» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11766 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701937 នាក់

មន្ត្រីជាន់ខ្ពស់​បក្ស​កុម្មុយនីស្ដ​វៀតណាម​ស្នើសុំ​ប្រធាន​រដ្ឋ​ភា​កម្ពុជា ជួយ​គាំពារ​ដល់​អនិកជន​និង​អ្នក​វិនិយោគិន​វៀតណាម នៅ​កម្ពុជា


​ភ្នំពេញ​៖ លោកជំទាវ ជុង ធី​ម៉ា​យ (Truong Thi Mai) សមាជិក​ការិយាល័យ លេខា​មជ្ឈិមបក្ស និង​ជា​ប្រធាន គណ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ដ​វៀតណាម​បានស្នើ​សុំ​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ជួយ​បន្ត​និង​គាំទ្រ​ចំពោះ​អនិកជន​វៀតណាម​ទាំងអស់​ដែល​កំពុង​រស់នៅ​ស្របច្បាប់​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ជួយ​គាំពារ ដល់​អ្នក​វិនិយោគិន​វៀតណាម​ដែល​កំពុង​បោះទុន​វិនិយោគ និង​ប្រកប​របរ​ទទួលទាន​នៅ​កម្ពុជា​ដោយ​ស្របច្បាប់​។​a heng vn 

សំណើ​នេះ​បានធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភាជាតិ​នា​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​នេះ​ក្នុងឱកាស​ចូលជួប សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។​នេះ​បើតាម ឯក ឧ​ត្ត​ម កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា មានប្រសាសន៍​ឲ្យ​ដឹង​។​

​លោកជំទាវ​ជុង ធី​ម៉ា​យ បាន​ឲ្យ​ដឹងថា​, ក្រុមហ៊ុន​វៀតណាម​នៅ​កម្ពុជា មាន​គម្រោង​បោះទុន​វិនិយោគ​ចំនួន​២០៦​គម្រោង​ដែលមាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជាង ៣.០០០​លាន​ដុល្លា​អាមេរិក ។​ការដោះដូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស ង​ពីរ​(​កម្ពុជា -​វៀតណាម​) ក៏មាន​ការរីកចម្រើន ខ្លាំង​ដែល​ទិសដៅ​នៃ​ប្រទេស​ទាំងពីរ​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​ឲ្យ បាន ទំហំ​ទឹកប្រាក់ ៥.០០០ លាន​ដុល្លា​អាមេរិក​នៅពេល អនាគត​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា មានប្រសាសន៍​លើកឡើងថា​,​ស្ថិតក្នុង ដំណាក់ កាល​ថ្មី​នេះ កម្ពុជា​-​វៀតណាម​បាន​បន្ត​សហការគ្នា​ដើម្បី​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់ តែ រីកចម្រើន​ថែមទៀត​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាជន​ទាំងសងខាង​។ ប្រទេស​ទាំងពីរ​បាន​ខិតខំ​ពង្រឹង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម ឲ្យ​កាន់តែ​ស្អិតល្មួត ស៊ីជម្រៅ​ថែមទៀត​លើ​គ្រប់​វិស័យ​។​សម្តេច​ហេង សំរិន បញ្ជាក់ថា ទាំងនេះ​មិន​គ្រាន់តែ​បាន ផ្តល់នូវ​វឌ្ឍនភាព វិបុលភាព​សម្រាប់​ប្រជា ជាតិ​ទាំងសងខាង​ប៉ុណ្ណោះ ទេ ប៉ុន្តែ​បានរួម ចំណែក​ដល់​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ទាំង​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​៕a heng vn1 

​