» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8169 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135050 នាក់

ចាប់ខ្លួន​ថៅកែ​ក្រុមហ៊ុន​លក់​ហ៊ុន​ថ្លើមធំ​ដែល​ហ៊ាន​យកឈ្មោះ​និង​រូប​នាយករដ្ឋមន្ត្រី​ខ្មែរ​រកស៊ី​

 

​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​បាន​ចុះ​បិទ​ក្រុមហ៊ុន GCG Asia Co., LTD និង​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន ដែល​បាន​យកឈ្មោះ និង​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទៅ​បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន ដោយ​ខុសច្បាប់ ។ a china moneya 

​ក្រុមហ៊ុន GCG Asia នេះ​មាន​ទីតាំងនៅ​ជាន់​ទី ១៦ នៃ​វិមាន​កាណាឌីយ៉ា​ផ្លូវ​៣១៥ កែង​ផ្លូវ​ព្រះមុនីវង្ស ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ​ប្រធាន​ក្រុមហ៊ុន រួមទាំង​ប្រពន្ធ (​ជនជាតិ​ម៉ាឡេស៊ី​) ត្រូវ​នាំខ្លួន​យកទៅ​សួរនាំ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ការចុះ​បិទ​ក្រុមហ៊ុន GCG Asia នេះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់ថា ដោយសារតែ​មិនមាន​ច្បាប់​អនុញ្ញាត​និង​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​?​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា "​កាលពីពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា​ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិ​ន​ស៊ី (Crypto Currency)​។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា​គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ​ត្រូវបាន​ដាក់ចូល​ក្នុង Black List"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បដិសេធន៍​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ខាងលើនេះ​គឺ​មិន​ពិត​ទេ និង​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​ជាបន្ទាន់​។​ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន GCG Asia ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​បដិសេធ​ទៅលើ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត របស់​ក្រុមហ៊ុន GCG ASIA Co., LTD ដែល​ក្រុមហ៊ុន​នេះ ត្រូវបាន​សមត្ថកិច្ច​ចុះ​ឆែកឆេរ និង​បិទ​អាជីវកម្ម​កាលពី​ព្រឹក​ថ្ងៃទី​១៧ ឧសភា ពាក់ព័ន្ធ​ការយក​ឈ្មោះ និង​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅ​បង្ហោះ​នៅលើ​គេហទំព័រ​របស់ខ្លួន​ខុសច្បាប់​។​


​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ធនាគារជាតិ បាន​បញ្ជាក់ថា “​ក្រុមហ៊ុន​ឈ្មោះ GCG ASIA Co., LTD បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការទទួលបាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ប្តូរប្រាក់​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​បាន​ប្រើប្រាស់​ឈ្មោះ​និង​ស្លាក​សញ្ញា​ធនាគារជាតិ​នៃ​កម្ពុជា​លើ​គេហទំព័រ​របស់ខ្លួន​ក្នុង​គោលបំណង​ទុច្ចរិត​។ ធនាគារជាតិ​នៃ​កម្ពុជា មិន​ធ្លាប់​បានផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ ប្រតិបត្តិការ​ប្តូរប្រាក់ ឬ​អាជ្ញាប័ណ្ណ​ណាមួយ​ដល់​ក្រុមហ៊ុន GCG ASIA Co., LTD ទេ​។ ធនាគារជាតិ នៃ​កម្ពុជា​សូម​បដិសេធ​ព័ត៌មាន​មិន​ពិត​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន GCG ASIA Co., LTD​។​

​ករណី​យ៍​មួយ​នេះ​បង្ក​ឲ្យ​មាន​ចំងល់​ព្រោះថា​អ្នកនាំពាក្យ​អគ្គ​នគរបាលជាតិ​មិន​លើក​ទូរ​សព្ទ័​ឡើយ​ដែល​គេ​ជឿថា​វា​ជា​រឿង​រសើប​ព្រោះ​បើគ្មាន​ខ្មោច​ក្នុង​ឲ្យ​ដៃ​ខ្មៅ​ច​ព្រៃ​ក៏មិនហ៊ាន​ធើ​ដែរ​?​។​a china moneya1 a china moneya2 a china buy money a china buy money1