» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10117 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700288 នាក់

ជនជាតិ​កា​មេ​រ៉ូ​ន​ម្នាក់​ធ្លាប់​ជាប់គុក​តែ​ដោះលែង​ទុក​ឲ្យ​ប្រព្រឹត្ត ករណី​ជម្រឹត​ទា​ប្រាក​ស្ត្រី​ឡាវ​២០​ម៉ឺន​ដុល្លារ​ទៀត​!


​ភ្នំពេញ​៖ ជនជាតិ​កា​មេ​រ៉ូ​ន​ម្នា​ក់មាន​ឈ្មោ​អា​ស្ស៊ូ​ជច​ហ្គ្រី​បុ​ត​( ASHU GEORGE EBOT) ដែលមាន​ប្រវត្តិ​ធ្លាប់​ជាប់គុក​ហើយ​ត្រូវបាន​ដោះលែង​តែ​មិន​ត្រូវបាន​ដេញ​ចេញពី​ស្រក​ខ្មែរ​ទេ ឡូ​វ​ត្រូវបាន​នគរបាល​នាយកដ្ឋាន​ទេសចរ​ក្រសួង ចាប់ខ្លួន​ក្រោយ​ជំរិត​ទារប្រាក់​ពី​ស្ត្រី​ជនជាតិ​ឡាវ​ម្នាក់​ជិត​២០​ម៉ឺន​ដុល្លារ តែ​បក្ខ​ពួកគេ​មួយចំនួនទៀត បាននិងកំពុង​រត់គេច​ខ្លួន​នៅឡើយ​។a cameron

​ប្រភពពី​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៥ ថា ករណី​បទ​ឆបោក និង​ចាប់​បង្ខាំង (​ជំរិត​ទារប្រាក់​) បានកើត​ហេតុ​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៥ នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋាគារ Poulo Wai Hotel & Apartment ដែលមាន​ជនរងគ្រោះ​ឈ្មោះ​នូ​តា​វង់​ឃួន​( NOUTTHAVONG KHOUN) ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ឡាវ​។ ដោយឡែក​ជនល្មើស​ដែល​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​មានឈ្មោះ​អា​ស្ស៊ូ​ជច​អ៊ី​បុ​ត​( ASHU GEORGE EBOT) ជនជាតិ​កា​មេ​រ៉ូ​ន (CAMEROON)​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​នគរបាល​ទេសចរណ៍ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៥ ស្ត្រី​ជនជាតិ​ឡាវ​រូបនេះ បានប្រគល់​លុយ​សុទ្ធ​ចំនួន ១០០,០០០ ដុល្លារ ឱ្យទៅ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ដែល​ស្ត្រី​រងគ្រោះ អះអាងថា ជា​សង្សារ​របស់ខ្លួន និង​បក្ខពួក ដើម្បី​យកទៅ​ទិញ​ឡាន​ចំនួន​២​គ្រឿង នៅ​សណ្ឋាគារ POULO WAI HOTEL & APARTMENT សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។ តែ​ក្រោយពី​បានប្រគល់​ប្រាក់ ហើយ ស្ត្រី​រងគ្រោះ​ព្យាយាម​ទំនាក់ទំនង​ទៅ​បុរស​ដែលជា​សង្សារ​របស់ខ្លួន​ទៀត ប៉ុន្តែ​មិនអាច​ទាក់ទង​បាន​នោះទេ​។

​ក្រោយមក​ក៏មាន​បុរស​ម្នាក់​ឈ្មោះ MIMBANG ROMEO AYUK ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​កា​មេ​រ៉ូ​ន (CAMEROON) បាន​ទាក់ទង​មក​ស្ត្រី​រងគ្រោះ ដោយ​ប្រាប់ថា បុរស​ជា​សង្សារ​របស់ខ្លួន​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​បាន​ប្រាប់​ឱ្យ​ស្ត្រី​រងគ្រោះ​រកលុយ​មក​លោះ​ចំនួន​៧០,០០០​ដុល្លារ ដើម្បី​មក​លោះ​បុរស​ជា​សង្សារ​របស់ខ្លួន​ពី​កន្លែង​ប៉ូលីស​។​​ស្ត្រី​រងគ្រោះ​បាន​ឆ្លើយតប​ថា គ្មាន​ប្រាក់​ចំនួន​៧០,០០០​ដុល្លារ ទេ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ MIMBANG ROMEO AYUK បានឱ្យ​ស្ត្រី​រងគ្រោះ​យកប្រាក់​ចំនួន​៥០,០០០​ដុល្លារ ដោយបាន​ផ្ញើ​រូបភាព​សង្សារ​ជាប់​ខ្នោះ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Telegram)​។ តែ​តាមពិត​ក្រុម​ជនល្មើស​ទាំងនេះ​(​រួមជាមួយ​ស​ង្ស​រ​)​បាន​ប្រឌិត​រឿង​ទាំងអស់​ថា សង្សារ​របស់​នាង​ត្រូវ​ចាប់ខ្លួន ដោយ​ធ្វើជា​ដាក់​ខ្នោះ​សង្សារ​របស់​នាង ដើម្បី​ភូតកុហក​នាង​ប៉ុណ្ណោះ​។

​បន្ទាប់មក​ជនសង្ស័យ​ម្នាក់​ឈ្មោះ​មិន​បាង​រ៉ូ​មេ​អូ​អា​យុគ​( MIMBANG ROMEO AYUK )​បានឱ្យ​ស្ត្រី​រងគ្រោះ​ជន​ជាំ​តិ​ឡាវ​ណាត់ជួប ដើម្បី​ប្រគល់​ប្រាក់​ដោយ​ឱ្យ​ជនសង្ស័យ​ឈ្មោះ ASHU GEORGE EBOT មក​ទទួល​ប្រាក់​ជំនួសមុខ​ឱ្យឈ្មោះ MIMBANG ROMEO AYUK នៅ​ហាង​ភោជនីយដ្ឋាន​តន្ត្រី​ភ្នំ​មាស​៩៩ ផ្លូវ​លេខ​៤៣០ កែង​៥០២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ពេល​ប្រគល់​ប្រាក់ ក៏​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួនបាន​តែម្តង ក្រោម​ការបញ្ជា​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការសម្របសម្រួល​ពី​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​សូមបញ្ជាក់ថា ឧក្រិដ្ឋជន​រូបនេះ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ធ្លាប់​ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​ម្តង​ហើយ បន្ទាប់ពី​បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ពីបទ «​ឆបោក និង​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស​» នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ នៅក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ តែ​ជនរងគ្រោះ​បាន​ផ្ញើ​ឲ្យ​ពួកគេ​ជិត​៣០​ម៉ឺន​ដុល្លារ​។​ពេលដែល​ត្រូវបាន​ចាប់ខ្លួន​ពី​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ពោល​មាន​រយៈពេល​១៦​ថ្ងៃ ទើបត្រូវ​បាន​លោក កេ​ត សុជាតិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន ជា​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ ក្រោម​បទចោទប្រកាន់​ពីបទ «​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើប្រាស់​អាវុធ​) និង​ឆបោក​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ចុងខែ​វិច្ឆិកា ដល់​ដើមខែ​ធ្នូ ឆ្នាំ​២០២០ តាម​បញ្ញត្តិ​មាត្រា ៣៦៣, មាត្រា ៣៦៦, មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​។

​យោងតាម​មាត្រា ៣៦៦ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា​បទល្មើស «​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើប្រាស់​អាវុធ អំពើ​កំហែង​យក​» ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ កាលបើ​បទល្មើស​នេះ​ប្រព្រឹត្ត​ដោយ មានការ​ប្រើប្រាស់​អាវុធ ឬ ដោយ​ការគំរាមកំហែង និង​អាវុធ​។ ដោយឡែក​មាត្រា ៣៧៨ នៃ​អំពើ​ឆបោក ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ (​បី​) ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ១.០០០.០០០ (​មួយ​លាន​) រៀល ទៅ ៦.០០០.០០០ (​ប្រាំមួយ​លាន​) រៀល​។​​តែ​ក្រោយ​ការ​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​បាន​ចំនួន​១​ឆ្នាំ ៦​ខែ ក៏ត្រូវ​បាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​វិញ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​ដោយ​មិនបាន​កាត់ទោស​ដាក់គុគ​?​។​គេ​មិនដឹង​តើ​ការដោះលែង​សំអាង​លើ​មូលហេតុ​អ្វី​ហើយ​ហេតុអ្វី​ជនល្មើស​មិន​ត្រូវបាន​កាត់ទោស​និង​បណ្តេញ​ចេញពី​ស្រុក​ខ្មែរ​នោះទេ​?​។​ក្រសួង​យុ​ត្តិ​ធ​ម៍​គួ​ស្រាវជ្រាវ​បកស្រាយ​ករណី​យ៍​នេះ​ផង​ទាន​៕a cameron1 a cameron2 a cameron3 a cameron4 
​