» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6011 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696182 នាក់

ក្រសួង​បញ្ជាក់បន្ថែម​ពី​ការមិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ជន​គ្រប់រូប ដែល​វ៉ាក់សាំង​គ្រប់​ចំនួន ពេល​ចូលមក​ប្រទេស​កម្ពុជា

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ បញ្ជាក់​អំពី​ការមិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ជន​គ្រប់រូប (​បូក​ទាំង​ជនបរទេស​) ដែល​ចូលមក​ប្រទេស​កម្ពុជា​ទាំង​តាមផ្លូវ​អាកាស​គោក​និង​ផ្លូវទឹក​។ តែ​សម្រាប់តែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​រួចរាល់​ប៉ុណ្ណោះ​!​។​a co fly1 

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ក្រសួងសុខាភិបាល បាន​បន្ថែមថា បើទោះបី​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ហើយក៏​ពិតមែន ប៉ុន្ដែ​ត្រូវបំពេញ​កាតព្វកិច្ច​មួយ​ទៀត គឺ​ការយក​សំណាក​ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស​។​​ដោយឡែក សម្រាប់​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង គឺ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ និង​យក​សំណាក​ដោយ​ម៉ា​ស៉ី​ន PCR ដដែល មិនមាន​ការផ្ដល់ជូន​នូវ​លក្ខខណ្ឌ​ពិសេស សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​នោះទេ​។​

​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​ត្រូវបាន ធ្វើឡើង​បន្ទាប់ពី​មានការ​សម្រេច​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​សារ​សំឡេង ដែល​បានអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ស្តីពី​ការមិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​ពេល​ចូលមក​កម្ពុជា​អ្នក​ដែល​បាន​ចាក់​វ៉ាកសាំង​ហើយ​២​ដង​។​

​ក្រសួងសុខាភិបាល បាន​បន្ថែមទៀតថា អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​, សណ្ឋាគារ និង​គេហដ្ឋាន នៅ​ទូទាំងប្រទេស និង​ដែល​មិនមាន​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវ​អនុញ្ញាត​ឲ្យ​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ចាប់ពី​ថ្ងៃ​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។​a co fly a gate osmach1 

​