» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9185 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699356 នាក់

ដោយសារ​កំហឹង​មួយ​ឆាវ​បានធ្វើអោយ​ស្ត្រី​ជា​ម្តាយ​ដាច់ចិត្ត​ធ្វើ​រឿង​ដែល​ខុសឆ្គង​មួយ


​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​នាំយកទៅ​សាកសួរ ក្រោយពេល​គាត់​ធ្វើ​សកម្មភាព យក​កាំបិត​ប៉ុនប៉ង​អារ​.​ក​សម្លាប់​ក្មេងស្រី​ម្នាក់ ព្រោះតែ​ខឹង​ក្មេងស្រី​រូបនោះ​យក​ដុំថ្ម​គប់​កូនប្រុស​គាត់ បែកក្បាល​កាលពី​២​ថ្ងៃមុន​។​a children kill1 

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣:១៥​នាទី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នៅ ក្នុង​បុរី​ពិភពថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​​ស្ត្រី​ដៃដល់​ខាងលើ​ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦​បុរី​ពិភពថ្មី​ឈូ​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម​។ ក្រោយពេល​ចាប់ខ្លួន​ស្ត្រី​នោះបាន​និយាយថា គាត់​ខឹង​ខ្លាំងណាស់​ដេក​អត់​លក់​២​យប់​ហើយ ដោយសារតែ​ក្មេងស្រី​ខាងលើ ធ្វើ​ឲ្យ​កូន​គាត់​ចេញឈាម ហើយ​ត្រូវ​ដឹងថា កូន​គាត់​ធំ​ឡើង​អាចជា​តារា​ផង ដូច្នេះ​គាត់​សុំ​ត្រឹមតែ​ឲ្យ​ក្មេងស្រី​នេះ ចេញឈាម​វិញ​ដូចជា​កូន​គាត់​វិញ​ប៉ុណ្ណោះ​។​

​នៅ​រសៀល​ថ្ងៃកើតហេតុ​គាត់​បាន​ទៅ​ទិញ​កូនកាំបិត រួច​ក៏​ចាប់​ក្មេងស្រី​នោះ​អារ និង​ឆូត​មុខ ច្រមុះ និង​ដៃ​ព្រមទាំង​ក តែម្ដង​នេះ គឺជា​ការ​តបស្នង​ហើយ​អ្នក​ដាំ​ផ្លែ​អ្វី គឺ​បាន​ផល​នោះ​អីចឹង​ហើយ​។​​រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ រងរបួស​ផ្ទៃមុខ ច្រមុះ ក និង​ដៃ រស់នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២០ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម​។​

​អ្នកភូមិ​បាន​និយាយថា រឿងហេតុ​នេះ​ផ្ដើម​ពី​ការ​កាន់ ជើង​កូន​ខ្លាំងពេក និង​ខ្វះ​ការពិចារណា​វែងឆ្ងាយ ដោយ​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ កូនប្រុស​របស់​ស្ត្រី​ដែលជា​ជនដៃដល់​ខាងលើ​បាន រើស​ដុំថ្ម​គប់​ដាក់​ក្មេងស្រី​រងគ្រោះ ហើយក៏​ត្រូវ​ក្មេងស្រី​រងគ្រោះ​គប់​តបត​វិញ បណ្ដាល​ឲ្យ​ត្រូវ​ក្បាល​រងរបួស​បែក​រយះ​ដេរ​២​ថ្នេរ ដោយ​ពេលនោះ​ម្ដាយ​ក្មេងស្រី​រូបនោះ ក៏បាន​ជួយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។​

​បន្ទាប់មក​ក្មេងស្រី​រូបនោះ​អត់​ហ៊ាន​ដើរលេង​២​ថ្ងៃ រហូតដល់​ថ្ងៃកើតហេតុ ទើប​ហ៊ាន​ចេញ​ដើរលេង ហើយ​ដើរកាត់​មុខផ្ទះ​ស្ត្រី​ដៃដល់​រូបនោះ ក៏ត្រូវ​បាន​ស្ត្រី​នេះ​ស្ទុះ​ចូលទៅ​ចាប់យក​កាំបិត​ទើបនឹង​ទិញ​ថ្មីៗ ដើម្បី​អា​រក​សម្លាប់ចោល​។ ប៉ុន្តែ​ពេលនោះ​ក្មេងស្រី​រងគ្រោះ​បាន​ស្រែកយំ​ខ្លាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​ស្ត្រី​ដៃដល់​នោះ​ឆូត​មុខ ឆូត​ច្រមុះ ដៃ និង ក បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ រួច​ទើប​រត់​ចូលទៅ​ពួន​សម្ងំ​នៅក្នុង​ផ្ទះ​។​​ក្រោយមក​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម និង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ បានចេញ​អន្តរាគមន៍ រហូត​ឈានដល់​ការឃាត់ខ្លួន បាន​នាំយកទៅ​សាកសួរ និង​ចាត់ការ​តាមច្បាប់​៕a children kill a children kill2 

​