» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11110 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701281 នាក់

មេចោរ​ប្លន់ រហ័ស​នាម «​ប្រេ​ស៉ី​ល​» និង​បក្ខពួក ដែល​បាញ់​តដៃ​សមត្ថកិច្ច​ចុះបង្ក្រាប​នៅ​ក្រុង​កំពង់ចាម ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់ ៣​បទល្មើស​


​ខេត្តកំពង់ចាម​៖ មេក្លោង​ចោរប្លន់​ឈ្មោះ ឯម នាង ហៅ​ប្រេ​ស​ស៉ី​ល និង​បក្ខពួក​ចំនួន​៣​បទល្មើស​ដែល​ឡាយ​វី​ដែ​អូ​បន្ទាប់ពី​បាន បាញ់ប្រហារ​តដៃ​សមត្ថកិច្ច​ពេល​ចុះបង្ក្រាប​នៅ​ក្រុង​កំពង់ចាម កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ចោទប្រកាន់​ចំនួន​៣​បទល្មើស​។​a thief cham3 

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​ឲ្យ​ដឹងថា​​បន្ទាប់ពី​បាន​សួរចម្លើយ​ជនសង្ស័យ​ខាងលើ និង​ពិនិត្យ​ភស្តុតាង​ក្នុង​សំណុំរឿង តំណាង​អយ្យការ​បានសម្រេច​ធ្វើការ​ចោទ ប្រកាន់​លើ​ករណីនេះ​ចំនួន​៣​សំណុំរឿង​ដូចខាងក្រោម​៖* សំណុំរឿង​ព្រហ្មទណ្ឌ​ទី​១ លេខ ២០៧ ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ តំណាង​អយ្យការ​បានសម្រេច​ធ្វើការ​ចោទ ប្រកាន់​លើ​ជនសង្ស័យ​ឈ្មោះ ឯម នាង ហៅ ប្រេ​ស៊ី​ល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ឈ្មោះ គិត គីម​ហុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ពីបទ​៖ លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតនៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​បញ្ញត្តិ​មាត្រា ៣៥៣ និង​មាត ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ចំពោះ​ជនសង្ស័យ​ឈ្មោះ សំ បញ្ញា​ស័​ក្ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ពីបទ​៖ ទទួលផល​ចោរកម្ម ប្រព្រឹត្ត​នៅ​ចំណុច​កែង​សាលារៀន​កូរ៉េ ស្ថិតនៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៅ​ពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​បញ្ញត្តិ មាត្រា ៣៩៩ និង​មាត្រា ៤០០ នៃ​ក្រមព្រហ្មទណ្ឌ​។​

សំណុំរឿង​ព្រហ្មទណ្ឌ​ទី​២ លេខ ២០៨ ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ តំណាង​អយ្យការ​បានសម្រេច​ធ្វើការ​ចោទ ប្រកាន់​លើ​ជនសង្ស័យ​ឈ្មោះ ឯម នាង ហៅ ប្រេ​ស៊ី​ល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ពីបទ​៖ ប៉ុនប៉ង​ឃាតកម្ម ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៤៣៤ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​បញ្ញត្តិ​មាត្រា ២៧, មាត្រា ១៩៩, មាត្រា ៥០៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​។​* សំណុំរឿង​ព្រហ្មទណ្ឌ​ទី​៣ លេខ ២០៩ ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ តំណាង​អយ្យការ​បានសម្រេច​ធ្វើការ​ចោទ ប្រកាន់​លើ​ជនសង្ស័យ​ឈ្មោះ ឯម នាង ហៅ ប្រេ​ស៊ី​ល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ឈ្មោះ គិត គីម​ហុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ពីបទ​៖ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៤៣៤ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង កំពង់ចាម ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​បញ្ញត្តិ​មាត្រា ៤០ កថាខណ្ឌ​ទី​១ និង​កថាខណ្ឌ​ទី​៤ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ជនសង្ស័យ​ឈ្មោះ ពេជ្រ ភេទ​ប្រុស អាយុ​ប្រហែល​៣៤​ឆ្នាំ ពីបទ​៖ ជួញដូរ​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​តាមរយៈ​ការផ្ញើ​តាម​រថយន្តឈ្នួល​នៅ​ចំណុច​រង្វង់​មូល​សេះ​ពីរ​ស្ថិតនៅ​ក្រុង​កំពង់ចាម ខេត្ត កំពង់ចាម កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​បញ្ញត្តិ​មាត្រា ៤០ កថាខណ្ឌ​ទី​៣​និង​កថាខណ្ឌ​ទី​៤ នៃ​ច្បាប់​ស្តីពី​ការត្រួត ពិនិត្យ​គ្រឿងញៀន​។​

​សូមបញ្ជាក់ថា​ក្នុង​សកម្មភាព​ប្រតិបត្តិការ​ការឡោមព័ទ្ធ​ផ្ទះ​វ​វីឡា​ចោរ នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម តាំងពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ថ្ងៃទី​២៤ កុម្ភៈ ឈានចូល​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ ២០២៥ រហូត​ឈានដល់​ការផ្ទុះ​អា​-​វុ​ធ​បា​​ញ់​គ្នា​ទៅវិញទៅមក​អស់​ជាច្រើន​គ្រា​--​ប់ បណ្ដាលឱ្យ​មន្ត្រីនគរបាល​ម្នាក់រ​-​បួ​-​ស​ភ្លៅ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​រង្វង់​ប្រតិបត្តិការ សម្ថ​កិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី សរុប​ចំនួន​៥​នាក់ ដកហូត​បាន​អា​-​វុ​-​ធ​ខ្លី​K-54 ចំនួន​១​ដើម ។ ជនសង្ស័យ​ទាំង​៥​នាក់​នេះ​មាន ៖

១-​ឈ្មោះ អែម នាង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។​២-​ឈ្មោះ គិត គឹមហុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​៣-​ឈ្មោះ អែម វិសាល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។​៤-​ឈ្មោះ ស្រី ណាក់ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ឫស្សី ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​
​និង​៥-​ឈ្មោះ ឆេន ស្រី​លី ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់នៅ​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​​ក្រៅពី​ធ្វើការ​ចោទប្រកាន់​ខាងលើ តំណាង​អយ្យការ​ក៏បាន​សម្រេច​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំងអស់​ខាងលើ​ជា​បណ្តោះអាសន្ន​ផងដែរ​៕a thief cham a thief cham4 a thief cham1 a thief cham2 

​