» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9325 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699496 នាក់

ប្រទះឃើញ​ប៉ូលិស​ម្នាក់ និង​ស្ត្រី ម្នាក់ ដេកស្លាប់​ក្បែរ​គល់​ដូង​នៅ​ស្រុក​ល្វាឯម​ ដោយសារ​គ្រាប់កាំភ្លើង

 

​ខេត្តកណ្តាល​៖​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ មន្ដ្រីនគរបាល​ម្នាក់ និង​ស្ត្រី​អ្នកលក់​អន​ឡាញ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ក្នុងស្ថានភាព​សាកសព​ស្អុយរលួយ​នៅក្បែរ​គល់​ដូង នៅ​ចំណុច​ក្នុង​ចម្ការ​ដូង​របស់​ឈ្មោះ យ៉ុង ឈិន ស្ថិតក្នុង​ភូមិ​កោះ​កែវ​លើ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។a police die 

 ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​៖​សព​ជន​រង​គ្រ‌ោះ​មាន​ចំនួន​២​នាក់​ដែល​សុទ្ធតែ​ត្រូវ​គ្រាប់កាំភ្លើង​នោះ​មាន​៖​ទី​១. ឈ្មោះ ឆើត ឆ​វិ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​នគរបាល​ជាតិ មាន​ទីលំនៅ ភូមិ​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ និង​ទី​២. ឈ្មោះ ឈឿង មួយ​ឡេង ភេទ​ស្រី អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ​តាម Online ទីលំនៅ​ភូមិ​ដេ​ី​មគ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​ប្រទះឃើញ​កាំភ្លើងខ្លី​១​ដើម គ្រាប់​ក្នុង​បង់​៤​គ្រាប់ គ្រាប់​ក្នុង​កាណុង​១ គ្រាប់ គ្រាប់កាំភ្លើង​ក្នុង​ប្រអប់​មាន​៣៣​គ្រាប់ បង់​១​មាន​៧​គ្រាប់​។​

​បើតាម​ឈ្មោះ ឈឿង ធា​វី ត្រូវជា​បងស្រី បង្កើត​របស់​សព​ឈ្មោះ ឈឿង មួយ​ឡេង បាន​ឲ្យដឹងថា ប្អូនស្រី​របស់ខ្លួន​មានមុខ​របរ​លក់​ខោអាវ​អន​ឡាញ និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឈ្មោះ ឆើត ឆ​វិ​ន មាន​តួនាទី​ជា​មន្ត្រីនគរបាល​យូរ​ឆ្នាំ​មកហើយ ។​លុះ​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧៖០០​នាទី ជនរងគ្រោះ ឈ្មោះ ឈឿង មួយ​ឡេង បាន​ឆាត​តាម Messenger ប្រាប់ថា ជួយ​មើល​ម៉ែ ខ្ញុំ​ទៅ​ស្លាប់​ក្នុងព្រៃ​ហើយ​?​។ ខ្លួន​បាន​សួរថា​មានរឿង​អ្វី​តែ​ជនរងគ្រោះ​មិន​ប្រាប់ ពេល​ឆាត​ប្រាប់​ជនរងគ្រោះ​ក៏​បិត​ទូរ​សព្ទ​បាត់ទៅ​។ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ គាត់​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​២​។

លុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០៖៥០​នាទី​ព្រឹក ប្អូនស្រី​ម្នាក់​ដែល​រាប់អាន​គ្នា​មាន អា​ខោ​ន​ហ្វេ​ស​បុក ឈ្មោះ Pich Pich បាន​ឆាត​ប្រាប់​ខ្លួន​មាន​គេ​ប្រទះ​ឃេ​ី​ញ សាកសព​មនុស្ស​២​នាក់ នៅ​ភូមិ​កោះ​កែវ​លេ​ី ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ឮដូច្នេះ​ក៏បាន​បបួល​បងប្អូន​មក​មេ​ី​ល ពេលមកដល់​បាន​ពិនិត្យថា​ពិ​ជា​ប្អូន​របស់ខ្លួន​ពិតប្រាកដ​មែន​។​​បើតាម​សមត្ថកិច្ច​ដែល​បាន​ពិនិត្យ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា​ឃើញ មាន​សាកសព​បុរស​ម្នា​ក់នៅ​ចម្ងាយ​ពី​ផ្លូវ​រទេះ​ចម្ងាយ​៥០​ម៉ែត្រ នៅលើ​ធាងដូង​មាន​អាវ​ប៉ូលីស​នៅ​ពីលើ​គ្រោងឆ្អឹង​សព​។ រីឯ​សាកសព​ស្រី្ត​ដេក​ផ្ងារ​បែរ​ក្បាល​ទៅ​ទិសខាងកើត ក្បាល​កល់​និង​គល់​ដូង សាកសព​កើយ​លើ​ថង់​ក្រដាសអនាម័យ បែកក្បាល​អែប​គល់​ដូង​។​

​សាកសព​ខាង​បុរស​ឃើញ​មាន​ស្នាម​គ្រាប់កាំភ្លើង​លើ​ក្បាល​ផ្នែក​ខាងស្តាំ ខាងលើ​សៀតផ្កា​ពី​សៀតផ្កា​ដល់​ស្នាមរបួស​ប្រវែង​៣cm របួស​រៀង​មូល​ទំហំ​០,៧៥cm​រីឯ​សាកសព​ស្ត្រី​មាន​ស្នាម​ត្រូវ​គ្រាប់​លើ​ក្បាល​ផ្នែក​ខាងស្តាំ​ខាងក្រោយ​ត្រចៀក​ស្តាំ ស្នាម​គ្រាប់​ទំហំ​១៣mm x ៥mm រាង​ពងក្រពើ​គម្លាត​ពី​គុម្ពត្រចៀក​មក​ស្នាមរបួស​ប្រវែង​៥cm​។​​បើតាម​ការសន្និដ្ឋានរ​បស់​គ្រូពេទ្យ​និង​ផ្នែក​ជំនាញ​បច្ចេកទេស​ខេត្ត​ថា ជា​ករណី​ឃាតកម្ម និង​អត្តឃាត​សម្លាប់​ខ្លួនឯង​។ ក្រោយ​ពិនិត្យ​សាកសព​រួចរាល់​ក៏បាន​ប្រគល់​សាព​សព​ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ក្រុមគ្រួសារ​មិនបាន​និយាយថា​តើ​ម​សន​មូលហេតុ​អី​បានជា​ពួកគេ​សម្រេចចិត្ត​ធ្វើអត្តឃាត​ចឹ​ង​នោះឡើយ​?​។​a police die1 a police die3 a police die4 a police die5 

​