» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7107 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697278 នាក់

ម្ចាស់កា​រណូត​ស្រវឹងស្រា​ចុះ​លេង​ទឹក លង់​ស្លាប់ចោល​អ្នក​ជួល​កា​រណូត​ជិះ​តេ​ល​តោ​ល​

 

​កំពង់ធំ​៖​បុរស​ជា​ម្ចាស់កា​រណូត​ដរ​ចម្លង​ម្នា​ក់បាន​ស្លាប់​ក្នុង​ទឹក​បន្ទាប់ពី​ស្រវឹងស្រា​ចុះ​លេង​ទឹកជំនន់ នៅវេលា​ម៉​ង ៤ រសៀល ថ្ងៃទី ១៧ ខែកញ្ញា​ឆ្នាំ ២០១៨ នៅ​ចំណុច ដំណេក​សេក ដំបន់​វាល​ក្រោម ក្នុង​ទឹកដី ឃុំ ស្រឡៅ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ។​a boat die2 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ផន ពន ភេ​ទ្រុស អាយុ ២៩ ឆ្នាំ មុខ​​របរ ធ្វើស្រែ និង​ពេលទំនេរ​បើកកាណូត​ឲ្យ​អ្នកជិះ​ទៅលេង​ទឹកទន្លេរ ខាងលិច ទួល​​ពភ្លៀរ ឃុំ ស្រឡៅ ស្រុក​បារាយណ៍ ។​

មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ស៊ីឈ្នួល​ដឹក​មនុស្ស​​ចំនួន ៣ នាក់ ទៅ​មើល​ទឹកទន្លេរ មានឈ្មោះ ១ ផល សំភ័ស ភេទ ប្រុស អា​​យុ ៣២ ឆ្នាំ នៅ​ភ្នំពេញ​។ ២ ឈ្មោះ ផុន បូ​ណា ភេទ ប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅ​ភ្នំពេញ​។ ៣ ឈ្មោះ ដា ស្រ​មុំ ត្រូវជា​ប្រពន្ធ ឈ្មោះ ផុន បូ​ណា ក្នុង​ម្នាក់ តម្លៃ ៥០០០ រៀល ចេញដំណើរ​នៅ​ម៉ោង ១​និង - ១០​នាទី​។

ម្ចាស់កា​​ណូ​ត​បាន​បើក​ការ​ណូ​តទៅ​ចំណុច ទួល​ការ៉េ​ពី ប្រហែលជា​ម៉ោង ៤-០០ នាទី ចេញ​សំដៅទៅ​​ដំណេក​សេក { កន្លែង​លេង​ទឹក }​។ ពេ​ល្រ​ឡប់​មកវិញ ម្ចាស់​ទូក​បាន​ចាក់​ស្រា ស​
​យកមក​ផឹក អស់​កន្លះ​ដប​ទឹក​សុទ្ធ ហើយក៏​បើក​ត្រឡប់មកវិញ និង​បបួល​អ្នកជិះ​ចុះ​​លេង​ទឹកទន្លេរ​។​តែ​ពួក​អ្ន​ជួល​គេ​មិន​ចុះ ព្រោះ​មិនចេះ​ហែល​ទឹក​។ ម្ចាស់​កាណូត​ក៏​ចុះ​ងូតទឹក​
​ខ្លួនឯង អ្នក​ជួល​កាណូត​ជិះ​ទឹក ក៏​មិនចេះ​ហែល ទូក ក៏​មិនចេះ​អុំ​ដែរ មិន​ហ៊ាន​ចុះ​​លេង​ទេ​បានត្រឹមតែ​អង្គុយ​មើល​នៅលើ​ទូក​តែប៉ុណ្ណោះ ។​

​អ្នក​ដែល​ជួល​ទូក​ជិះ​ឃើញ​ម្ចាស់​កាណូត​ស្រវឹងស្រា​ខ្លាំង​ក៏​ទាញ​ដៃ​ឲ្យ​ឡើង​ទូក​​វិញ​តែ​ម្ចាស់​កាណូត​ក៏​មិនទាន់​ចង់​ឡើង​ដែរ​។​ក្រោយមក​ខ្យល់​បក់​ខ្លាំង​ធ្វើ​ឲ្យ​កាណូត​រសាត់​តាម​ខ្យល់​
​ផុតពី​ដៃ​ម្ចាស់​កាណូត កាន់តែ​ឆ្ងាយ​ទៅ​ឆ្ងាយ​ទៅ​។ ម្ចាស់​កាណូត ក៏​មើល​លែង​ឃើ​​ញ​ដែរ​។​នៅពេល​នោះដែរ ហើយ មាន​អ្នក​ទៅលេង​ទឹក​គេ​មើលឃើញ កាណូត​អណ្តែត​
​ក៏ ទូរ​ស័​ព្វ ទៅប្រាប់ ប៉ូលិស ប៉ុ​ស្ត៍ ស្រឡៅ​។​

ប៉ូលិស​ប៉ុ​ស្ត៍ បាន​បញ្ជា​ឲ្យ​ប្រជា​កា​​ពារ​ភូមិ បើកកាណូត ទៅ​ជួយ​យក​កាណូត​ដែល​អណ្តែត​ត្រឡប់មកវិញ តែ​ជន​រង​​គ្រោះ​មាន​បងប្អូន​និង​ប៉ូលិស​ទៅ​ជួយ​រក​ដែរ​តែ​រក​មិនឃើញ​ក្រោយមក​ក៏​រកឃើញថា​បាន​លង់ទឹក​ស្លាប់​ទៅហើយ​! ។​a boat die a boat die1 

​