» នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ចុះ​កិច្ចព្រមព្រៀង ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ » កូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយបន្ទាប់ពីប្រធានាធិបតីប្រកាសដាក់ច្បាប់អាជ្ញាសឹកបាន១ដង្ហើមចង្រឹត » ទស្សនកិច្ចលើកនេះសម្តេច​តេ​ជោ​ទទួល​ការគាំទ្រ​ពី​ចិន​បន្ទាប់ពី​ការអះអាង​ថា​អ្នក​បន្តវេន​មិន​ប្តូរ​ជំហរ​!? » បំបែក​ករណី​ចាប់​ជន​ជាតិចិន​ដូចគ្នា យកទៅ​បង្ខាំង​ទុក ជំរិត​ទារប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ » អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ ​ថា​រដ្ឋាភិបាល ប្រកាន់​ជំហរ​ហ្មឺ​ង​ម៉ាត់​លើកស្ទួយ​សេរីភាព​សារព័ត៌មាន ដោយ​ស្មើភាព តែ​មិន​ប្រាប់​ពី​វិធី​ដើម្បី​ទទួលបាន​ព​ត័​មាន​ពិត​!? » សម​ត្ត​កិច្ចជួយសង្គ្រោះ​អ្នកបើកឡាន​ប្រដេញ​គ្នា​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ » អង្គភាព​ប្រឆាំង​អំពើពុករលួយ វាមតម្លៃថា ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តិ​ដោយ ឈ្មោះ កន សុខកាយ ឡាយ វិសិដ្ឋ មួង ឃឹម និង​បក្ខពួក ត្រូវបាន​បរាជ័យ​ » ឃាត់ខ្លួន​លោក វ៉ា សា​រ៉ង​ចៅសង្កាត់​ចោមចៅ​ទី​២ បញ្ជូនទៅ​តុលាការ ទាក់ទង​ការគំរាមកំហែង​ទារលុយ​ចំនួន​១​លាន​រៀន ពី​នារី​ជួញដូរ​គ្រឿងញៀន » ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយកន្លែង​នៅ​កំពង់ស្ពឺ​បន្ទាប់ពី​ត្រូវបាន​បង្ក្រាបបាន​បន្ត​បើក​លេង​ឡើងវិញ » ចិន​ប្រកាស​ចេញមុខ​ជួយ​សម្របសំរួល​រវាង​ពួក​ឧទ្ទាម​និងរ​បរប​យោធា​ពេល​តុលាកា​ICC​ចង់​ចេញ​ដិ​ការចាប់ខ្លួន​លោក​មីន​អុង​ឡាំង » បណ្ឌិត យង់ ពៅ​ថា បដិវត្តន៍​ពណ៌​រៀបចំឡើង​ក្រោម​ពាក្យ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព និង​យុត្តិធម៌ ?! » ក្រុម​ហា​ម៉ាស ថា​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា បន្ទាប់​ពីបទ​ឈប់​បាញ់​រវាង​លី​បង់​និង​អ៊ីស្រាអែល » កញ្ញា ដេ​ត ស្រី​នា​ឌ ធ្វើពហិការ មិន​ចូលរួម​ប្រកួត Miss Planet lnternational 2024 មិន​និ​យាយ​ពី​មូលហេតុ​បង្ក​ការខកចិត្ត​! » ក្រសួង​អភិ​វ​ឌ្ឈ​ជនបទរប្រកាសថា​រាជធានី​ជា​កន្លែង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល កម្រិត​ខ្ពស់​ » សំណង់​រឹងមាំ​មួយ​ខុសច្បាប់​សង់​ចូល​សមុទ្រ​...​ស្ងាត់ៗ​ស្រាប់តែ​រស់​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1984 នាក់

ម្សិលមិញ 1811 នាក់

សរុប 15648985 នាក់

សម្តេច​បវរ​ធិបតី ប្រកាស​បិទ​បញ្ចប់​ការកែប្រែ​ដី​ពី​តំបន់​៣ មក​តំបន់​២ នៅ​ជុំវិញ​បឹង​ទន្លេសាប

​ភ្នំពេញ​៖​ដើម្បី​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​គ្មាន​ការកែសម្រួល​ដី​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ជាពិសេស​តំបន់​៣ មកជា​តំបន់​២ តទៅទៀត​ទេ ។​នេះ​ការលើកឡើង​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានធ្វើ​ឡើង ក្នុងឱកាស​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​។​a manet land management1 

សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា «​ថ្ងៃមុន ឯកឧត្តម សាយ សំ​អាល់ បាន​រាយការណ៍​ហើយ គឺ​យើង​បញ្ចប់​ការបោះបង្គោល ហើយ​ខ្ញុំ​បាន​ប្រាប់​ហើយ គ្មាន​ការកំណត់ ឬ​កែសម្រួល​ព្រំដី​ទៀត​ទេ យើង​ធ្លាប់​កែ​ពី​តំបន់​២​មក​តំបន់​១ ហើយ​កែ​ពី​តំបន់​៣​មក​តំបន់​២ ហើយ​ថ្មីៗ​នេះ យើង​កែ​រាប់ម៉ឺន​ហិកតា​ទៀត​ដើម្បីឱ្យ​ប្រជាជនមាន​សិទ្ធិ​ពី​តំបន់​៣​មក​តំបន់​២ យើង​កែ​សឹងតែ​អស់​ទៅហើយ​»​។​
​សម្តេច​ធិបតី​បាន​បន្ត​បញ្ជាក់ថា​៖ «​ត្រូវតែ​ហ៊ាន​អារកាត់​មួយ​ដើម្បី​ផលប្រយោជន៍​រួម ខ្ញុំ​សូមបញ្ជាក់ថា តំបន់​៣​គឺ​មិនមែន​សម្រាប់​ឯកឧត្តម សាយ សំ​អាល់ ឬ​សម្រាប់​ខ្ញុំ​ទេ ខ្ញុំ​អត់​មាន​គោលដៅ​ទៅធ្វើ​ផ្ទះ​នៅ​ហ្នឹង​ទេ អត់​មាន​សម្រាប់​មន្ត្រី ឬ​អាជ្ញាធរ​ទន្លេសាប ធ្វើ​កម្មសិទ្ធិ​ទេ គឺ​សម្រាប់​ប្រជាជន​ខ្មែរ​រាប់លាន​នាក់ សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ប្រព័ន្ធ​ជីវចម្រុះ ប្រព័ន្ធ​ត្រី​របស់​យើង​នៅមាន​អនាគត​វែងឆ្ងាយ​តទៅទៀត​»​។​

​សម្តេច​ធិបតីក៏​ជំ​រុញឱ្យ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់​នូវ​ដី​នៅ​តំបន់​ពីរ ដែល​តំបន់​នេះ​ពលរដ្ឋ​គ្មាន​សិទ្ធិ​លក់ដូរ និង​យក​ធ្វើ​កម្មសិទ្ធិ​នោះទេ គ្រាន់​តែមាន​សិទ្ធិ​ប្រើប្រាស់​ប៉ុណ្ណោះ ហើយ​អាជ្ញាធរខេត្ត​ទាំង​៦ ជា​អ្នកផ្តល់សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​។ សម្តេច​បាន​បញ្ជាក់ថា នៅពេលដែល​តំបន់​ទាំងអស់ ត្រូវបាន​បោះបង្គោល​ព្រំ​រួចហើយ នឹងមិន​មានការ​កែសម្រួល​ទៀត​នោះទេ​។​​សម្តេច​ក៏​ជំ​រុញឱ្យ​ភាគី​ពាក់ព័ន្ធ​គិតគូ​អំពី​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ផងដែរ ដែល​ពួកគាត់​អាចមាន​ចំណូល​ផ្សេង ក្រៅពី​ការធ្វើ​កសិកម្ម​។ សម្តេច​ក៏​ជំ​រុញឱ្យ​សិក្សា​បង្កើត​តំបន់ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ​ផងដែរ​។​

​សូមបញ្ជាក់ថា​ការ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០២២ ដើម្បី​ផ្តល់​ជូនទៅ​ពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​ចាប់ពី​១០​ឆ្នាំ​ឡើងទៅ ឬ​អាច​ក្រោម​១០​ឆ្នាំ​។ បើតាម​សម្តេច​មហា​បវរ​ធិបតី​, ការកែសម្រួល​ដី​ពី​តំបន់​៣​មកជា​តំបន់​២​នេះ មាន​រហូតដល់​ជាង​៨​ម៉ឺន​ហិកតា ដើម្បីឱ្យ​ប្រជាជនមាន​កម្មសិទ្ធិ ឬ​មាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១០០​លាន​ដុល្លារ លើ​ការវាស់វែង​កំណត់​ព្រំដី​ជូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​។​

​សម្តេច​បវរ​ធិបតី សង្ឃឹមថា ការងារ​នេះ នឹង​អាច​បញ្ចប់​ការវាស់វែង​កំណត់​ព្រំដី​របស់​ប្រជាពលរដ្ឋ នៅត្រឹម​ឆ្នាំ​២០២៩ ដែល​ចំ​ខួប​៤០​ឆ្នាំ នៃ​ការផ្តល់​កម្មសិទ្ធិឯកជន លើ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ដែល​បាន​ផ្តួចផ្ដើម​ឡើយ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​។​​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អាណ​ត្ដិ​ថ្មី​នេះ យើង​រៀបចំ​ចំនួន​៥,០០០​នាក់ សម្រាប់​ចុះ​ធ្វើ (​វាស់វែង​កំណត់​ព្រំដី​) ហើយ​ខ្ញុំ​សា​ញេ​ថវិកា ដើម្បី​បង្កើន​កញ្ចប់​ថវិកា សម្រាប់​ចុះ​ធ្វើការ​ងារ​នេះ ហើយ​យើង​គ្រោង​១០០​លាន​ដុល្លារ ដើម្បី​រុញ​ចប់​តែម្ដង​»​។​


​ចំពោះ​ការកំណត់ និង​គ្រប់គ្រង​តំបន់​ទន្លេសាប ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានទទួល​ភារកិច្ច​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​គណៈកម្មការ​ចំពោះ​កិច្ច ធ្វើការ​ចុះបញ្ជី​ដី​តំបន់​ទន្លេសាប​ទាំង​ដី​រដ្ឋ និង​ដីឯកជន​របស់​ប្រជាពលរដ្ឋ ដើម្បី​ថែរក្សា​ព្រៃ​លិច​ទឹក​ក៏ដូចជា​បឹង​ទន្លេសាប​ទាំងមូល​ឲ្យ​គង់វង្ស​។ ជា​លទ្ធផល​មកទល់ពេលនេះ ការចុះបញ្ជី​ដី​តំបន់​ទន្លេសាប​សម្រេចបាន​ដូចខាងក្រោម​៖
​ក​-​ដី​តំបន់​៣៖ ជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​ត្រូវការពារ ហាម​ប៉ះពាល់​ដាច់ខាត (​ដី​រដ្ឋ​)​បាន​ចុះបញ្ជី​ដី​តំបន់​៣​ជា​ដី​រដ្ឋ រួចរាល់​ជា​ស្ថាពរ​សម្រាប់​ខេត្តកំពង់ឆ្នាំង និង​ខេត្តបន្ទាយមានជ័យ​។​

​ខ​-​ដី​តំបន់​២៖ ជា​តំបន់​វាលទំនាប​លិច​ទឹក​ក្នុង​រដូវវស្សា ដែល​តំបន់​នេះ​អាច​ផ្ដល់​ត្រឹម​ជា​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​បង្កបង្កើនផល​ជា​លក្ខណៈ​គ្រួសារ (​ដី​រដ្ឋ​) បាន​វាស់វែង​ដី​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​និង​អាស្រ័យ​ផល​ក្នុង​តំបន់​២ បាន​ជាង ១៦ ម៉ឺន​ក្បាលដី ស្មើនឹង ៨០% នៃ​ក្បាលដី​ប៉ានស្មាន​ប្រមាណ ២០ ម៉ឺន​ក្បាលដី​។​​គ​-​ដី​តំបន់​១៖ ជា​តំបន់​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​អាច​ផ្ដល់​ជា​កម្មសិទ្ធិ (​កម្មសិទ្ធិឯកជន​) បាន​វាស់វែង​រួច​ចំនួន ៧៦ ម៉ឺន​ក្បាលដី ស្មើនឹង ៨៨% នៃ​ក្បាលដី​ប៉ានស្មាន​ប្រមាណ ៨៦ ម៉ឺន​ក្បាលដី និង​បានចេញ​បណ្ណ​រួច​ចំនួន ៥៨ ម៉ឺន​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​៕a manet land1.jpg a manet landmanagement