» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9231 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659738 នាក់

កម្មវិធី​ប្រឆាំង​រោគ​មហារីក​សម្តេច​មហា​ប​វរ​ធិបតី ណែ​នាំឱ្យ​ទប់ស្កាត់​ការជក់បារី ជាពិសេស​បារី​អេឡិចត្រូនិក ឬ​វេ​ប


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៥ បាន​ថ្លែង​ណែនាំ​ឱ្យ​ស្ថាន​ប័ន​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ រួមគ្នា​ទប់ស្កាត់​ឱ្យបាន​កុំឱ្យ​មានការ​ជក់បារី​នៅតាម​មូលដ្ឋាន ជាពិសេស​បារី​អេឡិចត្រូនិក ឬ​វេ​ប ដែលមាន​សិស្សសាលា​ច្រើន​បាន​ប្រើប្រាស់ ដែល​បារី​ទាំងអស់​នេះហើយ​ជាដើម​ចម​មួយ​នាំឱ្យ​កើត​ជំងឺមហារីក​។​a manet cancer 

​ក្នុងឱកាស​អញ្ជើញ​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ «​ផែនការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក ២០២៥-២០៣០»​។​សម្តេច​មហា​បវរ​ធិបតី ថ្លែងថា «​កា​ជក់បារី ការប្រើប្រាស់​វេ​ប​នេះ ថ្ងៃមុន​ក្រសួងសុខាភិបាល​, ឯកឧត្តម នេ​ត សាវឿន បានដាក់​គោល​ការគ្រប់គ្រង​មើល​ក្មេងៗ តាម​ព័ត៌មាន​គឺ​សិស្សសាលា​អី​នេះ​គឺ​ប្រើ​ច្រើន ធ្វើ​មិច​គ្រប់គ្រង​ឱ្យ​ជាប់​អា​រឿង​ការប្រើប្រាស់​អា​វេ​ប​នេះ​»​។​​សម្តេច​ថ្លែងថា សិស្សសាលា​មិនមែន​ហ៊ឺហារ​ដោយសារ​ជក់បារី ជក់​វែ​ប នោះទេ ភាព​ហ៊ឺហារ​របស់​សិស្សសាលា​គឺជា​ភាពជោគជ័យ​នៃ​ការសិក្សា ការរៀនសូត្រ​ឱ្យបាន​ពូកែ ទើប​ពិតជា​ភាព​ហ៊ឺហារ​របស់​សិស្ស​ពិតប្រាកដ​។​

​សម្តេចនាយក​រដ្ឋ​ម​ន្ត្រិ បាន​ឲ្យ​ដឹងថា «​ថ្ងៃមុន​មាន​ប្រទេសមួយ​នោះ ខ្ញុំ​ទៅ ហើយ​មាន​ក្រុមហ៊ុន​វិស័យ​ឯកជន​របស់គាត់ ហើយ​រហូត​ទៅដល់​រដ្ឋ​មន្ត្រី​របស់គាត់ មក​និយាយ​ជាមួយ​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សួរ​ពី​គោលការណ៍​ដើម្បី​មក​ផលិត​បារី​អគ្គិសនី​នៅ​កម្ពុជា ខ្ញុំ​ថា មិនបាច់​ទេ ទោះបី​ផលិត​នាំចេញ​ក៏​មិនបាច់​ដែរ​»​។​​ក្រៅពី​ការណែនាំ​នេះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្តល់នូវ​អនុសាសន៍​៧​ចំណុច ជំ​រុញឱ្យ​ការអនុវត្ត​ផែនការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក ២០២៥-២០៣០ ទទួលបាន​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព និង​សក្ក​សិទ្ធ​ភាព ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​របស់​កម្ពុជា​។​

​ទី​១. ដើម្បី​ធានា​ភាពជោគជ័យ ក្រសួងសុខាភិបាល ត្រូវ​ជំរុញ​អនុវត្ត​ផែនការ​ជាតិ​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យបាន​ជាប់​ជាប្រចាំ តាមរយៈ​យន្តការ​ពហុ​វិស័យ ដើម្បី​គ្រប់គ្រង​សម្របសម្រួល និង អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​សេវា​សុខាភិបាល និង រួមចំណែក ម្ខាង​ដល់​ការសម្រេច​ឱ្យបាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល (Universal Health Coverage) និង ម្ខាង​ទៀត ដល់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs)​។​
​ក្នុងនោះ កម្មវិធី​គោលនយោបាយ អាទិភាព​ទី​១ គឺ ការពង្រីក​សេវា​សុខាភិបាល ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ខណៈដែល​ផែនទី​បង្ហាញផ្លូវ​ទៅ​កាន់ការ​គ្របដណ្តប់​សុខភាព​ជាស​កល​នៅ​កម្ពុជា ឆ្នាំ​២០៣៥ ដែល​ត្រូវ​បានប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ខែឧសភា ឆ្នាំ​២០២៤ បានកំណត់​គោលដៅ​ច្បាស់លាស់​ចំនួន ៣៖ (​ទី​១) ពង្រីក​វិសាលភាព​គ្របដណ្ដប់​ពលរដ្ឋ​ដោយ​ប្រព័ន្ធ គាំពារ​សុខភាព​សង្គម​ឱ្យបាន ៨០% នៃ​ចំនួន​ពលរដ្ឋ​សរុប (​ទី​២). ស​ន្ទ​ស្សន៍​គ្របដណ្តប់ សេវា​សុខាភិបាល​សារវន្ត យ៉ាងហោចណាស់ ៨០% និង (​ទី​៣) កាត់បន្ថយ​កម្រិត​ចំណាយ ពី​ហោប៉ៅ​ផ្ទាល់​លើ​ការថែទាំ​សុខភាព​ឱ្យនៅ​ត្រឹម ៣៥% នៃ​ចំណាយ​សរុប​លើ​ការថែទាំ​សុខភាព​។​

​ទី​២. ក្រសួងសុខាភិបាល ត្រូវ​បន្ត​ជំរុញ​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ជំងឺមហារីក ឱ្យបាន​ជាក់លាក់ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការអនុវត្ត​គោលនយោបាយ ត្រូវ​រៀបចំ​ឱ្យមាន​គោលការណ៍​ណែនាំ​បច្ចេកទេស​, អនុលោម​តាម​ឧ​ត្ត​មា​នុ​វត្ត​អន្តរជាតិ ព្រមទាំង​ពង្រឹងសមត្ថភាព​មន្ត្រី សុខាភិបាល​គ្រប់​កម្រិត​, ទាំង​រដ្ឋ និង ឯកជន​, ក្នុងការ​គ្រប់គ្រង​, ការផ្តល់សេវា​បង្ការ​, ការធ្វើ រោគវិនិច្ឆ័យ​, ការថែទាំ​, ការព្យាបាល​ជំងឺមហារីក ប្រកបដោយ​គុណភាព និង សុវត្ថិភាព​។​
​ទី​៣. ក្រសួងសុខាភិបាល ត្រូវ​បន្ត​ជំរុញ​ការបណ្ដុះបណ្តាល​ជំនាញ​ឯកទេស​គ្រប់​កម្រិត ទាំង​ជំនាញ​វេជ្ជសាស្ត្រ និង ជំនាញ​វិជ្ជាជីវៈ​អម​សុខភាព (Allied Health Professional) ដើម្បីឱ្យ​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​មាន​សមត្ថភាព​ពេញលេញ ក្នុង​ការផ្តល់សេវា​ថែទាំ​ព្យាបាល ជំងឺមហារីក មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។​

​ទី​៤. ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវ​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់ និង បង្ការ ដើម្បី​ឈានទៅ​កាត់បន្ថយ​កត្តា​ហានិភ័យ​ទាំងឡាយ ដែល​បង្កឱ្យមាន​ជំងឺមហារីក​។​​ទី​៥. ជាមួយនឹង​វ​ឌ្ឍ​ភាពជា​ច្រើន​ក្នុង​វិស័យ​សុខាភិបាល​, សមត្ថភាព​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​, ការព្យាបាល និង ការ​គ្របដណ្ដប់​សេវា​ជំងឺមហារីក​នៅ​ប្រទេស​កម្ពុជា នៅមានកម្រិត​។ ក្នុងន័យនេះ ដើម្បី​អភិវឌ្ឍ​សេវា​បង្ការ និង​ព្យាបាល​ជំងឺមហារីក ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​, ខ្ញុំ​សូម​អំពាវ​នាដ​ល់ ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ទាំងអស់ កៀរគរ​ធនធាន​, ទាំង​បច្ចេកទេស និង ហិរញ្ញវត្ថុ សម្រាប់​គាំទ្រ​ដល់​ការបង្ការ និង ព្យាបាល​ជំងឺមហារីក​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​របស់​យើង​។​

​ទី​៦. ខ្ញុំ​សូម​ក្រើនរំលឹក​សាជាថ្មី​ដល់ អង្គភាព​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ ត្រូវ​លើកកម្ពស់ ប្រសិទ្ធភាព​នៃ​ការ​បម្រើសេវា​ថែទាំ​សុខភាព ជូន​គ្រួសារ​ក្រីក្រ​, គ្រួសារ​ងាយ​រង​ហានិភ័យ និង ក្រុម​គោលដៅ​ផ្សេងៗ​ទៀត ក្រោម​កម្មវិធី​មូលនិធិ​សមធម៌ និង របប​បេឡា​ជាតិ​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព តាមរយៈ​ការពង្រីក​សេវា​ថែទាំ​សុខភាព ឱ្យ​ស្របតាម​និន្នាការ​ប្រែប្រួល​នៃ បន្ទុក​ជំងឺ​, បញ្ហា​សុខ​ភាពជា​អាទិភាព និង តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​
​ទី​៧. ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់ បងប្អូន​ប្រជាពលរដ្ឋ​, សូម​យកចិត្តទុកដាក់​បង្ការ និង ទប់ស្កាត់​ជំងឺមហារីក​នេះ​តាមរយៈ ការស្វែងយល់​កត្តា​ហានិភ័យ និង ធ្វើការ​ផ្លាស់ប្តូរ​ឥរិយាបថ​ដែល ប្រឈម​នឹង​ការកើត​ជំងឺមហារីក​។ ក្នុងករណី​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ ដែល​នៅ​ជិត​លំនៅដ្ឋាន ដើម្បី​ទទួល​ការពិនិត្យ និង ព្យាបាល​បាន​ទាន់ពេល​.

​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ផែនការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក គឺជា​ក្របខណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​តម្រង់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ការពារ ការស្វែងរក​ជំងឺ​ទាន់ពេលវេលា ការធ្វើ​រោគវិនិច្ឆ័យ ការព្យាបាល និង​ការថែទាំ ប្រកបដោយ​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព និង​សមធម៌​។​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា អត្រា​មរណៈ​ដែល​បង្កឡើង​ដោយ​ជំងឺមហារីក មនុស្ស​ស្លាប់​ជិត ១​ម៉ឺន​៤​ពាន់​នាក់ ក្នុង​មួយឆ្នាំ ស្មើនឹង​អត្រា​ខ្ពស់​លើស ៧០% ពីព្រោះ​អត្រា​ជា​មធ្យម​នៅលើ​ពិភពលោក​គឺ ៤៨%​។ អត្រា​មរណៈ​ដោយសារ​ជំងឺមហារីក​នេះ មានន័យថា មាន​មនុស្ស​ស្លាប់​ម្នាក់​ដោយសារ​ជំងឺមហារីក រៀងរាល់ ៤០​នាទី​ម្តង​នៅ​កម្ពុជា ឬ​ប្រមាណ ៣៨​នាក់​ក្នុង​មួយថ្ងៃ ធ្វើឱ្យ​គ្រួសារ​ជាច្រើន​ធ្លាក់​ទៅក្នុង​ទុក្ខលំបាក បន្សល់ទុក នូវ​កូនកំព្រា បុរស​ពោះម៉ាយ ឬ​ស្ត្រី​មេម៉ាយ​ទុរគត​»​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា «​កាន់តែ​គួរឱ្យ​សោកសង្រេង​ទៅទៀត​នោះ គឺ​សោកនាដកម្ម​នេះ​កើតមាន​លើ​កុមារ​ផងដែរ ដែល​ក្នុង​មួយឆ្នាំ មាន​ប្រមាណ ៦០០​ករណី​នៅ​កម្ពុជា​។ នៅ​ទូទាំង​ពិភពលោក ជំងឺមហារីក​កុមារ​អាច​ព្យាបាល​ជាសះស្បើយ ៨០% ប៉ុន្តែ​នៅ​កម្ពុជា អត្រា​នេះ​មាន​ទាប​ជាង ២០%​ប៉ុណ្ណោះ​។ ប្រសិនបើ​ស្ថានភាព​នៅតែ​ដដែល ជំងឺមហារីក​នឹង​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ ២១០ ០០០​នាក់ ទាំង​ក្មេង និង​ចាស់ ក្នុង​រយៈពេល ១៥​ឆ្នាំ​ខាងមុខ​។​a manet cancer2 a manet cancer3 
​