» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8620 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659127 នាក់

ទូក​ចម្លង​ដឹក​សិស្ស​ចេញពី​សាលា​ផ្ទុក​លើស​ចំណុះ​លិច​ស្លាប់​សិស្សស្រី​ម្នាក់​


​កំពង់ធំ​៖ ទូក​ចម្លង​ដឹក​កូនសិស្ស​មួយគ្រឿង នៅក្នុង​ស្ទឹងសែន ខេត្តកំពង់ធំ​ផ្ទុក​ហួស​ចំណុះ បណ្តាល​ឲ្យ​លិច​ស្លាប់​សិស្សស្រី​ម្នាក់​អាយុ ១៣​ឆ្នាំ ។​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ១១​ព្រឹក ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិតនៅ​ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​

​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង នៅពេលដែល​ជនរងគ្រោះ​ទាំងអស់ កំពុង​ជិះទូក​ចម្លង​ឆ្លង​ស្ទឹងសែន ក៏​បណ្តាល​ឲ្យ​លិច ហើយ​ស្លាប់​សិស្ស ស្រី​ម្នាក់​អាយុ ១៣​ឆ្នាំដែលមិនចេះហេលទឹកនិងគ្មានពោងសុវត្ថិភាពពាក់ ខណៈ​សិស្ស​ផ្សេងទៀត​បាន​ហែល​មក​ច្រាំង​ស្ទឹង និង​ឡើងលើ​គោក​រួច​ផុតពី​គ្រោះថ្នាក់​។​​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា កូនសិស្ស​បាន​ជិះទូក​ចម្លង​រាល់ថ្ងៃ​ទាំង​ទៅ​សាលារៀន និង​ចេញពី​សាលា​ទៅផ្ទះ តែ​នៅថ្ងៃនេះ​បែរជា​ជួប​ហេតុការណ៍​អាក្រក់​លិច​ទូក​យ៉ាង​ដូច្នេះ​។ ជុំវិញ​មូលហេតុ​នៃ​ការ​លិច​ទូក​ចម្លង​នេះ នៅ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់​នៅឡើយ​។​តែ​តាម​ប្រភពពី​សម​ត្ត​កិច្ច​និង​រូបភាព​ឃ្លិប​វិ​ដេ​អូ​គឺ​ទូក​ចម្លង​នេះ​ផ្ទុក​លើស​ចំណុះ​ទើប​បណ្តាល​ឲ្យ​កើត​គ្រោះ​ថ្នា​ក់។

 

​ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​កើតឡើង​នៅ​នៅត្រង់ចំណុច​កំពង់ចម្លង​ស្ថិតនៅ​ក្នុងភូមិ​ឈូក​ស្ទឹង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដោយមាន​សិស្សានុសិស្ស អនុវិទ្យាល័យ​ឈូក ចេញពី​សាលារៀន​ធ្វើដំណើរ​ទៅផ្ទះ​វិញ (​ត្រើយម្ខាង​ទៀត​នៅ​ឃុំ​ស្រើ​ង​ស្រុក​ប្រាសាទ​សំបូរ​) បាន​លិច​ទូក​បណ្តាល​ឲ្យ​រងគ្រោះ​សិស្ស​ចំនួន ១៥​នាក់ ស្រី​១០​នាក់ និង​ម្ចាស់​ទូក​ម្នាក់​ជា ស្ត្រី ក្នុងនោះ​ជួយសង្គ្រោះ​បាន​ចំនួន ១៤​នាក់ ស្រី ១០​នាក់ ហើយ​បាន​បាត់​ជីវិត​ចំនួន ១​នាក់ ភេទ​ស្រី​។​a boat sunk 

​សិស្ស​ដែល​បាន​បាត់​បង់ជីវិត​ឈ្មោះ អ៉ី​ន សុ​ភ័​ក្រ អាយុ ១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ មាន​ទីលំនៅ​ភូមិ​ជាំ​បឹង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ឪពុក​ឈ្មោះ ឈឿន អ៉ី​ន អាយុ​៤៧​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ ម្តាយ ឈ្មោះ ភី ចែម អ​យុ ៥០​ឆ្នាំ​។ សព​កុមារី​រងគ្រោះ​ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង​១២៖៤៥​នាទី​ថ្ងៃត្រង់ និង​កង់​ចំនួន ៦​គ្រឿង​ទៀត​។​

​ទាក់ទងឧបទ្ទវហេតុនេះ លោក ឃីម សុខ​ឃាង អភិបាលស្រុក​ប្រាសាទ​សំបូរ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ប្រាសាទ​សំបូរ និង​សហការី នៅ​រសៀល​ថ្ងៃទី​០៨ ខែមិថុនា​ឆ្នាំ ២០២៤បាន​នាំយក​សម្ភារៈ និង​ថវិកា ដើម្បី​ចូលរួម​រំលែក​ទុក្ខ​សព​កុមារី​រងគ្រោះ ដោយសារ​ឧបទ្ទវហេតុ​លិច​ទូក​ចម្លង នៅ​កំពង់ចម្លង ឈូក​-​ជាំ​បឹង​។​ ​បន្ទាប់ពី​ចូលរួម​រំលែក​ទុក្ខ​សព​កុមារី​រងគ្រោះ លោក ឃីម សុខ​ឃាង បាន​នាំយក​សម្ភារៈ និង​ថវិកា​ជូន​ដល់​កុមារី ធឿន ស្រី​ពេជ្រ អាយុ​១៣​ឆ្នាំ​រៀន​នៅ​ថ្នាក់​ទី​៧ រស់នៅ​ភូមិ​ជាំ​បឹង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែល​បាន​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឈូក នឹង​បាន​ត្រឡប់មកផ្ទះ​វិញ​ហើយ​។​ប៉ុន្តែបញ្ហាណោតត្រង់ថាអាជ្ញាធរមិនបានយកចិត្តទុកដាកត្រួតពិនិត្យម្ចាស់ទូកចម្លងឲ្យមានអាវសុវត្ថិភាពុំព្រោះករណីយ៍ចឹងធ្លាប់កើតហើយនៅស្រុកពាមរក៍ខេត្តព្រៃវែង។a boat sunk1 a boat sunk2 a boat sunk3 a boat sunk4 
​​