» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6670 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696841 នាក់

ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន


(​ភ្នំពេញ​៖ ទីតាំង​លំហែ​បៃតង​របស់​សហគមនាគមន៍​ចំនួន​១០​កន្លែង ដែល​ផ្តួចផ្តើម​រៀបចំឡើង​ដោយ​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅលើ​ខ្នងភ្នំ​នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម «​ភ្នំ​គូលែន​» ក្នុង​ខេត្តសៀមរាប​។​a koulaen1 

​លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា​ពេលនេះ គោលដៅ​លំហែ​បៃតង ចាប់ផ្តើម​ចេញ​ជា​រូបរាង​ហើយ​នៅលើ​ភ្នំ​គូលែន ។​ក្រសួងបរិស្ថាន បាន​ជួយ​សាងសង់​ទី​លំហែ​បៃតង​របស់​សហគមនាគមន៍ តាម​រចនាបទ​ខ្មែរ និង​មាន​លក្ខណៈ​ទំនើប​។ បន្ទាប់ពី​បញ្ចប់​ការសាងសង់​រួចរាល់ ក្រសួង​គ្រោង​ប្រគល់​ជូនទៅ​សហគមន៍​តំបន់ការពារធម្មជាតិ ព្រៃធំ​អន្លង់ ដើម្បី​ផ្តល់ជូន​សេវាកម្ម ការ​លំហែ​កម្សាន្ត​ប្រកបដោយ​សុ​ខុ​ដុមរ​មនា ជាមួយ​ធម្មជាតិ ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​សម្រាកលំហែ បោះតង់ និង​ទស្សនា​ជុំវិញ​តំបន់ភ្នំ​គូលែន​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្រសួងបរិស្ថាន បាន​បង្កើត​ការអភិវឌ្ឍ​គោលដៅ «​លំហែ​បៃតង​» ដើម្បី​ជួយ​លើកកម្ពស់​ជិ​វ​ភាព​សហគមន៍ នៅតាម​តំបន់ការពារធម្មជាតិ ដើម្បី​ពង្រឹង​ការអភិរក្ស​ព្រៃឈើ និង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍ ស្របតាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​។​​សូមបញ្ជាក់ថា នៅក្នុង​ភូមិសាស្ត្រ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម «​ភ្នំ​គូលែន​» លោក​បណ្ឌិត អ៊ាង សុផល្លែត បាន​បង្កើតជា​របៀង​គោលដៅ​លំហែ​បៃតង ដោយមាន​សហគមន៍​តំបន់ការពារធម្មជាតិ ចំនួន​៥ ដែលមាន​សក្តានុពល​ធ​ម្ម​ជាតិ​ខុសៗ​គ្នា​។​

​លោក​រដ្ឋមន្ត្រី បានរៀបចំ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិវឌ្ឍន៍​ការទាក់ទាញ​ទេសចរ ទៅ​ទស្សនា​កន្លែង​ធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ ប្រាសាទ​បូរាណ តំបន់​ទេសភាព ព្រៃឈើ ទស្សនា​សត្វព្រៃ ទឹកធ្លាក់ និង​ការ​សម្រាក​កម្សាន្ត​។ ដោយឡែក ទី​លំហែ​បៃតង​របស់​សហគមនាគមន៍ ជា​គម្រោង​មួយ ទើបតែ​ចាប់ផ្តើម​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ​លើ​ខ្នងភ្នំ​គូលែន ដែល​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ ដែល​ក្នុងនោះ​ការកសាង​ភាព​ស្អាត ភាព​បៃតង ដែល​បានចែង​ក្នុង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្ពោះទៅ​ការរស់នៅ​ប្រកបដោយ​ចីរភាព​។​

​សូមបញ្ជាក់ថា លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានប្រកាស​ដាក់ចេញ​ការអភិវឌ្ឍ «​គោលដៅ​លំហែ​បៃតង​» នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម «​ភ្នំ​គូលែន​» តាមរយៈ​ការរៀបចំ​បង្កើតជា​របៀង​សហគមន៍​តំបន់ការពារធម្មជាតិ ទាំងអស់​នៅលើ​ភ្នំ​គូលែន ដោយ​ជួយ​រៀបចំ​កសាង​ផ្លូវ​ត​ភ្ជាប់​សហគមន៍ ហេ​ដ្ឋ​រចនាសម្ព័ន​នានា កន្លែង​គ្រប់គ្រង​ទុកដាក់​សំណល់​រឹង រៀបចំ​បង្កើន​ជីវភាព​គ្រួសារ របស់​ប្រជា​សហគមន៍ តាមរយៈ​មុខរបរ​ចិញ្ចឹមសត្វ ដាំ​បន្លែ និង​គោលដៅ​លំហែ​បៃតង ដែល​ក្នុងនោះ បានផ្តល់​ទី​លំហែ​បៃតង​របស់​សហគមនាគមន៍ ជំហាន​ដំបូង ចំនួន​១០​កន្លែង ហើយ​ជា​បន្តបន្ទាប់ គម្រោង​នឹង​ពង្រីក​បន្ថែម​ជូនទៅ​សហគមន៍ ដើម្បី​បង្កើន​ជីវភាព​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

ដោយឡែក​នៅ​ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​កុសុមៈ «​គិរី​រម្យ​» ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន បាន​ជួយ​សាងសង់​កន្លែង​វិបស្សនា​ចំនួន​៥០​ទីតាំង ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ដែលមាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន មក​សម្រាក ធ្វើ​សមាធិ ធ្វើឱ្យ​ចិត្ត​ស្អាត ស្អាត​ទាំង​គំនិត និង​ស្អាត​ទាំង​បរិស្ថាន​ខាងក្រៅ​ជាមួយ​ធម្មជាតិ​ស្រស់ស្អាត​ព័ទ្ធជុំវិញ​។​ ក្រសួងបរិស្ថាន​បាន​ពង្រីក​គម្រោង «​គោលដៅ​លំហែ​បៃតង​នៅ​តំបន់​ទេ​ទឹក​ពុះ និង​តំបន់​ខ្នង​ផ្សារ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ និង​តាម​តំបន់ការពារធម្មជាតិ​មួយចំនួនទៀត ដើម្បី​បង្កើន​ជីវភាព​សហគមន៍ និង​ពង្រឹង​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព​៕a koulaen 

​