» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9420 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699591 នាក់

ចាប់ខ្លួន​ចាងហ្វាង​កាសែត​អន​ឡាញ និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់​អង្គរ​ម្នាក់​បង្ក​ការភ្ញាក់ផ្អើល​

​សៀមរាប​៖​បើតាម​ក្រសួង​ពត៍​មានបានឲ្យ បច្ចុប្បន្ន​អ្នកកាសែត​ដែល​ក្រសួង​ពត៍​មាន​ទទួលស្គាល់​មាន​ប្រមាណ​១​ម៉ឺន​នាក់​មកដល់ពេលនេះ។​ក្នុង​ចំនួន​គួ​ឲ្យ​មោទនភាព​នេះដែរ​អ្ន​កាសែត​ក៏​ប្រឈម​និង​ហានិភ័យ​ខ្លាំង​ផងដែរ​បើ​គិត​តាម​មាត្រា​៤៩៤​និង​៤៩៥​នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ័ស្តីពីការញុះញង់ផ្សាយពទ៍មានមិនពិត​។​ច្បាប់​សារ​ពត៍​មាន​ដែល​ប្រកាស​ដាក់​ឲ្យ​ប្រើ​តាំងពី​ឆ្នាំ​១៩៩៥​កម្រ​ត្រូវបាន​តុល​ការ​យកមកប្រើ​ជាមួយ​អ្នក​សារ​ព​ត័​មាន​ណាស់​។​a cath jour 

ជាក់ស្តែង​ចាងហ្វាង​កាសែត​អន​ឡាញ​ម្នាក់ និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​តំបន់​អង្គរ​ផង​នោះ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន នា​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៤ នៅ​ម្តុំ​ផ្លូវ​ត្រាំ​នាគ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​​បើតាម​កម្លាំង​សមត្ថកិច្ច ដែល​ចុះ​អនុវត្ត​ការចាប់ខ្លួន​នេះ បាន​និយាយ​ក្នុង​អនាមិក​ថា​ថា ជន​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ ស៊ឹម ឈី​វ​ឈាន​ពិសិដ្ឋ ។ ការចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដែល​ការបង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ ក៏​ទៅតាម​អំណាច​សាលដីកា​ស្ថាពរ​របស់​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​។​

​លោក ស៊ឹម ឈី​វ​ឈាន​ពិសិដ្ឋ​ជា អតីត​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​បច្ចុប្បន្ន​ជា​ចាងហ្វាង​សារព័ត៌មាន​អន​ឡាញ​ម្នាក់ និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​តំបន់​អង្គរ​ផងដែរ​។
​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដែល​អ្នកសារព័ត៌មាន​ទទួលបាន នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា បាន​ឲ្យ​ដឹងថា លោក​ឈី​វ​ឈាន​ពិសិដ្ឋ ត្រូវបាន​លោក គង់ មង្គល ប្រធាន​សហគមន៍​ទេសចរណ៍​បឹង​ពារាំង ក្នុង​សង្កាត់​ជ្រាវ ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ពីបទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ និង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​។​

​បន្ទាប់ពី​អនុវត្តតាម​នីតិវិធី​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ សាលាដំបូង​ខេត្តសៀមរាប បានចេញ​សាលក្រម​ផ្តន្ទាទោស លោក ឈី​វ ឈាន​ពិសិដ្ឋ ដាក់ពន្ធនាគារ កំណត់​រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រា​ក់មួយ​លាន​រៀល​។​​ដោយសារ​មិន​សុខ​ចិត្តនឹង​សាលក្រម​នេះ លោក​ពិសិដ្ឋ បាន​ប្តឹង​ទាស់ និង​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ប៉ុន្តែ​ការប្តឹង​នោះ​សុទ្ធតែ​ត្រូវបាន​តុលាការ​គ្រប់​ជាន់ថ្នាក់​ដែល​ចាត់ការ​សំណុំ​រឿងនេះ បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្តសៀមរាប​ទុកជាបានការ​ដដែល និង​បន្ត​ដល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​បាន​ចូល​ជា​ស្ថាពរ​។​គេ​មិនដឹងថា​តើ​លោក ស៊ឹម ឈី​វ​ឈាន​ពិសិដ្ឋ​បាន​បរិហា​កេ​រ្ត៍​លោក​លោក គង់ មង្គល​ក​ម្រឹត​ណា​នោះទេ​បានជា​ដល់​ថ្នាក់​ចាប់​ដាក់គុក​ដោយ​មិនអាច​សម្របសម្រួល​គ្នា​បាន​ចឹ​ង​នោះ​?​។​ឬមួយ​វា​ប៉ះពាល់​ផលប្រយោជន៍​ខ្លាំងពេក​?ព្រោះទម្រាំមានចំណាត់ការចាប់ខ្លួននេះបើតាមបទពិសោធន៍អ្នកចេញចូលតក្តីគឺត្រូវប្រើសេវាច្រើនគួសមដែរបានបាន!៕a cath jour1 a cath jour2 a cath jour3 a cath jour4 
​