» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30475 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597894 នាក់

ករណី​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា នៅ​ស្រុក​បាទី ខេត្តតាកែវ បង្ក្រាបបាន​៨​នាក់ ហើយ​៥​នាក់​ទៀត​កំពុង​រត់គេច


​តាកែវ​៖ នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​តាកែវ បានបង្ហាញ​មុខ​ក្មេង​ទំនើង​៨​នាក់ ក្នុងចំណោម​បក្ខពួក​សរុប​១៣​នាក់ ដែល​បង្ក្រាបបាន​ក្នុងករណី​ជិះ​ម៉ូតូ​ដេញ​កាប់​ជនរងគ្រោះ​ចំនួន​៣​នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ របួសស្រាល​២​នាក់ កាលពី​សប្តាហ៍​មុន​។​a gang baty 

​ករណី​យ៍​ក្រុម​ក្មេង​ទំនើង​មួយក្រុម បាន​ជិះ​ម៉ូតូ​ដេញ​កាប់​ជនរងគ្រោះ ហើយ​វីដេអូ​ដែល​ដេញ​កាប់​គ្នា​នោះ ត្រូវបាន​ចែកចាយ​ព្រោងព្រាត​តាម​បណ្តាញ​សង្គម​បានកើត​ឡើង កាលពី​ម៉ោង ២៖៥៦​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៤ នៅតាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ប្រហែក ឃុំ​សូ​ភី ស្រុក​បាទី ខេត្ដ​តាកែវ ។​​ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាម​, កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ខេត្តតាកែវ បើក​ការស្រាវជ្រាវ​ជាបន្ទាន់ និង​ឈានដល់​ការចាប់ខ្លួន​ក្រុម​ជនល្មើស​ជា​បន្តបន្ទាប់​ចំនួន​៨​នាក់ ហើយ​នៅសល់​បក្ខពួក​ចំនួន​៥​នាក់​ទៀត​កំពុង​រត់គេចខ្លួន​។​

​លោក​ឧត្ដមសេនីយ៍ទោ ម៉ែន លី បាន​ឲ្យ​ដឹងថា ក្មេង​ទំនើង​ទាំងនេះ មុន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ គឺ​ដោយសារតែ​ក្រុម​ជនរងគ្រោះ​បាន​យក​ដុំថ្ម​គុប​ទៅលើ​បក្ខ​ពួកក្រុម​គេ​មុន ទើប​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​៦​គ្រឿង មាន​គ្នា ១៣​នាក់​ដេញតាម​កាប់​ពីក្រោយ​វិញ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្តទៀតថា ក្រោយ​កើតហេតុ និង​មានការ​សម្របសម្រួល​ពី​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​តាកែវ លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ឈានទៅ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បានជា​បន្តបន្ទាប់​សរុប​ចំនួន ៨​នាក់ ក្នុងនោះ​មាន​ជនដៃដល់​ម្នាក់ និង​អ្នកបើកបរ​ម៉ូតូ​ម្នាក់ ហើយ​៥​នាក់​ទៀត​ជា​បក្ខពួក​ចូលរួម​ធ្វើ​សកម្មភាព​ទៀត​កំពុង​គេចខ្លួន ហើយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ចាប់​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​, ជនសង្ស័យ​ទាំង​៨​នាក់​នេះ មាន​៥​នាក់​មាន​ទីលំនៅ​ខេត្ដ​តាកែវ និង​៣​នាក់​ខេត្ដ​កំពង់ស្ពឺ​។ ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​បាន​៥​គ្រឿង ដាវ​១ កាំបិតផ្គាក់​១ និង​សម្ភារ​មួយចំនួនទៀត​។​​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បានរួម​មាន​៖

​ទី​១៖ ឈ្មោះ ស្រ៊ន សំណាង ហៅ​ឃ្លែ​ត អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ច្បារមន ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ (​ជនដៃដល់​)​ទី​២៖ ឈ្មោះ ងាំ តូ ហៅ​តូ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពានមាស​កើត ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ (​អ្នកបើក​ម៉ូតូ​)​ទី​៣៖ ឈ្មោះ តក់ វណ្ណ​ថេត ហៅ​ថេត អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ​​ទី​៤៖ ឈ្មោះ ដៀប សុភ័ក្ដ្រ ហៅ​ភក្ដ្រ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ត្បែង ឃុំ​ព្រៃ​វិហា ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ​​ទី​៥៖ ឈ្មោះ សុគន្ធា ថេ​ង អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ​​ទី​៦៖ ឈ្មោះ អ៊​ន បូរ៉ា ហៅ​យ៉ា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ខ្ពស់ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​​ទី​៧៖ ឈ្មោះ មុំ សំណាង ហៅ​ខ្មៅ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​​ទី​៨៖ ឈ្មោះ សារី​ម បូរី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​ព្រះ​និ​ពាន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ (៦​នាក់​នេះ​ជា​បក្ខពួក​)​។​

​សម្រាប់​ជនសង្ស័យ​ទាំង​៨​នាក់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ដ​ចាត់ការ​តាម​នីតិវិធី​។​​ដោយ​ឃើញ​ស្ថានភាព​ក្មេង​ទំនើង​កាន់តែ​ផ្គើន​ដូច​មិ​ធ្លាក់​ថយ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​បទបញ្ជា​ជាថ្មី​ម្ដងទៀត ឲ្យ​បន្ដ​ចាត់វិធានការ​ច្បាប់​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការលើកលែង ចំពោះ​ករណី​ក្មេង​ទំនើង​ដែល​បង្ក​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​។​a gang baty1 

​