» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2520 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141702 នាក់

ទិន្នផល​សណ្តែកសៀង​ធ្លាក់ចុះ​កសិករ​ខេត្តរេតនៈគីរីបារម្ភ​ថា​លក់​មិន​រួច​ថ្លៃដើមខាតឡុងចុង​


​រតនៈគីរី​៖​ប្រជាកសិករ​ខេត្តរតនៈគិរី​ដែល​កំពុង​ប្រមូល​ផល​សណ្តែកសៀង មានការ​ព្រួយបារម្ភ​ពីរ​ក្នុងពេល​តែ គឺ​ទិន្នផល​ធ្លាក់ចុះ ហើយ​លក់​ចេញ​មិន​រួច​ថ្លៃដើម​ទៀត​ក្នុងពេល​អ្នកខ្លះ​ជំពាក់​បំណុល​ធនាគារ ។ មូលហេតុ​កសិករ​គឺ​ដោយសារតែ​ឆ្នាំនេះ​អាកាសធាតុ​មិន អំណោយផល​សម្រាប់​ដំណាំ​សណ្តែកសៀង ។​a siang 

​កសិករ​ឈ្មោះ​ហ៊ាង រ៉េ​ន រស់នៅ​ភូមិ​១​សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ដែល​កំពុង​ប្រមូល​ផល​សណ្តែកសៀង​លើ​ផ្ទៃដី​ប្រមាណ​ជាង​៥​ហិកតា នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​បាន​លើកឡើងថា កសិករ​ដែល​ដាំ​សណ្តែកសៀង​នៅ​ខេត្តរតនៈគិរី​ក្នុង​ឆ្នាំ​២០១៨​នេះ ដាំ​ដុះ​មិនត្រូវ​តាម​ខែ ព្រោះតែ​បញ្ហា​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា​នៅ​ដើមរដូវ​ដាំ​ដុះ ទើប​ធ្វើ​ឲ្យ​ពួកគាត់​ដាំ​ដុះ​យឺត​ពេល រហូត​ដល់ពេល​ប្រមូល​ផល​បែរជា​ភ្លៀង​បាន​ធ្លាក់​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​សណ្តែក​ខ្លះ​ហើម ខ្លះ​រលួយ ខ្លះ​ស្កក ជាហេតុ​បង្ក​ឲ្យ​សណ្តែក​ពួកគាត់​ធ្លាក់​ទិន្នផល​។​

ជាមួយ​គ្ន​នោះ​ការលក់​សណ្តែក​មិន​រួច​ថ្លៃដើម​ដាំ​ដុះ និង​ជួល កម្មករ​ទៀត ។ ការធ្លាក់ចុះ​ទិន្នផល​នេះ​កើតឡើង​ចំពោះ​កសិករ​ដាំ​ដុះ​សណ្តែកសៀង​រយៈពេល​២​ឆ្នាំ ជាប់ៗ​គ្នា​មកហើយ​សម្រាប់​ខេត្តរតនគិរី​។ ទិន្នផល​សណ្តែក សៀង​ប្រសិនបើ​ល្អ​នោះ ទទួលបាន​ចន្លោះ​ពី​១,៨​តោន​ទៅ​២​តោន​ក្នុង​១​ហិកតា ប៉ុន្តែ​បច្ចុប្បន្ននេះ​ពួកគាត់​ប្រមូល​ផល​បានត្រឹមតែ​៧០០​គីឡូក្រាម​ទៅ​៨០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​១​ហិកតា រីឯ​តម្លៃ​ប្រហាក់ប្រហែល​ឆ្នាំមុន ។​

​លោក ខៀវ ថា អនុប្រធាន​មន្ទីរ​ពានិច្ច​កម្ម​ខេត្ត​រតនៈគីរី​បានអោយដឹងថា បច្ចុប្បន្ននេះ​សណ្តែក សៀង​មានតម្លៃ​ចន្លោះ​ពី​១៦៣០​ទៅ​១៦៥០​រៀល​ក្នុង​១​គីឡូក្រាម​ទៅតាម​គុណភាព​សណ្តែក បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ទទួលបាន​ចន្លោះ​ពី​២០០០​រៀល ទៅ​២២០០​រៀល ហើយ​ការនាំចេញ​គឺ​នាំទៅ​កាន់​ប្រទេស​វៀតណាម រីឯ​តម្លៃ​ស្រេច​តែ​លើ​ឈ្មួញ​វៀតណាម​កំណត់​។ ព្រោះ​នៅ​កម្ពុជា​ពុំទាន់​មាន​អ្នកបញ្ជា​ទិញ​ច្បាស់លាស់ ។​

​លោក សែម រឿន​ប្រធានការិយាល័យ​ក្សេ​ត​សាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តរតនគិរី​បាន​ទទួលស្គាល់ថា ឆ្នាំ​២០១៨​នេះ​ការដាំដុះ​ដំណាំ​សណ្តែកសៀង​របស់​កសិក​រ​នៅ​ខេត្តរតនគិរី​ជួប​បញ្ហា​ប្រឈម​ប្រាកដ​មែន ដោយសារតែ​បណ្តាលមកពី​អាកាសធាតុ​មិន​អំណោយផល​សម្រាប់​ពួកគាត់​ដាំ​ដំណាំ​សណ្តែកសៀង ចំណែកឯ​កសិករ​មួយចំនួនធំ​បាន​ប្រើប្រាស់​ថ្នាំ បាញ់​ស្មៅ​ទៅលើ​ដំណាំ​សណ្តែក​លើស​កំណត់ ទើប​ធ្វើ​ឲ្យ​ជួប​បញ្ហា​ធ្លាក់ចុះ​ទិន្នផល​បែបនេះ ។​
​ប្រធានការិយាល័យ​រូបនេះ​បន្តថា​ខេត្ត រតនគិរី​ក្នុង​ឆ្នាំ​២០១៨​នេះ​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​ចំនួន​៤៣៣៦​ហិកតា បើ​ធៀប​នឹង​ឆ្នាំ​២០១៧​មានការ​ថយចុះ​១២៨០​ហិកតា ។

លោ​កថា​មូលហេតុ​នៃ​ការថយចុះ​ផ្ទៃដី​ដាំ​ដុះ​សណ្តែក​សៀក​នេះ​គឺ​បណ្តា​ឆ្នាំកន្លងមក​កសិករ​ដាំ​តាម​ចន្លោះ​រង​កៅស៊ូ និង​ចន្លោះ​រង​ចាន់ទី​។​ហើយ​នៅពេល​ដំណាំ​កសិឧស្សាហកម្ម​ទាំងនេះ​ធំ​បែកមែក​សាខា​គឺ​មិនអាច​ដាំ​បាន​ទៀត​ទេ​។​​ប្រភព​មន្ទីរ​ព​តិ​មាន​ខេត្ត​a sieng1 a sieng2