» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5425 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695596 នាក់

សភាពាណិជ្ជកម្ម​កម្ពុជា ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ការដោះស្រាយ​បញ្ហា​ជូន​វិស័យ​ឯកជន


​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​កម្ពុជា ក្នុង​ពិធី «​អបអរសាទរ​ខួប ២០​ឆ្នាំ នៃ​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម ពិភពលោក​» នា​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៤ បាន​ថ្លែងថា «​សភាពាណិជ្ជកម្ម​កម្ពុជា​ត្រូវ​ធ្វើជា​តំណាង​វិស័យ​ឯកជន ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល បើ​វិស័យ​ឯកជន​មាន​បញ្ហា គឺ​ត្រូវ​ដោះស្រាយ​តាមរយៈ​សភាពាណិជ្ជកម្ម​កម្ពុជា​»​។​a kit meng 

​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៤​នេះ សភាពាណិជ្ជកម្ម​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧកញ៉ា​គិត​ម៉េង សូម​ជម្រាបជូន​ដល់​លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជា​អាជីវករ ពាណិជ្ជករ ម្ចាស់​សហគ្រាស និង​ក្រុមហ៊ុន នៅ​ទូទាំង​រាជធានី​-​ខេត្ត និង​សមាគម​ធុរកិច្ច​ជាតិ និង​អន្តរជាតិ មេត្តា​ជ្រាបថា សភាពាណិជ្ជកម្ម​កម្ពុជា គឺជា​ស្ថាប័ន​តែមួយគត់ ដែល​តំណាងឱ្យ វិស័យ​ឯកជន ក្នុងការ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​នានា តាមរយៈ​យន្តការ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដែលមាន​ក្រុមការងារ​ទាំង​១៦ និង​ក្រុមការងារ​បច្ចេកទេស​ទាំង​៨​។​

​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ស្វែងរក​ដំណោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា និង​លើកស្ទួយ​សកម្មភាព អាជីវកម្ម ធុរកិច្ច និង​វិនិយោគ របស់​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព និង​ខិតខំ​កាន់តែ​ល្អ ប្រសើរ​លើ​កិច្ចសហការ​សម្របសម្រួល​ក្នុង​ភាពជា​ដៃគូ សន្ទនា​គ្រប់​ជ្រុងជ្រោយ ជាមួយ​ក្រសួង​-​ស្ថាប័នរដ្ឋ ក្រោម​យន្តការ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន នឹង​បង្កើន​កិច្ច សហប្រតិបត្តិការ​ស្អិតល្មួត និង​វប្បធម៌​សន្ទនា​រវាង ផ្នែក​ឯកជន ជាមួយ រដ្ឋាភិបាល និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម និង​កង្វល់​របស់​ធុរជន និង​វិនិយោគិន ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​រដ្ឋ តាមរយៈ​ការផ្ដល់​កិច្ច សម្រួល​នានា ដែល​រួមចំណែក​ក្នុង​ការធ្វើ ឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ នៅ​កម្ពុជា​។​

​អាស្រ័យហេតុនេះ សូម អាជីវករ ពាណិជ្ជករ ម្ចាស់​សហគ្រាស និង​ក្រុមហ៊ុន នៅ​ទូទាំង​រាជធានី​-​ខេត្ត និង សមាគម​ធុរកិច្ច​ជាតិ និង​អន្តរជាតិ ដែលមាន បញ្ហា​ប្រឈម សំណូមពរ ធាតុ​ចូល និង​អនុសាសន៍​ផ្សេងៗ សូម​មេ​ត្ត បញ្ជូនមក សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ចូលរួម​ដោះស្រាយ ឱ្យមាន​ប្រសិទ្ធិភាព ក្នុងនាម​ដៃគូរ​ជាមួយ​ក្រសួង​-​ស្ថា​ប័ ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ក្រោម​យន្តការ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​។​​សភាពាណិជ្ជកម្ម​កម្ពុជា សូម​ថ្លែងអំណរគុណ​អាជីវករ ពាណិជ្ជករ ម្ចាស់​សហគ្រាស និង​ក្រុមហ៊ុន នៅ ទូទាំង​រាជធានី​-​ខេត្ត និង​សមាគម​ធុរៈ កិច្ច​ជាតិ និង​អន្តរជាតិ ដែល​តែងតែ​ចូលរួម​ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង ការជួយ​លើកស្ទួយ វិស័យ​ឯកជន និង​សេដ្ឋកិច្ចជាតិ​

​បើតាម​សារ​របស់​ប្រធានសភា​ពា​ណិ​ជ្ចក​ម្ម​បាន​ឲ្យ​ដឹងថា​៖​សភាពាណិជ្ជកម្ម​កម្ពុជា គឺជា​សភាពាណិជ្ជកម្ម​ថ្នាក់ជាតិ​តែមួយគត់​និង​ដំបូងបង្អស់ ក្នុងការ​តំណាង​ការពារ​ផលប្រយោជន៍​ដល់​វិស័យ​ឯកជន​។ អនុលោម​តាម​អនុក្រឹត្យ​លេខ​១៦​អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែកុម្ភ​: ឆ្នាំ​២០១៧ ស្ដីពី ការរៀបចំ​និង​ការ​ប្រ​ព្រឹ​ត្ដិ​របស់​សភាពាណិជ្ជកម្ម កម្ពុជា ភារកិច្ច​សំខាន់​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គឺជា​ដៃគូ​សន្ទនា​ជាមួយ​រាជរដ្ឋាភិបាល និង​ផ្តល់យោបល់​ស្តីពី​ព័ត៌មាន​សេដ្ឋកិច្ច និង​វិនិយោគ​។ សភាពាណិជ្ជកម្ម​កម្ពុជា គឺជា​លេខាធិការដ្ឋាន នៃ​ក្រុមការងារ​ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដែលជា​យន្តការ​ដ៏​ជោគជ័យ​បំផុត​មួយ​ក្នុង​ពិភពលោក សម្រាប់​ការអភិវឌ្ឍ​ក្នុង​វិស័យ​ឯកជន​។

ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​វេទិកា​នេះ ច្បាប់​និង​បទ​ប្ប​ញ្ញ​ត្ដិ​ជាច្រើន​ត្រូវបានធ្វើ​វិសោធនកម្ម ដើម្បី​បង្ក​ភាពងាយស្រួល និង​ល្អប្រសើរ​សម្រាប់​កិច្ចការ​ធុរកិច្ច និង​ការវិនិយោគ​។ ទន្ទឹមនឹងនេះ​ផងដែរ សភាពាណិជ្ជកម្ម​កម្ពុជា បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អន្តរជាតិ ដើម្បី​ត​ភ្ជាប់​កម្ពុជា​ជាមួយ​ពិភពលោក​។ គិត​មក​ត្រឹម​ខែឧសភា ឆ្នាំ​២០២១ សភាពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ​អនុស្សារណៈ​យោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ​បា​ន​ចំនួន ១៣០ ជាមួយ​ដៃគូ​នៅ​ទូទាំង​តំបន់ និង​ពិភពលោក​។ សភាពាណិជ្ជកម្ម​កម្ពុជា ចូលរួម​សហការ​យ៉ាង​សកម្ម​ជាមួយ ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ក្រុមប្រឹក្សា​អាស៊ី​ខាងកើត ក្រុមប្រឹក្សា​ធុរកិច្ច​មហា​អនុតំបន់​ទន្លេមេគង្គ ក្រុមប្រឹក្សា​ធុរកិច្ច​អេក​មិច ក្រុមប្រឹក្សា​ធុរកិច្ច​មេគង្គ​ឡាង​ឆាង ក្រុមប្រឹក្សា​ធុរកិច្ច​មេគង្គ​កូរ៉េ ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​កូរ៉េ និង​បណ្តា​ផលិតករ​អាស៊ាន​។​ល​។​​សភាពាណិជ្ជកម្ម​កម្ពុជា រង់ចាំ​ស្វាគមន៍​ធុរជន និង​វិនិយោគិន ទូទាំង​ពិភពលោក មក​ស្វែងរក​កាលានុវត្តភាព​នៅ​កម្ពុជា​។​


​