» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8631 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698802 នាក់

ថៃ​ស៊ើបអង្កេត​រក​មូលហេតុ នៃ​ការដួលរលំ​នៃ​សំណង់​អគារ​៣០​ជាន់ នៅ​កណ្តាល​រាជធានី​បាងកក បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​


​ប្រទេស​ថៃ​៖ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​វាយ​សង្គ្រប់​ឥត​ធម៌​មេត្តា​កាលពី​ថ្ងៃ​សុក្រ​ទី​២៨ ខែមីនា​ទន្ទឹម​និង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ រាជរដ្ឋាភិបាល​ថៃ ក៏បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​ដើម្បី​កំណត់​មូលហេតុ​នៃ​ការដួលរលំ​នៃ​សំណង់​អគារ​៣០​ជាន់​នៅ​កណ្តាល​រាជធានី​បាងកក ផងដែរ​។​file (2) 

​ករណី​យ៍​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ក្រុម​អ្នក​រិះគន់​ជាច្រើន​បាន​ចោទសួរ​អំពី​ស្ដង់ដារ​របស់​អ្នកម៉ៅការ​ចិន ហើយ​ពួកគេ​ក៏បាន​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​គុណភាព​ដែក និង​សម្ភារ​សំណង់ ដែល​បាន​ប្រើប្រាស់​ក្នុងការ​សាងសង់​អាគារ​នេះ​ផងដែរ​។​​ក្រុម​ស៊ើបអង្កេត​មួយ​មកពី​ក្រសួង​ឧស្សាហកម្ម​បាន​ប្រមូល​សំណាក​សម្ភារ​សំណង់​ចេញពី​ការដ្ឋាន​អគារ​ការិយាល័យ​សវន​កម្ម​រដ្ឋ (SAO) ដែល​បាន​ដួលរលំ​នៅក្នុង​សង្កាត់​ចតុ​ចក្រ​។ នេះ​បើតាម លោក ភុង​ភល យ៉​ត​មឿង​ចម្រើន រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​។​

​លោក ភុង​ភល ក៏បាន​លើកឡើងថា ក្រុមការងារ​កំពុង​ផ្តោតលើ​គុណភាព​នៃ​ដែក​ដែល​ប្រើប្រាស់​ក្នុង​បេតុង ធ្នឹម និង​គ្រឹះ​ជាពិសេស ដោយ​ដែក​មិនមាន​ស្ដង់ដារ​ទើប​អាច​នាំឱ្យមាន​ការដួលរលំ​បែបនេះ​។ ក្រសួង​ឧស្សាហកម្ម បាន ចាត់ វិធានការ ផ្លូវ ច្បាប់ ចំពោះ ក្រុមហ៊ុន រហូត ដល់ ទៅ ៧ ដែល ផលិត និង លក់ ដែក​។​​លោក ភុង​ភល​ឲ្យ​ដឹង ថា ពួកគេ ទាំង នោះ សុទ្ធ តែ ជា ក្រុមហ៊ុន បណ្តាក់ ទុន រួម គ្នា របស់ ក្រុមហ៊ុន ថៃ និង បរទេស ហើយ​រោងចក្រ ទាំង នោះ ត្រូវ បាន បិទ បន្ទាប់ ពី ត្រូវ បាន រក ឃើញ ថា បាន ផលិត និង ចែក ចាយ បន្ទះ ដែក ដែល មិនមាន ស្ដង់ដារ ដោយ​អាច បង្ក ការ គំរាម កំហែង ដល់ សុវត្ថិភាព សាធារណៈ​។​

​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក អនុ​ធី​ន ឆ័ន​វីរ​កូ​ល ទទួលបន្ទុក​ប្រតិបត្តិការ​ជួយសង្គ្រោះ​រប​ស់រាជ​រដ្ឋាភិបាល​នៅ​ទីតាំង​មហន្តរាយ បាន​លើកឡើងថា ការស៊ើបអង្កេត​មួយ​កំពុងដំណើរការ​ដើម្បី​កំណត់​ជាមុន​ថា តើ​ការ​រចនា​ត្រូវ​នឹង​ស្ដង់ដារ​ដែរឬទេ​? ហើយ តើ​វា​ធន់​នឹង​គ្រោះ​រញ្ជួយ​ដី ដូចដែល​បានកំណត់​នៅក្រោម​ច្បាប់ ឬ​យ៉ាងណា​? ប្រសិន បើ ការ រចនា មាន លក្ខណៈ ល្អ ការ ស៊ើបអង្កេត នឹង ផ្តោត លើ ដំណើរការ ផ្សេង ទៀត ដែល ពាក់ព័ន្ធ​។​

​លោក​លោក អនុ​ធី​ន ឆ័ន​វីរ​កូ​ល ដែលជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក៏ បាន​ព្រមាន​ដល់​ក្រុមហ៊ុន​ថៃ និង​ចិន ក្នុងការ​បណ្តាក់ទុន​រួមគ្នា ពោលគឺ​រួមទាំង​ក្រុមហ៊ុន Italian-Thai Development Plc និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន China Railway No.10 Engineering Group ដែល​កំពុង​សាងសង់​អគារ​នេះ នឹងត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការដួលរលំ​។​​លោក អនុ​ធី​ន ឆ័ន​វីរ​កូ​ល បាន​អះអាងថា វិស្វករ ជាន់ ខ្ពស់ មក ពី​មន្ទីរ​សាធារណការ និង ផែន ការ ក្រុង និង អ្នក ជំនាញ ផ្សេង ទៀត នឹង ចំណាយ ពេល មួយ សប្តាហ៍ ឬ​៧​ថ្ងៃ ដើម្បី ស៊ើប អង្កេត ការ ដួល រលំ នេះ​។​

មាន​ជនជាតិ​ចិន​ចំនួន​៥​នាក់ និង​អ្នកបកប្រែ​ភាសា​ថៃ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​សាកសួរ និង​ឯកសារ​ចំនួន​៣៧​ច្បាប់ ត្រូវ​ដកហូត​ដើម្បី​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​។​​គួរ​បញ្ជាក់ថា ហេតុការណ៍​ដួលរលំ​អគារ​នៅ​ថៃ​ដោយសារ​គ្រោះ​រញ្ជួយ​ដី បាន​ផ្តាច់ជីវិត​មនុស្ស​១៨ នាក់់ ហើយ​៣៣​នាក់​រងរបួស ខណៈ​៧៨​នាក់​កំពុង​កប់​នៅក្រោម​សាកសព​នៃ​សំណង់​អគារ​បាក់បែក​ដោយ​មិនដឹងថា​!​រស់ ឬក៏​ស្លាប់​៕file (3) file (4) 
​