» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6239 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032136 នាក់

ស្ថាប​ន័​IMF ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា មក​នៅត្រឹម ៤% ក្នុង​ឆ្នាំ ២០២៥​បន្ទាប់ពី​គណបក្ស​ប្រជាជន​ថា​ឡើង​ខ្ពស់​

 


​ភ្នំពេញ​៖ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​ថ្ងៃទី ២២​ខែមេសា​នេះ បាន​កែសម្រួល​ការព្យាករណ៍​កំ​ណើ​ន​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា សម្រាប់ ឆ្នាំ​២០២៥​នេះ មក​ត្រឹម ៤% ដែលជា​ការថយចុះ​គួរឱ្យកត់សម្គាល់​ពី​ការព្យាករណ៍​ដំបូង​របស់ខ្លួន​ចំនួន ៥,៨% ដែល​បាន​ធ្វើឡើង​នៅក្នុង​ខែមករា​។a eco cambodia 

​មូលហេតុ​គឺ ដោយសារ​បញ្ហា​ប្រឈម​សកល ពិសេស​ពាក់ព័ន្ធ​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល ដែល​បណ្តាលមកពី​ការដាក់​ពន្ធ​លើ​តម្លៃ​ខ្ពស់​របស់​សហរដ្ឋ​អាម៉េរិក និង​វិធានការ​សងសឹក​ជា​បន្ត​បន្ទាប់​ដោយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​បាន​រំខាន​ដល់​លំហូរ​ពាណិជ្ជកម្ម​សកល​។​កត្តា នេះ​អាច​ជះឥទ្ធិពល​ជាពិសេស​ដល់​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ការនាំចេញ​ដូចជា​កម្ពុជា ដែលនាំឱ្យ​កាត់បន្ថយ​តម្រូវការ​ខាងក្រៅ​សម្រាប់​ការនាំចេញ​សំខាន់ៗ​របស់ខ្លួន ដូចជា ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ និង​ផលិតផល​កសិកម្ម​។

​ទោះបីយ៉ាងណា IMF វាយតម្លៃ​អតិផរណា​នៅ​កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា នឹង​ធ្លាក់​មក​នៅក្នុង​រង្វង់ ១% ក្នុង​ឆ្នាំ ២០២៥​នេះ ដែល​កាល​មុន ព្យាករណ៍​ថា​មាន​ចំនួន ២%​។​នៅក្នុង​ទស្សនវិស័យ​ជាស​កល IMF បាន​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ចពិភពលោក​នឹង​កើនឡើង​ត្រឹមតែ ២,៨% ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០២៥ ដែលជា​ការថយចុះ​ពី​ព្យាករណ៍​កាលពី​ខែមករា ថា​នឹង​កើន ៣,៣% សម្រាប់​ឆ្នាំនេះ​។​

សូមបញ្ជាក់ដែរថាបើតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ ២០២៥ក៏ ប៉ាន់ប្រមាណថា ផលិត ផលក្នុងស្រុកសរុបនឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង ៦,០% ក្នុងឆ្នាំ ២០២៤។ ប៉ុន្តែទស្សនវិស័យនេះអាចប្រឈមហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងនៃភូមិសាស្ត្រនយោ បាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

​សូមបញ្ជាក់ថា​បើតាម​កា​រ​វាយតម្លៃ​របស់​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៤៥ អាណត្តិ​ទី ៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ថា​សេដ្ឋកិច្ចកម្ពុជា បានបង្ហាញ​ភាព​ធន់ និង​កំណើន​ប្រកបដោយ​ស្ថិរភាព នៅ​ឆ្នាំ ២០២៤ ដោយ​សម្រេចបាន​នូវ​អត្រាកំណើន ៦%​។វឌ្ឍនភាព​សេដ្ឋកិច្ច​នេះ បាន​នាំឱ្យមាន​ការកើនឡើង​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជា​មធ្យម ក្នុង​មនុស្ស​ម្នាក់ៗ កើនឡើង​ពី ២.៥២០​ដុល្លារ ក្នុង​ឆ្នាំ ២០២៣ ដល់​ប្រមាណ ២.៧១៣​ដុល្លារ ក្នុង​ឆ្នាំ ២០២៤​។​

​អតិផរណា​នៅតែមាន​កម្រិត​ទាប​ត្រឹមតែ ០,៨%​ប៉ុណ្ណោះ ខណៈដែល​អត្រា​ប្តូរប្រាក់​រៀល​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤.០៧១​រៀល ក្នុង​មួយ​ដុល្លារ​អាម៉េរិក​។ លើសពីនេះ​ទៀត ទុនបម្រុង​អន្តរជាតិ​បាន​កើន​ឡើងដល់ ២២,៥​ពាន់​លាន​ដុល្លារ ដែល​ផ្តល់នូវ​ការ​គ្របដណ្តប់​គ្រប់គ្រាន់​សម្រាប់​រយៈពេល​ប្រហែល ៧ ខែ​នៃ​ការនាំ​ចូល​។ ស្ថានភាព​ការងារ​ក៏មាន​ស្ថិរភាព ដែល​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​ទូទាំងប្រទេស​។​​ដោយ​ផ្អែកលើ​មូលដ្ឋាន​ការរីកចម្រើន​ក្នុង​ឆ្នាំ ២០២៤ ជាមួយនឹង​ការ​ងើបឡើង​វិញ​ជា​បណ្តើរៗ​នៃ​សេដ្ឋកិច្ច​សកល សេដ្ឋកិច្ចកម្ពុជា ក្នុង​ឆ្នាំ ២០២៥ ត្រូវបាន​រំពឹងថា នឹង​បន្ត​ងើប​ក្នុង​អត្រាកំណើន ៦,៣%​។ ឆ្លងតាម​ការវិវឌ្ឍ​នេះ ឆ្លុះបញ្ចាំង​ថា សេដ្ឋកិច្ចជាតិ​កំពុង​ត្រឡប់​មករក​ស្ថានភាព​កំណើន​ដូចពេលមុន​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​វិញ​។​

​សម្រាប់ ប្រព័ន្ធ​គាំពារ​សង្គម និង​ការកែលម្អ​កម្លាំង​ពលកម្ម​​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ត​អនុវត្ត «​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥» ដែល​រួមមាន​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន ៦ សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ និង​ការពង្រឹង​សុខុមាលភាព​។ ក្របខណ្ឌ​នេះ បាន​ពង្រីក​ការ​គ្របដណ្តប់​លើ​ប្រព័ន្ធ​ការពារ​សង្គម ដែល​ឥឡូវនេះ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង ៧​លាន​នាក់ ដែល​កើនឡើង​ជាង​ពីរដង បើ​ធៀប​កាលពី​ឆ្នាំ ២០១៧​។​

​ប្រាក់បៀវត្ស​របស់​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់ អាវុធ និវត្តជន និង​អតីតយុទ្ធជន​ត្រូវបាន​ដំឡើង​មួយកម្រិត​ទៀត​។​​ព្រម​ជាមួយនេះ ជីវភាព​របស់​កម្មក​រ​និយោជិត នៅតាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បាន​លើកកម្ពស់​ជា​លំដាប់​តាមរយៈ​ការពង្រឹង​លក្ខខណ្ឌ​ការងារ ការពង្រឹង​របប​សន្តិ​សុខ​សង្គម និង​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ ២០៨​ដុល្លារ ក្នុង​មួយខែ សម្រាប់​ឆ្នាំ ២០២៥​។ នេះ​បើ​បូកសរុប​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត កម្មករ​និ​យោ ជិត​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី ២២៥ ដល់ ២៣៦​ដុល្លារ យ៉ាងតិច​ក្នុង​១​ខែ​។​

• ស្ថិរភាព​សេដ្ឋកិច្ច និង​ទស្សនវិស័យ​កំណើន​៖​អត្រា​អតិផរណា​ទាប រូបិយប័ណ្ណ​មាន​ស្ថិរភាព និង​ទុនបម្រុង​អន្តរជាតិ​ដ៏​រឹងមាំ បញ្ជាក់​ពី​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​​កត្តា​ទាំងនេះ រួមជាមួយ​នឹង​គោលនយោបាយ​របស់​រារ​ដ្ឋា​ភិ​បាល​ល្អ ផ្តល់នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​កំណើន​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ២០២៥ និង​ឈានទៅ​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រែក្លាយ​កម្ពុជា ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០​។​ឡូ​វ​ស្ថានភាព​បាន​ផ្លាស់ប្តូ​វិញ​ហើយ​បើតាម​ការ​ព្យាក​រ៍រ​បស់​ស្ថាប​ន័​រូបី​យ៍​វត្ថុ​ពិភពលោក​៕a adb eco a eco cambodia1