» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8275 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698446 នាក់

ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី

 

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ  បានឱ្យដឹងថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងក្រុង តាមបទបញ្ជាពី លោក ម៉ាង ស៊ីណេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ០១:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែវិច្ឆិកា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដែលមានកម្លាំងចម្រុះ បានចុះឆែកឆេត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗ នៅចំណុចផ្លូវលេខ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាលទ្ធផលរួមមាន ៖ ឆែកឆេរ និងត្រួតពិនិត្យ រថយន្តចំនួន ៦២៤គ្រឿង -ម៉ូតូចំនួន ២៣៦គ្រឿង និង ម៉ូតូកង់បី(PassApp)ចំនួន ៣០៨គ្រឿង។a sihanu check 

ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញបទល្មើសផ្សេងៗ ចំនួន ០៦ករណី រួមមាន៖-ករណីគ្រឿងញៀន២ករណី ឃាត់ខ្លួនមនុស្សចំនួន ២នាក់(ប្រុស) ជនជាតិខ្មែរម្នាក់និងជនជាតិចិនម្នាក់ រួមទាំងដកហូតសម្ភារៈ មាន រថយន្តចំនួន ២គ្រឿង គ្រឿញៀន និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

-ករណីសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ១ករណី ឃាត់ខ្លួនមនុស្សចំនួន ១នាក់ (ស្រី) ជនជាតិចិន និងដកហូតសម្ភារ វត្ថុតាងមាន -រថយន្ត ០១គ្រឿង -ទូរស័ព្ទដៃចំនួន ១០គ្រឿង និងសម្ភារៈមួយចំនួន។

-ករណីឃាត់រថយន្តចំនួន២គ្រឿង ដែលមានភ្ជាប់ឧបករណ៍ «Fake BTS» សម្រាប់ផ្ដាច់សេវាទូរស័ព្ទ និងជំនួសមកវិញនូវសេវាក្លែងក្លាយដើម្បីក្លែងបន្លំ ឬបញ្ជូនSMSព័ត៌មានក្លែងក្លាយចូលមកទូរស័ព្ទវិញដកហូត សម្ភារៈ វត្ថុតាងរួមមាន -រថយន្ត ២គ្រឿង -ឧបករណ៍ «Fake BTS» ក្នុងរថយន្តមួយចំនួន។

-និងករណីសង្ស័យលួចឆ្លងដែនដោយខុសច្បាប់ ឃាត់ខ្លួនមនុស្ស ០២នាក់(ប្រុស) ក្នុងនោះ ជនជាតិខ្មែរ ០១នាក់ និងជនជាតិចិន ០១នាក់ ព្រមទាំងដកហូតសម្ភារ វត្ថុតាង រួមមាន -រថយន្តចំនួន ០១គ្រឿង-ទូរស័ព្ទដៃចំនួន ០៤គ្រឿង -ប័ណ្ណសម្គាល់ខ្លួន និង ប្រាក់យ័នមួយចំនួន។

ក្រោយអនុវត្តបង្ក្រាបបានចំពោះ មនុស្ស និងសម្ភារៈ វត្ថុតាងដកហូតខាងលើសមត្ថិច្ចបាន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងអនុវត្តនីតិវិធី។ក្នុងកិច្ចប្រតិបត្តិការនេះដែរសមត្ថិច្ចបានផាកពិន័យ (មិនព្រមបង់ផាកពិន័យនៅគោលដៅ) -ឃាត់ទុកម៉ូតូចំនួន ០២គ្រឿង (ករណីស៊ឺម៉ាំងកែច្នៃខុសបច្ចេកទេស) ។ អប់រំណែនាំនៅគោលដៅជាក់ស្ដែង អំពីច្បាប់ចរាចរណ៍ ដល់អ្នកធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យចំនួន ២៤ នាក់ ស្រី ០៨នាក់ (ជនជាតិខ្មែរ)៕a sihanu check2 a sihanu check3 a sihanu check1