» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 141 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796617 នាក់

ធនាគា​ពិភពលោក​អនុ​ម​ត័លុ​យក​ម្ចី​៤០​លាន​ដុល្លារ​សម្រាប់​បណ្តុះបណ្តាល​ជំនាញ​


​ភ្នំពេញ​៖ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក នៅ​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០២៤ បានអនុម័ត​ឥណទាន​តម្លៃ ៤០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​មួយ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា ប្រមាណ​៣៣ ០០០​នាក់ តាមរយៈ​ការកែលម្អ​ការបណ្តុះបណ្តាល​ជំនាញ និង​សេវាកម្ម​ទីផ្សារការងារ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៤​។​a w bank1 

​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ធនាគា​រ​ពិភពលោក​(IDA)​នេះ សំដៅ​លើកកម្ពស់​គុណភាព និង​ជំនាញ​ពាក់ព័ន្ធ​ការងារ​នៅក្នុង​ចំណោម​កម្លាំង​ពលកម្ម​របស់​ប្រទេស និង​ជួយ​បង្កើន​លក្ខណៈសម្បត្តិ​ទទួលបាន​ការងារ និង​រកប្រាក់​ចំណូល​បាន​របស់​កម្មករ​។ ឥណទាន​នេះ នឹង​ជួយ​ទ្រទ្រង់​ដល់​គម្រោង «​ជំនាញ​សម្រាប់​ទទួលបាន​ការងា​រ​កាន់តែ​ប្រសើរ​» (Skills for Better Jobs) ដែល​ធ្វើការ​ពង្រឹង​ការអប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, កែលម្អ​ការណែនាំ​អំពី​អាជីព និង​ការជួយ​រក​ការងារ​ធ្វើ​, និង​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​និយោជក ឲ្យ​បាន​កាន់តែ​ប្រសើរ​នៅក្នុង​ការរៀបចំ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​។​

​សេដ្ឋកិច្ច និង​ការងារ​របស់​កម្ពុ​ជាមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការបើកចំហ​ពាណិជ្ជកម្ម និង​ភាពអនុគ្រោះ​សម្រាប់​ចូល​ទីផ្សារ​លោកខាងលិច ដែល​បាន​ជួយ​ប្រទេស​នេះ​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​ក្រៅ​។ ទោះជា​យ៉ាងណាក៏ដោយ គុណភាព​នៃ​ការងារ​នៅតែមាន​កម្រិត​ទាប ក្នុងនោះ ៩៨%​នៃ​ការងារ​នៅក្នុង​ប្រទេស​សុទ្ធតែ​ជាកា​រងារ​មាន​ជំនាញ​ទាប ហើយ​ក្នុងនោះ​ទៀត មួយផ្នែកធំ​គឺជា​ការងារ​ក្រៅ​ប្រព័ន្ធ​ផ្លូវការ​។​

​មាន​រយៈពេល​ប្រាំ​ឆ្នាំ គម្រោង «​ជំនាញ​សម្រាប់​ទទួលបាន​ការងា​រ​កាន់តែ​ប្រសើរ​» នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជួយ​កម្ពុជា ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន​នៅតាម​វិស័យ​នានា ដែល​ទាមទារ​ឲ្យ​មាន​ជំនាញ​កម្រិត​មធ្យម​ថែមទៀត​។ គម្រោង​នេះ នឹង​អនុវត្ត​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​។​​លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា «​នៅពេល​កម្ពុជា​ខិតខំ​បោះជំហាន​ឈានឡើង​នៅក្នុង​ខ្សែចង្វាក់​តម្លៃ និង​ធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​របស់ខ្លួន ការបង្កើន​ជំនាញ​កម្លាំង​ពលកម្ម​បច្ចុប្បន្ន និង​នាពេលខាងមុខ​នឹង​ក្លាយជា​កិច្ចការ​គន្លឹះ​មួយ សម្រាប់​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​កាន់តែច្រើន និង​កាន់តែ​ប្រសើរឡើង និង​ឆ្លើយតបបាន​កាន់តែ​ល្អ​ទៅនឹង​តម្រូវការ​របស់​និយោជក​»​។​

​លោកស្រី​បាន​ថ្លែង​ទៀតថា «​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ដែល​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ បន្ថែម​ដោយ​ការបណ្តុះបណ្តាល​ជំនាញ ដូចជា ជំនាញ​ឌីជីថល និង​ជំនាញ​ឥរិយាបទ ជាដើម អាចជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ឈានទៅ​សម្រេច​គោលបំណង​របស់ខ្លួន​បាន​»​។​​លទ្ធផល​រំពឹងទុក​សំខាន់ៗ​នៃ​គម្រោង​នេះ​រួមមាន​៖•​ ​និយោជក​មានការ​ពេញចិត្ត​ជាង​មុន​ជាមួយនឹង​ជំនាញ​របស់​អ្នក​ដែល​បានបញ្ចប់​ការបណ្តុះបណ្តាល​របស់​ក​ម្ម​វិធី​;•​ ​ការកើនឡើង​នៃ​ភាគ​ចំណែក​របស់​អ្នក​បញ្ចប់​ការសិក្សា​ដែល​រកបាន​ការងារ​ដែ​ល​ផ្តល់ប្រាក់​ឈ្នួល​ក្នុង​កម្រិត​ខ្ពស់ជាង​ប្រាក់​ឈ្នួល​មធ្យម​ជាតិ​;
•​ ​លើកកម្ពស់​មតិយោបល់​របស់​ឧស្សាហកម្ម​នានា​នៅក្នុង​ការ​រចនា និង​ការផ្តល់​ការបណ្តុះបណ្តាល និង​ការសម្របសម្រួល​កិច្ចសន្ទនា និង​ការសហការ​រវាង​ស្ថាប័ន​បណ្តុះបណ្តាល និង​និយោជក​;
•​ ​លើកកម្ពស់​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារការងារ និង​•​ ​ការបង្កើន​ចំនួន​បុគ្គល​ដែល​ទទួលបាន​ការប្រឹក្សា​ការងារ និង​ការណែនាំ​អំពី​ការងារ​៕a w bank