» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10249 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700420 នាក់

សម​ត្ត​កិច្ច​វាស់​កំពស់ បុរស​ប្រមាថ​លុយ​ខ្មែរ ៥០០​រៀល​ដែលមាន​ព្រះ​ឆាយា​ល​ក្ខ័​មហាក្សត្រ ដោយ​យក​ស្បែកជើង​វាយ​ថត​បង្ហោះ


​ភ្នំពេញ​:​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កម្លាំង​នគរបាល អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​បាន ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ​ករណី​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​តាមរយៈ​យក​ស្បែកជើង​វាយ​លុយ​ក្រដាស​៥០០​រៀល​ដែលមាន​ព្រះ​ឆ​យា​ល​ក្ខ័​មហាក្សត្រ​ហើយ​បង្ហើ​តិកតុក​។​a king man 

​ករណី​យ៍​នេះ​កើត​នៅ​ចំណុច​ស្តុ​ប​អាងទឹក​អូឡាំពិក សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៨​និង​០០​នាទី​។​ជ​នស​ង្ស​យ័​ឈ្មោះ អ៊ុក ភក្តី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពេល​ឃាត់ខ្លួន​បាន មាន​ផ្ទុក​សារធាតុ​ញៀន​ថែមទៀត ។​

​កាលពី​វេលា​ម៉ោង​ប្រហែល​០៨​និង​០០​នាទី ថ្ងៃទី​១៥ ខែកក្កដា​ឆ្នាំ​២០២៤ ជនសង្ស័យ​ឈ្មោះ អ៊ុក ភក្តី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បាន​ចេញពីផ្ទះ​នៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ស៊េរី​ចាស់​០១​គ្រឿង​មិន​ចាំ​ម៉ាក​ឈប់​នៅ​ចំណុច​ស្តុ​ប​អាងទឹក​អូឡាំពិក សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ (​កន្លែងកើតហេតុ​) បានធ្វើ​សកម្មភាព​យកលុយ​ក្រដាស​៥០០​រៀល​លើក​ឡើងលើ​រួច​យក​ស្បែកជើង​វា​:.​យ​លើ​ក្រដាសប្រាក់​៥០០​រៀល និង​ប្រមា​:.​ថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​មូលហេតុ​ខឹង​ព្រះមហាក្សត្រ​មិនបាន​ដោះស្រាយ​បញ្ហា​ឲ្យ​ខ្លួន​រួច​ក៏​ជិះ​គេចខ្លួន​ចេញទៅ​សម្ងំ​ក្នុងផ្ទះ​បាត់ទៅ​។

លុះ​មកដល់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៨​និង​០០​នាទី ជនសង្ស័យ​ខាងលើ​បាន​ស្រែក​ឡូឡា​តាមផ្លូវ​នៅ​ចំណុច​ផ្លូវ​២១៧ ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខណៈនោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​២ កំពុង​ល្បាត​ក្បែរ​នោះ​ធ្វើការ​ឃាត់ខ្លួន​សាកសួរ​តែម្តង ។​បច្ចុប្បន្ន​ជនសង្ស័យ ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​។​តាម​ការ​ចោទ​គេ​ថា​ប្រមាថ​ព្រះមហាក្សត្រ​តែពិនិត្យ​តាម​សមធ​ម៍​គឺ​មកពី​ផលវិបាក​នៃ​គ្រឿងញៀន​បង្កឡើង​ផង​និង​មាន​វិបត្តិ​ក្នុង​គ្រួសារ​ផងដែរ​។​ចឹ​ង​សង្ឃឹមថា​តុលាការ​នឹង​ពិនិត្យ​រក​មូលហេតុ​ច្បាស់លាស់​មុននឹង​ផ្តន្ទាទោស​ផង​ទាន​៕a king man1 a king man2 

​