» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11999 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702170 នាក់

ជប៉ុន ផ្តល់ជំនួយ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ទឹកស្អាត​

 


​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន ផ្តល់ជំនួយ​ប្រមាណ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​រោងចក្រ​ភូមិ​ព្រែក និង​គម្រោង​បង្កើត​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ប្រព័ន្ធ​ផ្កាយរណប​នៅ​ទូទាំងប្រទេស​។a japon aid 

​ពិធី​ប្រគល់​ទទួល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៥ ដោយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងការបរទេស​។

​សូមបញ្ជាក់ថា ហិរញ្ញប្បទាន​ឥត​សំណង​បន្ថែម​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទឹកប្រាក់​ប្រមាណ ១៣​លាន ៣០០​ពាន់ ដុល្លារ​អាម៉េរិក សម្រាប់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​រោងចក្រ​ភូមិ​ព្រែក និង​ហិរញ្ញប្បទាន​ឥត​សំណង​បន្ថែម​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទឹកប្រាក់​ប្រមាណ ៤​លាន ៣២០​ពាន់ ដុល្លារ​អាម៉េរិក សម្រាប់ គម្រោង​បង្កើត​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ប្រព័ន្ធ​ផ្កាយរណប​នៅ​ទូទាំងប្រទេស​។

​លោក​រដ្ឋមន្ត្រី ក្រសួងការបរទេស បាន​លើកឡើងថា ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ទាំងពីរ​ខាងលើនេះ​បង្ហាញ​យ៉ាងច្បាស់​ពី​ការប្តេជ្ញា ចិត្ត​យ៉ាង​មុតមាំ​របស់​ជប៉ុន ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅ​កម្ពុជា​។ឲ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា ពិធី​ចុះហត្ថលេខា​នេះ គឺជា​លើក​ទី​៦​ហើយ សម្រាប់​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ឬ​ហៅ​កាត់​ថា (ODA)៕a japon aid1 

​