» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8044 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698215 នាក់

ដំរី​នៅ​ខេត្ត​មណ្ឌល​គី​រីនឹង​ពាយ​បើ​គ្មាន​ការ​អភិរ​ក្ស័​បន្ទាប់ពី​គេ​ឃើញ​ខ្មោច​ដំរី​មួយ​ត្រូវគេ​បាញ់​ស្លាប់​យក​ភ្លុក​


​ខេត្តមណ្ឌលគិរី ៖ សត្វ​ដំរីព្រៃ​ដ៏​ធំ​មួយ​ក្បាល​ត្រូវបាន​គេ​ឃើញ​ដេក​ងាប់​នៅ​ជិត​ចំការ​ស្វាយចន្ទី របស់​អ្នកភូមិ​ក្នុង​ដែន​ម្រ​ក​ការពារ​សត្វព្រៃ​កែវ​សីមា ។​នៅវេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភ​: ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម និង​កម្លាំង​អនុរក្ស​សត្វ​ដំរី បាន​ចុះ​ទៅដល់​កន្លែង​សត្វ​ដំរី​ងាប់ នៅ​ចំណុច​ក្នុង​ចំការ​ស្វាយចន្ទីរ​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​a elefen die 

បើតាម​ការសន្និដ្ឋាន គឺ​ដំរី​មួយ​ក្បាល​នេះ​បាន​ស្លាប់​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មកហើយ វា មាន​កម្ពស់​២,៧០​ម៉ែត្រ ប្រវែង​៤,៥០​ម៉ែត្រ និង​ទទឹង​១,៥០​ម៉ែត្រ​។​ម្ចាស់​ចំការ​ស្វាយចន្ទី​វិញ​អះអាងថា ចំការ​របស់គាត់​បាន​ម៉ៅ​ឲ្យ​ទៅ​គេ​អស់ហើយ ក្នុង​រដូវ​កាល​ប្រមូល​ផល​ស្វាយចន្ទី តែ​ជាទូទៅ​សត្វ​ដំរីព្រៃ​តែងតែ​ចូលទៅ​ចំការ​ស្វាយចន្ទី ហើយ​ស៊ី​ផ្លែ​នៅ​រដូវ​ប្រមូល​ផល​នេះ​។​

ទោះជា​យ៉ាងណា​នៅ​រសៀល​ថ្ងៃទី ២៤ ខែកុម្ភៈ នេះ​លោក​នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់ ថា ក្រោយពី​ការ​ក្រឡាប់​និង​ពិនិត្យ ទៅលើ​ដងខ្លួន​សត្វ​ដំរី​ដែល​បាន​ងាប់​នោះ គឺមាន​ស្លាកស្នាម​ប្រវែង​មួយ​ចំអាម​នៅក្រោម​ភ្នែក ពោល​គឺមាន​ធ្លុះ​ចូលទៅក្នុង ដែល​ជំនាញ​សន្និដ្ឋានថា នេះ​គឺជា​ការបាញ់​សម្លាប់សត្វ​ដំរី​ដើម្បី​យក​ភ្លុក ហើយ​ដំរី​ដែល​ត្រូវ​បាញ់សម្លាប់ គឺជា​ដំរី​ឈ្មោល ហើយ​សត្វ​ដំរី​នេះ​មាន​វ័យ​ចំណាស់​។ ហើយ​កំពុងតែធ្វើការ​ពិនិត្យ​ជុំវិញ​កន្លែង​ដែល​ដំរី​ងាប់​ដើម្បីរ​កដាន​អ្នក​ដែល​បាញ់​សត្វ​ដំរី​អោយ​ងាប់​កាត់​យក​ភ្លុក​។​

ចំពោះ​សត្វ​ដំរី​ដែល​ងាប់ នឹង​យកទៅ​កប់​នៅ​កន្លែង​សុវត្ថិភាព​មួយ ដើម្បី​រក្សា​គ្រោងឆ្អឹង ដើម្បី​យកទៅ​រក្សាទុក ធ្វើការ​ស្រាវជ្រាវ​ជា​បន្តទៀត ។ ក្រសួងបរិស្ថាន​ក៏បាន​ធ្វើការ​ថ្កោលទោស ជន​ដែល​បាន​បាញ់​សម្លាប់សត្វ​ដំរី​យក​ភ្លុក ហើយ​ខាង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​បន្ត​នីតិវិធី ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ដែល​បាញ់​សត្វ​ដំរី​យកមក​ផ្តន្ទាទោស និង​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​និង​ការពារ​អភិរក្ស​ធនធានធម្មជាតិ ការពារ​សត្វព្រៃ ។​

សូមបញ្ជាក់ថា​នៅ​ខេត្តមណ្ឌលគិរី​ដែលមាន​សត្វ​ដំរីព្រៃ​រស់នៅ​ច្រើន​មាន​សត្វ​ដំរី​ងាប់​ជា​បន្តបន្ទាប់​។​កាលពី​ឆ្នាំ​២០១៧​មាន​ដំរី​៤​ក្បាល​បាន​ងាប់​។​យោងតាម​របាយ​ការ​ណ៍របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​ទូទាំង​ខេត្ត​មាន​សត្វ​ដំរី​ប្រមាណ​ជាង​២០០​ក្បាល ដែល​ចំនួន​នេះ​មន្ត្រី​ជំនាញ​នៅ​បន្ត​តាមដាន ដើម្បី​ដឹងថា កើនឡើង ឬ​ថយចុះ​ពី​វត្តមាន​របស់​ពួកវា​នៅក្នុង​ព្រៃ​។​

​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧ មាន​សត្វ​ដំរីព្រៃ​ចំនួន ១១​ក្បាល​បាន​ធ្លាក់​ទៅក្នុង​រណ្តៅ​ស្រះ​មួយ​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ទម្លាក់​គ្រាប់បែក ស្ថិតក្នុង​ព្រៃ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ខណៈ​សត្វ​ដំរី​ទាំងនោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​កិច្ច​អន្តរាគមន៍​សង្គ្រោះ​មិនទាន់​ពេលវេលា​។​

​ដំរី​ចិញ្ចឹម​មួយ​ក្បាល​ឈ្មោះ​ជី​លុត អាយុ​៨៥​ឆ្នាំ​បាន​ស្លាប់នៅឆ្នាំ២០១៧​។​. នៅ​មណ្ឌលគិរី​នៅសល់​ដំរី​៤១​ក្បាល​ទៀត ជា​កម្មសិទ្ធិរ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច ដែល​ភាគច្រើន​នៃ​ដំរី​ទាំងនោះ​ត្រូវបាន​ដាក់អោយ​បំរើ​ក្នុង​អាជីវកម្ម​ទេសចរណ៍​។ ... បន្ទាប់ម​កនៅ​ឆ្នាំ​២០១៨​ដំរី​មួយ​ក្បាល​ដែល​ចុះ​ព្រេង​សម្លាប់​ម្ចាស់​ត្រូវបាន​អាជ្ញាធរ​បាញ់សម្លាប់​។​

​គួរ​បញ្ជាក់ថា​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​តាម​ការសន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ​មាន​សត្វ​ដំរី​ប្រមាណ​ជាជាង​៥០០ ក្បាល​ប៉ុណ្ណោះ កំពុង​រស់នៅ​៕a elefen die1 a elefen die2 a elefen die a elefen die (1) 


​