» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5515 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695686 នាក់

សម្តេច​ហ៊ុនសែន​ប្រកាសថា​ជួយ​ទិញ​មៀន​តា​ង៉ែ​ន​តែ​ពី​កសិក​ករ​ទេ​អា​ជីករ​និង​ម្ចាស់​ចំការ​ធំៗ​រក​ទីផ្សារ​ខ្លួនឯង​!

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​ថា​៖«​ថ្មីៗ​នេះ​ខ្ញុំ​បានចេញ​បញ្ជា​ឱ្យ​នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង ដឹកនាំ​កម្លាំង​ទៅ​ប្រមូល​ទិញ​ផ្លែ មៀន​ពី​កសិករ​ដែល​មិនអាច​រក​ទីផ្សារ​ដើម្បី​លក់​មៀនបាន ។ នៅពេល​ប្រមូល​ទិញ​បាន​ខ្ញុំ​នឹង​យកទៅ​ចែកជូន កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូន​ដែល កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទទួលទាន​ដោយ​មិន​គិតថ្លៃ »​។​a paylin fruit4 

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ថា​នេះ​ជា​វិធី​ដោះ​ទាល់​ក្នុង​កាលទេសៈ​ដ៏​លំបាក​កុំឱ្យ​កសិករ​ក្រីក្រ​យើង​ខាតបង់​ធ្ងន់ធ្ងរ​ពេក​ហើយ​ខ្ញុំ​ក៏​មិន​ប្រើ​ថវិកាជាតិ​ដើម្បី​ទិញ​នោះ ដែរ ។​​សម្តេច​បន្តថា​៖​ជា​ដំណោះស្រាយ​សម្រាប់​រយៈពេល​ខាងមុខ​គឺ​ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្ត​បាត់ដំបង និង អភិបាលខេត្ត​ប៉ៃលិន​ត្រូវខិតខំ​ដោះស្រាយ រក​ទីផ្សារ​ជូន​កសិករ​យើង ។​

​សម្តេច​ក៏បាន​គូសបញ្ជាក់​ទៀតថា​៖«​ឯកឧត្តម ហ៊ីង ប៊ុន​ហៀ​ង ,​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​,​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ត្រូវ​ចងចាំ​ពាក្យ (​ទិញ​ពី​កសិករ​)​សំដៅ​ដល់​កសិករ​ក្រីក្រ​ដែល​ដាំ​មៀន​ដោយផ្ទាល់​។​សម្រាប់​ចំការ​មៀន​របស់​មន្ត្រី​ទាំង​ស៊ីវិល​ទាំង​កងកម្លាំងប្រដាប់អាវុធ​ឬ​របស់​ឧកញ៉ា អ្នកឧកញ៉ា ឬ អ្នក ជំនួញ​ត្រូវ​រក​ទីផ្សារ​ដោយ​ខ្លួនឯង​»​។​​សម្តេច​បន្តថា​៖« ខ្ញុំ​អាច​បញ្ចាំ​ផ្ទះ​យកលុយ​ទៅ​ទិញ​ពី​កសិករ​ដែល​កំពុង​ជួប​ការលំបាក​តែ​ខ្ញុំ​ពុំមាន​លទ្ធភាព​ជួយ​ដល់​ម្ចាស់​ដី​ដែលមាន​ចំការ​មៀន​ច្រើន​នោះទេ​សុំ​ការ​យោគ យល់​ផង​»៕

​