» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8676 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698847 នាក់

បុរស​ម្នាក់​បង្កើត Facebook Page ក្លែងក្លាយ​ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង បោកប្រាស់​អ្នកដទៃ​ត្រូវបាន​ចាប់ខ្លួន​


​ភ្នំពេញ​៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បង្កើត Facebook Page ក្លែងក្លាយ ដើម្បី​បោកប្រាស់​អ្នកដទៃ ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង​។ តែ​នៅពេល​ទទួល​លុយ​កក់​ហើយ បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ ក្នុងនោះ​មាន​ទាំង​ជនបរទេស​ផងដែរ​ដែល​រងគ្រោះ​។​a man cheat meat 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ បាន​ឲ្យ​កាសែត​ដឹងថា ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​ចាប់ខ្លួន​ឈ្មោះ គឹម រដ្ឋា អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ខ្នាច​ខាងជើង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំ​រាង ខេត្តតាកែវ​។​​ជនល្មើស​រូបនេះ​បង្កើត Facebook Page ជាច្រើន​ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ក្នុងនោះ​មាន​ទាំង​ភ្ញៀវ​បរទេស​ផងដែរ​។ Facebook Page ទាំងអស់នោះ​រួមមាន​៖
* សែន​ជ័យ ដង្ខៅ​ជ្រូក​សាច់​* សេវាកម្ម​ទិញ​លក់ កសិផល និង​ផលិតផល​កសិកម្ម​កម្ពុ​ជា​* CAM-Growth Agri-Services Company* សេវាកម្ម​ផ្គត់ផ្គង់​មាន់ និង​ទាសា​ច់ គ្រប់​ប្រភេទ​* សេវាកម្ម​ទិញ​លក់​មាន់​ស្រែ​កម្ពុជា​សេវាកម្ម​ទិញ​លក់​មាន់​គ្រប់​ប្រភេទ និង​គណនី Facebook ឈ្មោះ Ratha Kim* Ratha Kim (​ដង្ខៅ កសិកម្ម​)* ពាយ័ព្យ​ដេប៉ូ​បោះ​ដុំ​ជ្រូក​កណ្តុរ​* សែន​ជ័យ ដង្ខៅ​ជ្រូក​សាច់​។

 សេវាកម្ម​ទិញ​លក់ មាន់​ស្រែ​កម្ពុជា និង​បាន​បង្កើត​Facebook Pages និង Accounts ក្លែងក្លាយ​ជាច្រើន​ទៀត ព្រមទាំង​បណ្តាញ​តេ​លេ​ក្រាម (Telegram) ដើម្បី​ឆបោក​លុយ​ពី​ជនជាតិ​បរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាច្រើន​ករណី​។​​ក្រោយពី​ជំនាញ​សាកសួរ ជនល្មើស​រូបនេះ បាន​សារភាព​ទទួលស្គាល់ថា ខ្លួន​ពិតជា​បានធ្វើការ​ឆបោក​លុយ​ពី​ជនជាតិខ្មែរ និង​ជនជាតិ​បរទេស​ជាច្រើន​ករណី តាម​បណ្តាញ​សង្គម Facebook ពិតប្រាកដ​មែន នៅ​ចំពោះមុខ​មន្ត្រីនគរបាល​យុត្តិធម៌​។

នគរបាលទេសចរណ៍បាន​សូម​ជម្រាបជូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រងគ្រោះ​ពី​ការ​ឆបោក​លុយ​របស់​ឈ្មោះ គឹម រដ្ឋា អាច​ទំនាក់ទំនង​មក​ដាក់ពាក្យ​បណ្តឹងបន្ថែម​បាន នៅ​ការិយាល័យ​នីតិវិធី នៃ​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។​​សម្រាប់​ទំនាក់ទំនង​ក្នុងការ​ដាក់ពាក្យ​បណ្ដឹង សូម​ទូរស័ព្ទ​ទៅកាន់​លេខ​ទូរស័ព្ទ Hotline របស់​ការិយាល័យ​នីតិវិធី 010 665 675៕a man cheat meat1 a man cheat meat2 

​