» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6951 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671591 នាក់

រដ្ឋមន្ត្រី​ការងារ​ថា​ការដំឡើង​ពន្ធ​របស់លោក​ប្រធានាធិបតី ត្រាំ​មិនសូវ​អី​ទេ​ព្រោះ​មិនមែន​តែ​កម្ពុជា​ម្នាក់ឯង​!



ភ្នំពេញ៖​លោក​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់ នា​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២៥​អំពី​ការដំឡើង​ពន្ធ​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ថា​៖ «​ជា​ការពិត​អាចមាន​ផលប៉ះពាល​ខ្លះ ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បាន ។_សួ 

លោករដ្ឋមន្ត្រីការងារប្រាប់ថា៖ខ្ញុំ​សូមជម្រាបថា​៖​ទី​១) ការដាក់​ពន្ធ​នេះ​ជាការ​ដាក់​ទូទាំង​ពិភពលោក គ្រាន់តែ​ដាក់​ក្នុង​អាត្រា​ខុសគ្នា អាស្រ័យ​ទោះ​លើ​ជញ្ជីងពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រ​ទស​នីមួយៗ​តែប៉ុណ្ណោះ​។ ការដំឡើង​ពន្ធ​នេះ មិនមែន​ដោយសារ​កត្តានយោបាយ ឬ​ដោយសារតែ​ពួក​ប្រឆាំង​អំពាវនាវ​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​អី​នោះទេ​។​

​ទី​២) កន្លងទៅ​កម្ពុជា​ក៏មាន​ការបង់ពន្ធ​ដែរ មិនមែន​អត់​បង់ពន្ធ​ទាំងស្រុង តាម​ប្រព័ន្ធ GSP នោះទេ​។ លោក​ប្រធានាធិបតី ត្រាំ ក៏បាន​ដំឡើង​ពន្ធ ៤៦% លើ​ប្រទេស​វៀតណាម និង​ដំឡើង​ពន្ធ​លើ​ប្រទេស​បង់​ក្លា​ដេ​ស​ក្នុង​អាត្រា​មួយ​ខ្ពស់​ផងដែរ​។​អញ្ចឹង​វា​មិន​បង្កឱ្យមាន​ការ​លម្អៀង​ខ្លាំង​លើ​ថ្លៃដើម​ផលិត​នៅ​កម្ពុជា ធៀប​នឹង​ប្រទេស​ដទៃ​ដែលជា​ដៃគូ​ប្រជែង​យើង​នោះទេ​។​

​ទី​៣) សម្រាប់​ឆ្នាំ​២០២៥​នេះ ផលប៉ះពាល់​គឺ​មិនមាន​នោះទេ ដោយសារ​ការបញ្ជាទិញ​សម្រាប់​វិស័យ​កាត់​ដែរ គឺមាន​មុនពេល​ដែល​ពន្ធ​ត្រូវ​បានដាក់ ហើយ​ការដាក់​ពន្ធ​នេះ​គឺ​មិនមែន​ដាក់​តែ​លើ​កម្ពុជា​នោះទេ គឺ​ដាក់​គ្រប់​ប្រទេស​ដែល​នាំចេញ​សម្លៀកបំពាក់​។ ប្រសិនជា​គេ​លុបចោល​ការបញ្ជាទិញ គេ​ក៏ត្រូវ​បង់​ការពិន័យ​នៃ​ការលុបចោល ដែល​ចំណាយ​ដើមទុន​ច្រើនជាង​ថ្លៃ​បង់ពន្ធ​។ ចំណែក​វិស័យ​ស្បែកជើង ការបញ្ជាទិញ​គឺ​ភាគច្រើន​គឺ​ដាក់ ៣​ឆ្នាំ ជាប់​គ្នា​។ ដូច្នេះ​ការបញ្ជាទិញ​ឆ្នាំនេះ គឺ​សម្រាប់​ឆ្នាំ​២០២៦ និង ២០២៧​ផងដែរ​។ ប៉ុន្តែ​ឆ្នាំ​២០២៧ អាច​មានការ​បញ្ហា​ប្រឈម​ខ្លះ ប្រសិនជា​ស្ថានភាព​ពន្ធ​នេះ​មានការ​បន្ធូរបន្ថយ​ចំពោះ​ប្រទេស​គេ ប៉ុន្តែ​មិនមាន​ការបន្ធូរបន្ថយ​សម្រាប់​កម្ពុជា​យើង​។​

​ទី​៤) ការនាំចេញ​របស់​យើង​ក្នុង​រយៈពេល ៥​ឆ្នាំ ជាប់ៗ​គ្នា​នេះ គឺ​ទៅ​អឺរ៉ុប ច្រើនជាង​អាមេរិក​។ ដូច្នេះ​យើង​មានលទ្ធភាព​ពង្រីក​ទីផ្សារ​អឺរ៉ុប​បន្ថែមទៀត​។​​ទី​៥៖ ប្រទេស​បង់​ក្លា​ដេ​ស ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ធ្លាប់តែ​ជា​ដៃគូរ​ប្រជែង​ធំ ហើយ​នាំចេញ​ផលិតផល​ទៅ​អាមេរិក​ច្រើន ក៏​នៅមាន​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​»​។​​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា​៖ «​ហេតុនេះ​យើង​វាយតម្លៃថា​ការដំឡើង​ពន្ធ​នេះ​វា​មិន​ប៉ះពាល់ ១០០% សម្រាប់​វិស័យ​នាំចេញ​របស់​យើង​នោះទេ​។ យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​អាមេរិក និង​បង្កើតឱ្យមាន​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​រក្សា​ឧត្តមភាព​ផលិក​ម្ម​របស់​យើង​»​។​​លោក​ហេង​សួ​ក៏​សូម​បងប្អូន និង​សាធារណជន​ទាំង​ជ្រាប និង​កុំ​មានការ​យល់ច្រឡំ ឬ​យល់​ខុស តាម​ការ​បំភ័យ​របស់​បុគ្គល​មួយចំនួន​។​​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០២ ខែមេសា លោក​ប្រធានាធិបតី ត្រាំ បានដាក់​ពន្ធ ៤៩​ភាគរយ លើ​ទំនិញ​នាំចូល​ពី​កម្ពុជា​ដើម្បី​ឆ្លើយតប​នឹង​ពន្ធ​របស់​កម្ពុជា​លើ​អាមេរិក​ចំនួន ៩៧​ភាគរយ​។​(​ដកស្រង់​ពី​ហ្វេ​ស​ប៊ុ​ក​ទស្សនា​វ​ដ្តី​ប្រជាជន​)file (3) 

​