» ក្រុមបាតុករ​កូរ៉េខាងត្បូង សម្រុកចូល​តុលាការ ក្រោយ​ការសម្រេចចិត្ត​ពន្យារ​រយៈពេល​ឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol » សម្តេច ហេង សំរិន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ក្រុមក្មេងស្ទាវ​ » ចាប់បាន​ហើយ​ជនសង្ស័យ​ជនជាតិ​កូរ៉េ​ដែល​សម្លាប់​ស្ត្រី​ខ្មែរ​ញាត់​ចូឡ​ក្រោម​គ្រែ​សណ្ឋាគារ​ » លោក ដូ​ណា​ល់ ត្រាំ​មេដឹកនាំ​មាត់ឆៅ ទៅដល់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ត្រៀម​ស្បថ​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក ជា​លើក​ទី​២ » តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះទៅ​វៀតណាម​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ជួយ​ព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ប្តី​និង​កូន​ » ផ្ទុះ​មីនតោន​១​គ្រាប់​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ » គ្រោះ​ក្លាយជា​លាភ​!​បុរស​ស​ពិការ​ដៃ​ទាំងពីរ ប្រើ​ជើង​គូរគំនូរ​ត្រូវ​សម​ត្ត​កិច្ច​សណ្តាប់ធ្នាប់​បណ្តេញចេញ​ពី​សួន​វិមានឯករាជ្យ​ទទួលបាន​អំណោយ​! » ជំទាវ​ទីមួយ Kim Keon Hee មាន​សុខភាព​យ៉ាប់យ៉ឺន ក្រោយពី​ទុកចោល​ក្នុង វិមាន​ប្រធានាធិបតី​ម្នាក់ឯង​ » សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8655 នាក់

ម្សិលមិញ 3974 នាក់

សរុប 15884181 នាក់

រឿង​ពលករ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្រសួង​ការងារ​ថា​ស្រាវជ្រាវ​តែ​ក្រុមហ៊ុន​ថា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សម្របសម្រួល​សិន

​ភ្នំពេញ​៖​ដើម្បីឱ្យ​ពលករ​នៅ​ប្រ​ទស​អា​រ៉ា​ប៊ី​សា​អូឌីត​អាចមក​កម្ពុជា​វិញ ក្រុមហ៊ុន ហ្វា​ទីណា មេន​ផៅ​វ័រ ឯ​.​ក នៅ​ថ្ងៃអាទិត្យ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​បាននិងកំពុង​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ទទួល​លើ​នីតិវិធី​រៀបចំ​ឯកសារ ដើម្បី​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចាក​ចេញពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​ស្របច្បាប់ ដែល​ត្រូវ​ប្រើពេល​ដើម្បី​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។a arabee2

ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប បានរៀបចំ​កន្លែង​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​ជុំគ្នា និង​ផ្តល់​អាហារ​ប្រចាំថ្ងៃ ជូន​ដល់​បងប្អូន​ទាំងអស់​ភ្លាមៗ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ខាងលើ​។​​គួរ​បញ្ជាក់ថា គិត​មកដល់ពេលនេះ មាន​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​២៨​នាក់​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​រួចហើយ ក្រោម​ការសម្របសម្រួល​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ការងារ​បរទេស និង​តំណាង​ស្ថានទូត​ខ្មែរ​ប្រចាំ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​បើតាម​ក្រសួង​ការងារ​កម្ពុជា​បាន​ឲ្យ​ដឹង​ក្រោយពី​មានការ​អំពាវនាវ​សុំ​ជួយសង្គ្រោះ​ថា មាន​ពលករ​ខ្មែរ​សរុប​ចំនួន ៧៨​នាក់​ដែល​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានស្នើ​សុំ​ជំនួយ​អន្ដរាគមន៍​ឱ្យជួយ​សង្គ្រោះ​ពួកគេ​ពី​អារ៉ាប៊ីសាអ៊ូឌីត​មក​ប្រទេស​កម្ពុជា​វិញ​។ ក្នុងចំណោម​ពលករ​ទាំង ៧៨​នាក់ មាន ២៩​នាក់​នឹងត្រូវ​បញ្ជូនមក​កម្ពុជា​នៅ​ថ្ងៃ​សុក្រ ទី​១៩ មេសា​នេះ ពលករ​ចំនួន ២៧​នាក់​នឹងត្រូវ​បញ្ជូនមក​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែមេសា ហើយ​ពលករ​ដែល​នៅសល់​ចុងក្រោយ​ចំនួន ២២​នាក់​នឹងត្រូវ​បញ្ជូនមក​កម្ពុជា​នៅ​ថ្ងៃទី​២១ ខែមេសា​។​

​លោក​ហេង សួរ រដ្ឋមន្ដ្រីក្រសួង​ការងារ​ពីមុន​ជា​អ្ម​ក​នាំពាក្យ​បាន​អះអាងថា ពលករ​ទាំង​៧៨​នាក់​បាន​ស្ថិតនៅ​ទីតាំង​មួយ​ដែលមាន​សុវត្ថិភាព និង​រង់ចាំ​សំបុត្រ​យន្ដហោះ​ត្រឡប់មក​កម្ពុជា​វិញ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក​កត្តា អ៊​ន បាន​បញ្ជាក់ថា ក្រសួង​ការងារ​នឹង​បើក​ការស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​ដែល​បា​នប​ញ្ចូ​ន​ពលករ​ឲ្យ​ទៅធ្វើ​ការ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​។ តាម​លោក​កត្តា អ៊​ន ក្នុងករណី​ដែល​រកឃើញ​ក្រុមហ៊ុន​មិន​គោរព​តាម​នីតិវិធី​ច្បាប់ មិន​ធានា​លក្ខខណ្ឌ​ការងារ និង​មិន​គោរព​សិទ្ធិ​ការងារ​ដល់​ពលករ ក្រសួង​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​នោះ​។​

​តែ​ក្រសួង​នៅ​មិនទាន់​កំណត់ថា​ជា​ក្រុមហ៊ុន​មួយណា​ពិតប្រាកដ​នៅឡើយ​ទេ ខណៈ​ដែលមាន​ក្រុមហ៊ុន​ច្រើន​បានទទួល​សិទ្ធិ​ជ្រើសរើស និង​នាំ​ពលករ​ចេញទៅ​ធ្វើការ​នៅក្នុង​ប្រទេស​នានា​នៅ​តំបន់​ដើម​បូព៌ា​។ តែបើ​តាម​ការបញ្ជាក់រ​បស់​ពលករ​នៅក្នុង​វីដេអូ​ខ្លី​ប​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក្រុមហ៊ុន​ដែល​ល្បួង​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​មានឈ្មោះ ហ្វា​ទីណា មេន​ផៅ​វ័រ និង​ក្រុមហ៊ុន​BAB​។ ទោះយ៉ាងណា និង​ក្នុងពេល​រង់ចាំ​ការ​ត្រឡប់​របស់​ពលករ​ទាំង ៧៨​នាក់មក​កម្ពុជា​វិញ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​អារ៉ាប៊ីសាអ៊ូឌីត​បានធ្វើកា​រ​សម្របសម្រួល​បន្ថែម​ជាមួយ​មន្ត្រី​អន្តោប្រវេសន៍​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​បំពេញ​ឯកសារ​ផ្សេងៗ សម្រួល​លើ​ការហូបចុក និង​ការ​ស្នាក់នៅ​របស់​ពួកគេ​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​ពលករ​ខ្មែរ​ទាំង​៧៨​នាក់​នោះ មាន​៥១​នាក់​កំពុង​ស្ថិតនៅក្នុង​ទីក្រុង Jeddah ១៥​នាក់​ស្ថិតនៅក្នុង​រាជធានី Riyadh និង​១២​នាក់​កំពុង​ស្ថិតនៅក្នុង​ទីក្រុង Dammam នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​​គេ​នៅ​ចាំបាន​ថា​មន្ត្រី​នាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​បាន​ឲ្យ​ដឹងថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​រៀបចំ​ក្រុមការងារ​បច្ចេកទេស​តាក់តែង​នូវ​លក្ខខណ្ឌ​ច្បាប់ និង​ផែនការ​មួយចំនួន​ផ្សេងទៀត ទាក់ទង​នឹង​គម្រោង​នាំ​ពលករ​ខ្មែរ​ចេញទៅ​ធ្វើការ​ស្របច្បាប់​នៅ​ប្រទេស​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (SAUDI ARABIA)​។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ឃ្លាំមើល​បញ្ហា​ពលករ​ចំណាកស្រុក ចង់​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​បញ្ហា​នេះ ឲ្យ​បាន​ច្បាស់​ដោយ​ដកស្រង់​បទពិសោធន៍​ពី​ប្រទេស​ដែលមាន​បញ្ហា​ប្រឈម​កន្លងមក​មុននឹង​សម្រេចចិត្ត​បញ្ជូន​ពលករ​ចេញទៅ​ក្រៅប្រទេស​នោះ​។​

​កាលនោះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មិនទាន់​ហ៊ាន​ប្រកាស​ជ្រើសរើស​ពលករ​ខ្មែរ​ឲ្យ​ទៅធ្វើ​ការងារ​ស្របច្បាប់​នៅ​ប្រទេស​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នោះ​នៅឡើយ​ទេ​រហូតមក​ដល់ពេលនេះ បើទោះបី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង (MOU) ជាមួយគ្នា​រួចហើយ​ក្ដី​។ មន្ត្រី​នាំពាក្យ​នៃ​ក្រសួង​ការងារ​កម្ពុជា លោក ហេង សួរ មានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ ទី​១៩ ខែកុម្ភៈ ថា ក្រសួង​ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ​ការងារ​គ្រប់គ្រង បណ្ដុះបណ្ដាល លក្ខខណ្ឌ និង​ឯកសារ​ផ្លូវការ​នានា​ដែល​ធានា​ដល់​ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់ សុវត្ថិភាព និង​ស្របទៅតាម​ច្បាប់​ការងារ​នៃ​ប្រទេស​ទាំងពីរ​ផង​៖ «​នេះ​គ្រាន់តែ​ជា​កិច្ចព្រមព្រៀង​បើកផ្លូវ ហើយ​យើង​នឹងត្រូវ​បង្កើត​ឲ្យ​មាន​ក្រុមការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​ទៅលើ​លក្ខខណ្ឌ ពិនិត្យ​ទៅលើ​យន្តការ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ដល់​អ្នក​ដែល​ចង់ទៅ​ធ្វើការ​ងារ​នៅ​ទីនោះ នៅពេលដែល​ការងារ​ទាំងនេះ​មិនទាន់​បានសម្រេច គឺ​យើង​មិនទាន់​គិតពី​បញ្ហា​បញ្ជូន​ពួកគាត់​ទៅ ឬ​ប្រកាស​ជ្រើសរើស​នោះទេ​»​។​

​លោក ហេង សួរ បញ្ជាក់ថា ប្រទេស​កម្ពុជា និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយគ្នា​ក្នុងនាម​ប្រទេស​បញ្ជូន និង​ទទួល ឬ​ការផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម​ជាមួយគ្នា​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នៅ​ទីនោះ​។​​កាលនោះ​ប្រធាន​អង្គការ​ខា​រ៉ា​ម​កម្ពុជា លោក យ៉ា ណា​វុ​ធ សំដែង​ការគាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​នេះ ប៉ុន្តែ​លោក​នៅតែ​បារម្ភ​ចំពោះ​សុវត្ថិភាព​ពលករ​ខ្មែរ​។ លោក​ថា ការរំលោភ​សិទ្ធិ​ការងារ ស្ថានភាព​រស់នៅ និង​បញ្ហា​ប្រឈម​ដទៃទៀត​នឹង​អាច​កើតមាន ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា មិនបាន​សិក្សា​បញ្ហា​នេះ​ឲ្យ​បាន​ដិតដល់​។ លោក​ចង់​ឲ្យ​មានការ​បើក​ទូលំទូលាយ ក្នុងការ​ចូលរួម​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​ពិសោធន៍​ច្រើន​ក្នុង​កិច្ចការ​នេះ និង​បញ្ហា​ដែល​ធ្លាប់​កើតមាន​ក្នុងប្រទេស​ថៃ និង​ម៉ាឡេស៊ី​នោះ​៖ «​ខ្ញុំ​យល់ថា សូម្បីតែ​ប្រទេស​ថៃ ដែលមាន​ទំនៀមទម្លាប់​ប្រហាក់ប្រហែលគ្នា​ក៏​នៅតែមាន​បញ្ហា​ច្រើន​សម្រាប់​ពលករ​ខ្មែរ​នៅ​ទីនោះ ចុះ​ទម្រាំ​តែ​ប្រទេសមួយ​ដែល​ឆ្ងាយ​ដែល​យើង​មិនមាន​ទំនាក់ទំនង​ជាពិសេស​មិនទាន់មាន​ស្ថានទូត​នៅ​នោះ តើ​ពេល​មាន​បញ្ហា​អី​ពួកគាត់​ទៅរក​ឲ្យ​អ្នកណា​ជួយ​អន្តរាគមន៍​នោះ​»​។​លោក ហេង សួរ កាលនោះ​បញ្ជាក់ថា ការងារ​ជាអាទិ​ភាព​នៅ​អារ៉ាប៊ីសាអ៊ូឌីត នោះ មានដូចជា ការងារ​តាម​ផ្ទះ និង​វិស័យ​សំណង់​ជាដើម​។ កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​នេះ ជា​ការបើក​ទីផ្សារ​ថ្មី​សម្រាប់​តម្រូវការ​ផ្នែក​បុគ្គលិក​របស់​អារ៉ាប៊ីសាអ៊ូឌីត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​វិស័យ​ការងារ​រវាង​ប្រទេស​ទាំងពីរ​៕


​សូម​បញ្ចា​ក់ថា​៖​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (​ភាសា​អារ៉ាប់​៖ السعودية) ដោយមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអ៊ូឌីត (​អារ៉ាប់​៖ المملكة العربية السعودية) គឺជា​ប្រទេសមួយ​ស្ថិតនៅ​តំបន់​អាស៊ី​ខាងលិច​។ ប្រទេស​នេះ​មាន​ទឹកដី​គ្របដណ្តប់​លើ​ឧបទ្វីប​អារ៉ាប់​មួយ​ភាគ​ធំ​ដោយមាន​ក្រឡា​ផ្ទៃ​សរុប ២,១៥០,០០០ គីឡូម៉ែត្រ​ការ៉េ​។ អារ៉ាប៊ីសាអ៊ូឌីត​គឺជា​ប្រទេស​ធំ​បំផុត​នៅ​មជ្ឈិមបូព៌ា និង​ប្រទេស​ធំ​បំផុត​ទី​ពីរ​នៅ​ពិភព​អារ៉ាប់​។ វា​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ហ្សកដានី​និង​អ៊ីរ៉ាក់​នៅ​ភាគ​ខាងជើង គុយ​វ៉ែត​នៅ​ភាគ​ឥ​សាន្ត ប្រទេស​កាតា បា​រ៉ែ​ន​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​ភាគ​ខាងកើត ប្រទេស​អូ​ម៉​ង់​នៅ​ភាគ​អាគ្នេយ៍ និង​ប្រទេស​យេ​ម៉ែន​នៅ​ភាគខាងត្បូង​។ អារ៉ាប៊ីសាអ៊ូឌីត​គឺជា​ប្រទេស​តែមួយគត់​ដែលមាន​ព្រំដែន​ជាប់​នឹង​សមុទ្រ​ក្រហម​ផង​និង​ឈូង​សមុទ្រ​ពែ​ក្ស​ផង ហើយ​ផ្ទៃដី​ប្រទេស​នេះ​ភាគច្រើន​មាន​លក្ខណៈ​ជា វាលលំហ​ស្ងួត វាលទំនាប​លាយ​លំ​ជាមួយ​វាលស្មៅ និង​តំបន់ភ្នំ​។ រី​យ៉ា​ដ​គឺជា​រាជធានី និង​ទីក្រុង​ធំ​បំផុត រីឯ​មេក្កា និង​មេ​ឌី​ណា​ដើរតួ​ជា​មជ្ឈមណ្ឌល​វប្បធម៌ និង​សាសនា​យ៉ាងសំខាន់​។​a arabee a arabee1