» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10075 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700246 នាក់

បង្ក្រាប​ទីតាំង​កិនកម្ទេច​ឈើ​ខុសច្បាប់​ក្នុង​ក្រុមហ៊ុន​ហ្គ្រី​ន​រី​សត នៅ​ស្រុក​ទឹកផុស​

កំពង់ឆ្នាំង​៖ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដោយមាន​លោក កែវ វ៉ា​ន្នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ផង បាន​ចុះ បង្ក្រាប​ទីតាំង​ដាក់​ម៉ាស៊ីន​កិនកម្ទេច​ឈើ​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដែល​ដឹកនាំ​រុករក កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៤​កន្លងទៅ​។​a chnang macin timbert 

​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៤​នេះ តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា សមត្ថកិច្ច​ចម្រុះ​មាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​រឹបអូស​ម៉ាស៊ីន​កិនកម្ទេច​ឈើ​ចំនួន​២​គ្រឿង និង​គ្រឿងចក្រ​ចំនួន​២​គ្រឿង ជា​វត្ថុតាង​នៃ​បទល្មើស​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ដើម្បី​កសាង​សំណុំ រឿង​តាម​និតិ​វិធី​។​​លោក ពារ គឹម​ហេង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន ឲ្យ​ដឹងថា អនុវត្តតាម​បទបញ្ជា​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​បាន​រឹបអូស​ដោះយក​ម៉ាស៊ីន​កិនកម្ទេច​ឈើ​ចំនួន​២​គ្រឿង និង​ឌី​ណា​ម៉ូ​បំពាក់​លើ​ម៉ាស៊ីន​កិនកម្ទេច​ឈើ ចំនួន​២​គ្រឿង ព្រមទាំង​គ្រឿងចក្រ​ចាប់​លើក​ដើមឈើ​ចំនួន​២​គ្រឿង នៅលើ​ទីតាំង​ដី​ក្រុមហ៊ុន​ហ្គ្រី​ន​រី​សត ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដែល​បានធ្វើ​សកម្មភាព​បទល្មើស​កិនកម្ទេច​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត.។

វត្ថុតាង​ធ្វើ​សកម្មភាព​ល្មើស​ទាំងអស់​ខាងលើនេះ បាន​យកទៅ​រក្សា​ទុក្ខ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​អះអាងថា នៅក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០២៣ សកម្មភាព​កិន​ក្ទេច​ដើមឈើ​របស់​ក្រុមហ៊ុន​ខាងលើនេះ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ និង​ផ្អាក​សកម្មភាព​ម្ដង​រួចមកហើយ​។ ពេលនោះ​ម្ចាស់​ក្រុមហ៊ុន បាន​អះអាងថា គេ​កិនកម្ទេច​ឈើ​យកទៅ​ធ្វើ​ជី ចំណែក​ឈើ​ដែល​ដឹក​យកមក​កិន​នោះ គឺ​កាប់​នៅក្នុង​ដីចម្ការ​របស់គេ​តែប៉ុណ្ណោះ ហើយ​មន្ត្រី​បាន​ណែនាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួងកសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​សិន ព្រោះ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​បែបនេះ​ថ្នាក់​ខេត្ត ពុំមាន​សិទ្ធិ​សម្រេច​នោះឡើយ​។​

​ប៉ុន្តែ​មកដល់ពេលនេះ ក្រុមហ៊ុន​នៅតែ​លួចលាក់​ធ្វើ​សកម្មភាព​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ដដែល ហើយ​នៅពេល​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ទីតាំង​ធ្វើ​សកម្មភាព​ខាងលើនេះ ជាក់ស្ដែង គី​ទាំង​កម្មករ និង​ម្ចាស់​ក្រុមហ៊ុន​បាន​រត់គេចខ្លួន​បាត់អស់ ដោយ​ពុំបាន​នៅ​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​នោះឡើយ​។​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន បាន​បង្ហើប​ថា តាំងពី​ក្រុមហ៊ុន​មួយ​នេះ​ដាក់​ម៉ាស៊ីន​កិនកម្ទេច​ឈើ​រួចមក គេ​ពិនិត្យឃើញ​មាន​គោយន្ត​ក្នុងស្រុក​មួយថ្ងៃៗ ជាច្រើន​គ្រឿង​បាន​ដឹក​កូនឈើ​តូចធំ​ស្រស់ៗ យកមក​ឡើងលើ​ជញ្ជីង​ថ្លឹង​លក់​ឲ្យ​ក្រុមហ៊ុន​នេះ ដោយ​ក្រុមហ៊ុន​បាន​អះអាងថា យកមក​កិន​ឲ្យ​ហ្មត់​រួច​ដឹកយក​ទៅធ្វើ​ជី ដែល​ករណីនេះ​ជា​រឿង​គ្រោះថ្នាក់​បំផុត ចំពោះ​ព្រៃឈើ​ដែលជា​ធនធានធម្មជាតិ និង​ត្រូវ​វិនាស​បាត់បង់​ថ្ងៃ​ណាមួយ​មិនខានឡើយ​៕a chnang macin timber2 a chnang macin timber3 

​