» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10405 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700576 នាក់

បញ្ជូន​សន្តិសុខ​បង្កើត​ព្រឹត្តិការណ៍​២០​កុម្ភៈ​ទៅ​ចាត់ការ​បន្ត​

 

​តាខ្មៅ​៖​នៅវេលា​ម៉ោង​៨:៥០​នាទី​ព្រឹក​ថ្ងៃទី​០៥ មីនា ឆ្នាំ​២០២១ សន្តិសុខ​សណ្ឋាគា​ម្នាក់​ដែល​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សំរាក​ព្យាបាល​(Covid-19) មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​បន្ទាប់ពី​ឃុ​ត​ឃឹ​ត​ជាមួយ​ស្រី​ចិន ត្រូវបាន​កំលាំង អ​.​ហ ខណ្ឌមានជ័យ ទទួល​និង​បញ្ជូនទៅ​ចាត់ការ​តាមច្បាប់​បន្តទៀត​។​a co security2 

សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​សន្តិសុខ​នេះ​ឈ្មោះ រ៉ែ​ន សុធា​រ៉ា ភេទ​ប្រុស អាយុ​៣៨ មុខរបរ សន្តិសុខ​សណ្ឋាគារ​សុខា អាស័យដ្ឋាន​បច្ចុប្បន្ន ផ្ទះជួល​ផ្លូវ​កែវ​ចិន្តា ខណ្ឌ​ជ្រោយចង្វា ភ្នំពេញ​ដែលជា​ប់​ពាក់​ព​ន្ធ័​ករណី​ជម្លៀស​ជនជាតិ​ចិន​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័​ក័​ក្នុង​សណ្ឋាគារ​សុខា​បង្ក​ឲ្យ​មាន​ព្រឹត្តិការណ៍​២០​កុម្ភៈ​នៅ​ភ្នំពេញ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​និង​ក្រុងព្រះសីហនុ ។ លទ្ធផល​តេស្ត​លើ​សន្តិសុខ​រូបនេះ ចុងក្រោយ អវិជ្ជមាន​តែ ត្រូវបាន​បញ្ជូនទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បន្ត​និតិ​វិធី​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២ សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​រដ្ឋសភា​អនុម័ត​ហើយ ។ សេចក្តីព្រាងច្បាប់ ដែលមាន ៦​ជំពូក និង ១៨​មាត្រា បាន​កំណត់ថា បើ​បុគ្គល​ណា​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទាទោស​ត្រូវដាក់​ពន្ធនាគា​រ​ពី ៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល កាលបើ​អំពើ​ខាងលើ​នោះបាន​បណ្តាលឱ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩​ដល់​អ្នកដទៃ​។​ចំពោះ​បុគ្គល​ដែល​គេចវេះ​ពី​ការព្យាបាល ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល ត្រូវ​ផ្តន្ទាទោស​ត្រូវដាក់​ពន្ធនាគា​រ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល និង​ត្រូវដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ កាលបើ​អំពើ​នោះ បាន​បណ្តាលឱ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩​ដល់​អ្នកដទៃ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​រាជរដ្ឋាភិបាល​រៀបចំ​តាក់តែងឡើង​ស្របពេល​បរិការណ៍​ដែល​កម្ពុជា​កំពុង​ប្រឈម​ការឆ្លង​រាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាននៅ​កម្ពុជា​។ គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៩៣២​នាក់ ក្នុងនោះ​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ឡើងវិញ​ចំនួន ៤៨៩​នាក់ និង​កំពុង​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ចំនួន ៤៤២​នាក់​៕a co security a co security1 

​