» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6946 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666856 នាក់

កម្ពុជាធ្វើលិខិតប្តឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរឿងថៃឈ្លានពានសម្លាប់ប្រជាជនខ្មែរហើយ

 

ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំំអង្គការសហប្រជាជាតិ លោក កែវ ឈា បានបញ្ជាក់ថាការបាញ់មិនរើសគោលដៅរបស់ថៃ,កម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ UNSC កំណត់ការទទួលខុសត្រូវរបស់ថៃ ចំពោះការស្លាប់ និងរបួសជនស៊ីវិល និងការបំផ្លាញទ្រព្យសម្បត្តិ។a keo chhea3 

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹថា ការវាយប្រហាររបស់យោធាទៅតំបន់មិនមែនជាសមរភូមិ និងជាលំនៅដ្ឋានរបស់ប្រជាជនស៊ីវិល ក្នុងខេត្តចំនួនពីរ ផ្សេងទៀតរបស់កម្ពុជា គឺខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង...បណ្តាលឱ្យមានការបាត់បង់ជីវិត និងរបួស ជាច្រើននាក់ រួមទាំងជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងប្រាង្គប្រាសាទបេតិកភណ្ឌជាតិ រួមទាំងប្រាសាទព្រះវិហារផងដែរ។

ការផ្តោតគោលដៅវាយប្រហារលើ តំបន់ស៊ីវិលដោយចេតនា ដោយឥតរើសមុខ ពីសំណាក់កម្លាំងយោធាថៃ គឺជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសចំពោះកាតព្វកិច្ចរបស់ខ្លួន ក្នុងការបែងចែកឱ្យច្បាស់រវាងគោលដៅស៊ីវិល និងគោលដៅយោធា ព្រមទាំងការហាមឃាត់មិនឱ្យមានការវាយប្រហារលើជនស៊ីវិល»។

តំណាងអចិន្ត្រៃយ៍កម្ពុជាបានគូសបញ្ជាក់ថា ទោះជាត្រូវរងការរំលោភបំពានដ៏ធ្ងន់ធ្ងរ និងការ វាយប្រហារជាបន្តបន្ទាប់ ដែលបានធ្វើឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពផុយស្រួយ និងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ «កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសេចក្តីចែងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងមាត្រា ២ (៣) ស្តីពីការដោះស្រាយវិវាទដោយសន្តិវិធី និងមាត្រា ២(៤) ស្តីពីការហាមប្រើ កម្លាំង...»។

កម្ពុជាមិនចង់ឱ្យត្រូវបង្ខំចិត្តធ្វើការឆ្លើយតបតាមវិធីណាមួយផ្សេងក្រៅពីផ្លូវការទូត និងការ សន្ទនាគ្នានោះឡើយ ដើម្បីការពារជីវិតប្រជាជន និងបូរណភាពទឹកដីរបស់ខ្លួន...។ កងកម្លាំងកម្ពុជា បានអត់ធ្មត់ជាអតិបរិមា និងមិនបានធ្វើការឆ្លើយតបរយៈពេល ២៤ម៉ោង។ ទោះជាយ៉ាងនេះក្តី កម្ពុជា រក្សាសិទ្ធិការពារខ្លួន ដោយផ្អែកលើមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ទាក់ទងនឹងយន្តការ ក៏ដូចជាកិច្ចព្រមព្រៀងមានស្រាប់ ដែលថៃ និងកម្ពុជាសុទ្ធតែជារដ្ឋភាគី រួមទាំងគោលការណ៍ច្បាប់អន្តរជាតិស្តីពីការមិនកែប្រែព្រំដែន ដែលបន្សល់ទុកពីសម័យអាណានិគម (uti juris possidetis), លោក កែវ ឈា បានគូសបញ្ជាក់ថា «សកម្មភាពរបស់ថៃ គឺជាការរំលោភ យ៉ាងពិតប្រាកដ ម្តងហើយម្តងទៀតលើកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥»។

ភាគីថៃ បានប្រកាសផ្អាកអនុវត្តជាឯកតោភាគី និងបានបំផ្លាញស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ តាមរយៈការបើកប្រតិបត្តិការយោធាឆ្លងព្រំដែន ដោយផ្អែកលើផែនទីដែលគូសជាឯកតោភាគី ដែល ផ្ទុយពីផែនទីមានការទទួលស្គាល់ដោយភាគីទាំងពីរ គឺផែនទីមានមាត្រដ្ឋាន ១/២០០.០០០ ដែលជា លទ្ធផលនៃការងាររបស់គណៈកម្មការចំរុះខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម តាមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ដែលទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងត្រូវបានបញ្ជាក់ឡើងវិញដោយកម្ពុជា និងថៃ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU 2000)។

ទោះបីយ៉ាងនេះក្ដី កម្ពុជាមិនអាច ហើយក៏មិនគួរបន្តការអត់ធ្មត់ដោយគ្មានពេលកំណត់ឡើយ ចំពោះការឈ្លានពាន ឥតឈប់ឈរដោយខុសច្បាប់។គិតត្រឹមយប់ម៉ោង៩ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលកម្ពុជា ប្រមាណ ១០នាក់ បានស្លាប់ និង៤៦នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារយ៉ាងសន្ធាប់របស់យោធាថៃមកកាន់ដែនអធិបតេយ្យកម្ពុជា ដោយពុំរើសគោលដៅនោះទេ។ ពោលគឺ វត្តអារាម, សាលារៀន, មន្ទីរពេទ្យ, បន្ទាយទាហាន, ប្រាង្គប្រាសាទបុរាណ ផ្ទះសម្បែងជនស៊ីវិលជាអាទិ៍ ត្រូវបានយោធាថៃទម្លាក់គ្រាប់បែកដោយដ្រូន និងយន្តហោះចម្បាំង F-16.។

កម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់យោធាថៃ ដែលរំលោភលើច្បាប់អន្តរជាតិទាំងស្រុង បង្កវិនាសសកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ពិភពលោក ជាពិសេសបាត់បង់អាយុជីវិតជនស៊ីវិលស្លូតត្រង់។ កម្ពុជា ស្នើអង្គការអន្តរជាតិថ្កោលទោសសកម្មភាពរបស់យោធាថៃ ឱ្យបានគត់មត់ ដើម្បីស្ដារនូវសន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ៕a keo chhea a keo chhea1 a keo chhea2