» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5665 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695836 នាក់

អ្នកកាសែត​២​នាក់​ចូល​អន្ទាក់​មេ​បរិស្ថាន​ត្រូវ​នគរបាល​កំពង់ធំ​វ៉ៃខ្នោះ​តុលាការ​ចេញ​ដិ​កា​ដាក់គុក​រួចខ្លួន​អ្នក​សូក​!!

 


​កំពង់ធំ​៖​ប៉ូលិស​កំពង់ធំ​ក្រោម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​អ៊ុក កុសល ស្នងការ ខេត្តកំពង់ធំ​បាន​ស្ទាក់ចាប់​វ៉ៃខ្នោះ​អ្នកកាសែត​២​នាក់​ក្រោម​បទ​ចោទថា​ជម្រឹត​ទារលុយ​១២០០​ដុល្លារ​អាមេរិក​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ស្ថិតនៅ​ចំ​ពីមុខ​ផ្សារ​កំពង់ធំ ក្នុងភូមិ​ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ (​ក្នុង​អាហារ​ដ្ឋា​ន​មួយកន្លែង​)​។​a press ly hak 

​ជន​ជា​ប់ស​ង្ស​យ័​ទាំង​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​​ម្នាក់​ឈ្មោះ ហ៊ាង លី​ហាក់ (​អតីត​ឈ្មោះ​ហេង​ជលសា )​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ កាន់​ប​ណ្ណ័​ព័​ត៍​មាន​សំឡេង​សន្តិភាព ​ឈ្មោះ អាំង ប៊ុន​ហូ​វ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ កាន់​ប​ណ្ណ័​ព័ត៌មាន​វិថី​សន្តិភាព ។

​ជ​នស​ង្ស​យ័​ទាំង​២​នាក់ ជាប់ចោទ​ពីបទ​ជំរិត​ទារប្រាក់​ចំនួន​១.២០០​ដុល្លារ ពី​លោក លី ស្រេង មាន​តួនាទី​ជា​នាយក​ដែនជម្រកសត្វព្រៃ​អភិរក្ស​ព្រៃ​ឡង់ ។​ក្រោយពី​ចាប់ខ្លួន​ដោយមាន​ព្រះរាជអាជ្ញា​ចូលរួម​ផង​បានធ្វើ​លិខិត​ចោទប្រកាន់​ពីបទ «​កំហែង​យក​» រួច​បញ្ជូន​ឲ្យ​ចៅក្រម​ស៊ើប​លោក យុ​ត ពន្លឺ ចេញ​ដិ​ការឃុំខ្លួន​បទ «​កំហែង​យក​» ប្រព្រឹត្ត​នៅ​ហាង​ឌឺ​សឺត​ផ្លេ​ស​កាហ្វេ ភូមិ​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ តាម​មាត្រា​៣៦៣,៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ ​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ។​

ការសហការ​ចាប់​អ្នកកាសែត​ដាក់គុក​នេះ​ធ្វើ​ឲ្យ​មានកា​រិះគន់ថា​ហេតុ​អី​អ្នក​សូក​មិន​ជាប់គុក​?​។​ជាក់ស្តែង​លោក លី ស្រេង​មេ​បរិស្ថាន បាន​ប្រាប់​កាសែត​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ មិថុនា​ថា ក្រោយពី​មាន​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែមិថុនា ស្តីអំពី​បទ​ល្មើ​ល​ព្រៃឈើ ហើយ​ប៉ះពាល់​ដល់​មន្ទីរ​បរិស្ថាន​និង​មន្ទីរ​កសិកម្ម​រួចមក នៅ​ថ្ងៃទី​៨ ខែមិថុនា លោក ហ៊ាង លី​ហាក់ ដែល​ប្រាប់ថា​ជា​អ្នកកាសែត​សំឡេង​សន្តិភាព បាន​ទូរស័ព្ទ​ទៅ​លោក​សួរថា​«​យ៉ាងម៉េច​ទៅហើយ​អា​ម៉ាក ឃើញ​គេ​ចុះផ្សាយ​ព្រោងព្រាត បើ​ចង់​បិទ​ព័ត៌មាន​មកជួប​និយាយ​គ្នា​មក​» ។​

​ពួកគេ​បាន​ណាត់ជួប​គ្នា​ចរចារ​រឿង​លុយ​នៅក្នុង​អាហារ​ដ្ឋា​ន​ខាងលើ ដែលមាន​រូបលោក​ជាមួយ​លោក ហ៊ាង លី​ហាក់ និង​លោក អាំង ប៊ុន​ហូ​វ ។ នៅក្នុង​ជំនួប​នោះ លោក ហ៊ាង លី​ហាក់ និយាយថា បិទ​ព័ត៌មាន​ទៅ​ពួកម៉ាក ។​​លោក​ក៏​យល់ព្រម​តាម ដើម្បី​កុំឱ្យ​មាន​បញ្ហា ហើយ​ខណៈនោះ​លោក ហ៊ាង លី​ហាក់ ប្រាប់ថា គេ​មាន​គ្នា​៤​នាក់ ក្នុង​ម្នាក់​សុំ​៣០០​ដុល្លារ ៤​នាក់​ស្មើនឹង​១.២០០​ដុល្លារ ។ លោក លី ស្រេង និយាយថា លោក​យល់ព្រម​ឲ្យ​១.២០០​ដុល្លារ តែ​ឥឡូវ​លោក​មានតែ​៥០០​ដុល្លារ​ទេ​ក្នុង​ហោប៉ៅ​ឲ្យ​ប៉ុណ្ណឹង​សិន សុំ​ជំពាក់​៧០០​ដុល្លារ​ចាំ​ឲ្យ​ពេល​ក្រោយ ពួកគេ​ក៏​យល់ព្រម ។

នៅពេល​លោក​ហុច​លុយ​ឲ្យ ក៏ត្រូវ​ក​ម្លាំ​នគរបាល​ចាប់ខ្លួន​អ្នក​ទាំង​២​នាក់​តែម្តង ។​បើតាម​ការអះអាង​នេះ​បង្ហាញថា​លោក​លី ស្រេង​មេ​បរិស្ថាន​បាន​សូក​អ្នកកាសែត​និង​រៀបចំ​អន្ទាក់​ជាមួយ​នគរបាល​ចាប់​ដាក់គុក​ជាមួយ​ភស្តុតាង​ជាក់ស្តែង​ចឹ​ង​ហ្ម៉​ង​ទៅ​។​

​ទោះជា​យ៉ាងណា​មានព​តិ​មាន​ថា​អ្ន​កាសែត​ពីរ​នាក់​ហ្នុ​ង​ក៏​ធ្លាប់មាន​ប្រវត្តិ​មិនល្អប៉ុន្មាន​ដែរ​។ លោក ហ៊ាង លី​ហាក់ ទើបតែ​ចេញពី​ពន្ធនាគារ​បាន​ជាង​១​ខែ​ប៉ុណ្ណោះ ក្រោយ​ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពីបទ ឆបោក ដែល​ពេលនោះ​លោក​បម្រើ​ការងារ នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥។ឯលោកលីស្រេងក៏ខូចដែរព្រោះរងការរិះគន់ពីរឿងឃុបឃឹតជាមួយឈ្មួញបណ្តោយឲ្យគេបំផ្លាញព្រៃឈើក្នុងដែនសមត្តកិច្ចរបស់ខ្លួន៕a pres lya a pres ly2 (1) a pres ly a pres ly1 a pres ly2 a pres ly3 


​