
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10123 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700294 នាក់
ប្រទេសវៀតណាម៖ គ្រោះរញ្ជួយដីចំនួន៣លើកជាប់ៗគ្នា បានកើតឡើងនៅស្រុកកនភ្លង (Kon Plong) ខេត្តកនទុម (Kon Tum) នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី នៃប្រទេសកម្ពុជា នៅថ្ងៃទី៣១មីនា ឆ្នាំ២០២៥នេះ ដែលមានជម្រៅរហូតដល់៨,១គីឡូម៉ែត្រ។ ទន្ទឹមនឹងមជ្ឈមណ្ឌលព័ត៌មានគ្រោះរញ្ជួយដីបានព្រមានអំពីរលកយក្សស៊ូណាមិ។
បើតាមសេចក្តីរាយការណ៍ថាលើកទីមួយគឺរញ្ជួយនៅម៉ោង៤ៈ០៨នាទីព្រឹក មានមានកម្រិត៣,១រ៉ិចទ័រ។ ប្រហែលពីរនាទីក្រោយមកក៏មានការរញ្ជួយដីកម្រិត៣,០រ៉ិចទ័រ ហើយប្រហែលនៅម៉ោង៤ៈ៤០នាទីព្រឹកទៀបភ្លឺ គឺមានរញ្ជួយកម្រិត២,៦រ៉ិចទ័រ ដោយការរញ្ជួយដីទាំង៣ លើកនេះ មានជម្រៅប្រហែល៨,១គីឡូម៉ែត្រ។ជុំវិញគ្រោះរញ្ជួយដីនេះ នាយកមជ្ឈមណ្ឌលគ្រោះរញ្ជួយដី លោក ង្វៀន ស៊ួនអញ (Nguyen Xuan Anh) ព្រមានអំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដោយបានបញ្ជាក់ថា ខេត្តកនទុមស្ថិតលើខ្សែបន្ទាត់នៃគ្រោះរញ្ជួយដី ប៉ុន្តែស្ថិតក្នុងកម្រិតរញ្ជួយដីខ្សោយ។ ដូច្នេះ ការរំញ័រអតិបរមានៅក្នុងតំបន់នេះមិនលើសពី៥,៥រ៉ិចទ័រទេ ។
ដោយឡែកទាក់ទងរឿងនេះដែរខាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានត្រឹមឱ្យដឹងថា បន្ទាប់ពីមាន បាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ២០នាទីរសៀល ដែលមានកម្រិតរញ្ជួយ ៧.៧ វ៉ិចទ័រ នៅចំណុចកណ្តាល (Epicenter) នៅមានការរញ្ជួយតូចៗបានកើតឡើង ជាច្រើនដង (ដែលអ្នកជំនាញហៅថា aftershock) ដែលកម្រិតរញ្ជួយទាំងនោះមានការថយចុះជាបន្តបន្ទាប់។
ក្រសួងបានបញ្ជាក់ថាបើយោងតាមការវាស់វែង ដែលផ្តល់ដោយទីភ្នាក់ងារអង្កេតតាមដានភូគព្ភសាស្ត្រ របស់សហរដ្ឋអាម៉េរិក (USGS) ប្រព័ន្ធជូនដំណឹងជាមុន (GTS) របស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម និងការិយាល័យ អង្កេតរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃបានឱ្យដឹងថា កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានថយចុះមកត្រឹមកម្រិត ៣.៥ វ៉ិចទ័រ ហើយកម្រិតរញ្ជួយនេះអាចនឹង ថយចុះជាបន្តបន្ទាប់ទៀត។ ដោយឡែកនៅកម្ពុជាយើង អាចនឹងលែងទទួលឥទ្ធិពលពីការរញ្ជួយដោយសារ aftershock ?។ស្ថិតក្នុងស្ថានការណ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីវឌ្ឍនភាពនៃការរញ្ជួយ និងជូនដំណឹងដល់សាធារណជនបន្ថែមទៀតក្នុងករណីចាំបាច់៕