​បណ្ដា​ប្រទេស​ទាំង​ឡយ​ណា ដែល​ទិញ​អាវុធ​ពីស​ត្រូវ​របស់​អាមេរិក​។ ថ្មីៗ​នេះ​ប្រទេស​តួ​ក​គី​ក៏​កំពុង​រង​ការដាក់ទណ្ឌកម្ម​ពី​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ ការទិញ​កាំជ្រួច​ធុន S-400​ពី​រុស្ស៊ី​នេះ​៕a india a india1