» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6146 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696317 នាក់

តុលាការ​ទុ​ដាក​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​លោក ឌួង ឆាយ ប្រគល់​កូនស្រី​ទៅ​អតីត​ភរិយា​!

 


​ភ្ន​ពេញ​៖​បន្ទាប់ពី​ផ្ទុះ​រឿង​ដណ្តើម​កូន​គ្នា​រវាង​លោក​ឌួង​ឆាយ​និង​អតីត​ភរិយា​អ្នកស្រី​ដេ​ត​ម៉ាលី​ណា​បង្ក​ការភ្ញាក់ផ្អើល​តាម​បណ្តាញ​សង្គម​មក​នៅ​ថ្ងៃ​ទ​២៤​មិនា​ឆ្នាំ​២០២៥​តុលាការ​រាជធានី​ភ្នំពេញ​បានចេញ​ឱ​សា​នុ​វាទ​សម្រាប់​ឲ្យ​លោក​ឌួង​ឆាយ​យក​កូនស្រី​ឲ្យ​អតីត​ភរិយា​។​​នៅ​ថ្ងៃទី​២៦​មិនា​លោក ខាំ សុ​មករា អាជ្ញាសាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​លោក ឌួង ឧ​ត្ត​ម​ឆ​វិ​ន (​ហៅ ឌួង ឆាយ​) ត្រូវប្រគល់​កូនស្រី​ឈ្មោះ ឌួង រា​ជនី​គុជ ភេទ​ស្រី កើត​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ ឱ្យទៅ​អ្នកស្រី ដេ​ត ម៉ាលី​ណា ដែល​ត្រូវជា​ម្តាយ ដោយ​ទុកពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៥ ជា​កំហិត​។ ក្នុងករណី​មិន​អនុវត្តតាម​ដីកា​បង្គាប់ អាជ្ញាសាលា​នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​។​a dourng chhay  

​បើតាម​លិខិត​ជូនដំណឹង​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៥ អាជ្ញាសាលា​បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​នេះ​ម្តង​រួចមកហើយ ប៉ុន្តែ​ការអនុវត្ត​នេះ មិនបាន​សម្រេច​។ អំពើ​ដែល​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ គឺជា​បទល្មើស​ព្រហ្មទណ្ឌ “​បទ​ធ្វើឱ្យ​បាត់​ជំនឿ លើ​សេចក្តីសម្រេច​របស់​តុលាការ​” ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ខែ ទៅ ៦​ខែ (​ប្រាំមួយ​) ខែ និង​ពិន័យ​ជា​ប្រាក់ ពី ១០០.០០០ (​មួយ​សែន​) រៀល ទៅ ១.០០០.០០០ (​មួយ​លាន​) រៀល ស្របតាម​មាត្រា ៥២៣ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ហេតុដូច្នេះ អាជ្ញាសាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យឈ្មោះ ឌួង ឧ​ត្ត​ម​ឆ​វិ​ន (​ហៅ ឌួង ឆាយ​) ភេទ​ប្រុស សញ្ជាតិ​ខ្មែរ ត្រូវធ្វើ​ការអនុវត្ត​ដោយ​ស្ម័​ត្រ​ចិត្ត​ដោយ​ប្រគល់​កូនស្រី​ឈ្មោះ ឌួង រា​ជនី​គុជ ភេទ​ស្រី កើត​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ ឱ្យទៅ​ឈ្មោះ ដេ​ត ម៉ាលី​ណា ភេទ​ស្រី សញ្ជាតិ​ខ្មែរ ដែល​ត្រូវជា​ម្តាយ និង​ជា​ម្ចាស់បំណុល​នៃ​ការអនុវត្ត ឬ​ប្រគល់​ឱ្យមក​អាជ្ញាសាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​អំណាច​នៃ​ដីកា​សម្រេច​ចុះ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៤ របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ឱ្យបាន​ឆាប់រហ័ស​ក្នុង​រយៈពេល​៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​ដប់​ប្រាំពីរ និង​សូន្យ​នាទី ជា​កំហិត​។​​ក្នុងករណី​ពុំ​ព្រមធ្វើ​ការអនុវត្ត​ដោយ​ស្ម័គ្រចិត្ត និង​មិន​អនុវត្តតាម​អំណាច​នៃ​ដីកា​សម្រេច​ខាងលើ នោះទេ អាជ្ញាសាលា នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​។​ចាំមើល​តើ​រឿង​អតីត​ប្តី​ប្រពន្ធ​មួយគូ​នេះ​ចប់​ឬ​មិន​ចប់​?៕a dourng chhay1 

​