» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11991 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702162 នាក់

ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៧ ខែមេសា


​ភ្នំពេញ​៖ ស្ពាន​អាកាស «​មរតក​តេ​ជោ​» ដែលជា​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង​មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត នា​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៥​ខាងមុខនេះ​។​a bridg tejo 

​លោកស្រី ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៥​នេះ​បាន​ឲ្យ​ដឹងថា​ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​ជួយ​ដល់​កាត់បន្ថយ​ការខាតបង់​ពេលវេលា ក្នុងការ​ធ្វើដំណើរ​, សន្សំសំចៃ​សម្រួល​លំហូរ​ចរាចរណ៍ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទៅមក ជាពិសេស​ពេល​រដូវ​បុណ្យជាតិ​ធំៗ បុណ្យទាន​ផ្សេងៗ ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ខ្មែរ​ជាដើម​។ លោកស្រី​អ្នកនាំពាក្យ​បានបញ្ជាក់​ទៀតថា សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់​ទៀត នឹង​លេច​រូបរាង​ឡើង ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

​ស្ពាន​អាកាស «​មរតក​តេ​ជោ​» ក្នុង​ជំហាន​ទី​២ បានធ្វើ​ពិធី​ត​ភ្ជាប់​ស្ពាន (​ស្ពាន​អាកាស​ជាន់​ទី​១) កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល OCIC​។ ស្ពាន​នេះ​នៅ​ព្រឹក​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០២២ ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​អញ្ជើញ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​។​
​ស្ពាន​អាកាស​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ ហៅ​ផ្លូវ​លេខ​២៧១ ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ដោយ​គ្រោង​ចំណាយ​ថវិកា ជាង ៣៦​លាន​ដុល្លារ និង​ចំណាយ​ពេលវេលា​សាងសង់​៣៦​ខែ​។​a bride tejo a bridg tejo1 a bridg tejo2 

​