» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3560 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773317 នាក់

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថា​កា​អត់ធ្មត់​គឺ​កុំ​កើតការ​ផ្ទុះអាវុធ​ម្តងទៀត​វា​ស្លាប់​មនុស្ស​ខូចខាត​ទ្រព្យសម្បត្តិ​!


​ភ្នំពេញ​៖ ឆ្លើយតប​ចំពោះ​ការលើកឡើង​ពី​សាធារណៈមតិ​នៅតាម​បណ្ដាញ​សង្គម Facebook នា​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៥​នេះ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​ចេញមក​អះអាង​ពី​ការបន្ត​អត់ធ្មត់​ពាក់​ព​ន្ធ័​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​ទាហាន​ថៃ ពាក់ព័ន្ធ​ការ​រាយ​លួស​បន្លា​នៅ​ភូមិសាស្ដ្រ​ខេត្តបន្ទាយមានជ័យ​។​a obey joan4 

​ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា និយាយថា ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​ទាហាន​ថៃ ពាក់ព័ន្ធ​ការ​រាយ​លួស​បន្លា​នៅ​ភូមិសាស្ដ្រ​ខេត្តបន្ទាយមានជ័យ ក៏មាន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ ដើម្បី​ជួយ​ដោះស្រាយ​ដែរ​។​​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង ដែលជា​ការបកស្រាយ និង​ពន្យល់​បន្ថែម​របស់​ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា​៖«​ជូន​សា​ធារ​ជន​ពិចារណា​៖១៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ មាន​ពេលវេលា​ផ្សាយ​តាម​ការកំណត់ មួយថ្ងៃ​២​ដង (​ពេលព្រឹក​ម៉ោង​៧ និង​ពេល​ល្ងាច​ម៉ោង​៤) ដើម្បី​សរុប​ហេតុការណ៍​ដែល​បានកើត​ឡើង​តាម​បណ្តា​ព្រំដែន កិច្ចប្រជុំ ដំណើរការ​អនុវត្ត​បទ​ឈប់​បាញ់ ព្រមទាំង​ព័ត៌មាន​កងទ័ព​ផ្សេងៗ​ទៀត​។​

​ក្នុងនោះ​មាន​អ្នក​នាំ​ភ្លើង​មួយក្រុម បាន​យក​ការផ្សាយ​របស់​ក្រសួងការពារជាតិ ត្រឹម​តែមួយ​ជ្រុង​មក​បំភាន់​ខ្លឹមសារ​រួម ៖ «​ក្រសួងការពារជាតិ​បាន​ផ្សាយ​ថា​សភាពការណ៍​មាន​ភាពស្ងប់ស្ងាត់​នៅតាម​ព្រំដែន​……​តែ​ប្រជាជន​បង្ហោះ​ថា​កំពុង​ប៉ះទង្គិច​ជាមួយ​ទាហាន​ថៃ រឿង​ពង្រាយ​បន្លា​លួស​ចូលមក​ដី​ប្រជាជន​……. សាធារណជន «​មិនដឹង​ត្រូវ​ជឿ​ខាង​ណា​?»​សូម​ពិនិត្យ និង​ពិចារណា​៖* ក្រសួងការពារជាតិ ផ្សាយ​ពី​សភាពការណ៍ ពី​ម៉ោង​១២៖០០​យប់ ដល់​ម៉ោង​៦​នាទី​ព្រឹក មាន​ស្ថានភាព​ស្ងប់ស្ងាត់​។ជាក់ស្តែង​ការប៉ះទង្គិច រវាង​ប្រជាជន និង​យោធា​ថៃ ពាក់ព័ន្ធ​នឹង​រឿង​បន្លា​លួស នៅវេលា​ម៉ោង​២៖២០​នាទី​រសៀល ជាមួយគ្នា​នោះអាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច ឈរជើង​ចូលរួម​ដោះស្រាយ​។ ថ្ងៃ​ដដែល​គ្នា​នោះ ផេ​ក​ក្រសួងការពារជាតិ ក៏បាន​ចេញផ្សាយ​ភ្លាម​ចំ​នួ​ច​ពីរដង​។​តើ​ក្រសួងការពារជាតិ​លាក់​ព័ត៌មាន​ត្រង់ណា​?

២៖ បើសិន​ថតរូប​ភាព និង​វិ​ឌី​អូ​កន្លែងកើតហេតុ ថត​តែ​ប្រជាជន យើង​នឹង​ឃើញតែ​ប្រជាជន តែបើ​ថត​មួយ​ជ្រុង​ទៀត យើង​នឹង​ឃើញ​ទាំង​អភិបាលខេត្ត និង​អាជ្ញាធរខេត្ត ព្រមទាំង​កងកម្លាំង​នៅ​ការពារ​ព្រំដែន ទឹកដី និង​ការពារ​បងប្អូន​ប្រជាជន​ដែល​កំពុង​តវ៉ា​លើ​ទីតាំង​ដី​របស់ខ្លួន​។​​ខ្ញុំ​សូម​បញ្ជាក់ជូន​បងប្អូន​ជនរួមជាតិ ឲ្យ​បាន​ជ្រាបថា​៖ តាំងពី​ថ្ងៃទី​២៨ កក្កដា មកដល់ពេលនេះ កងកម្លាំង​របស់​យើង​បាន​រក្សា​ការពារ​ប្រទេស ប្រកបដោយ​ភាព​អត់ធ្មត់​ជាទីបំផុត ដើម្បី​អនុវត្ត​បទ​ឈប់​បាញ់ ជៀសវាង​ការប៉ះទង្គិច​គ្នា ដោយ​ប្រដាប់អាវុធ​ម្តងទៀត ដែល​នឹង​នាំ​ឳ្យ​មានការ​ខាតបង់​ទាំង​ទ្រព្យសម្បត្តិ ទាំង​បាត់បង់​សាច់ញាតិ​បងប្អូន ប្រជាជន និង​កងកម្លាំង​យើង​។​

​តើ​បងប្អូន​មានបាន​កត់សម្គាល់​ដែរឬទេ​? ថា​កងកម្លាំង​យើង​មិន​ប្រដាប់អាវុធ នៅ​ទីតាំង​កើតហេតុ (​ឃុំ​អូរ​បី​ជាន់​) នោះទេ គឺ​យើង​ប្តេជ្ញាចិត្ត​អនុវត្ត​បទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធិភាព​។ សូម​បងប្អូន​ជនរួមជាតិ​យោគយល់ ពី​ទឹកចិត្ត​កងកម្លាំង​យើង​នៅ​ទីនោះ និង​រួមគ្នា​អត់ធ្មត់​ដើម្បី​ប្រយោជន៍​ជាតិ​យើង​ទាំងមូល​។ យើង​នៅសល់​កិច្ចប្រជុំ​វិសាមញ្ញ​RBC រវាង​យោធភូមិភាគ​ទី​៤ និង​យោធភូមិភាគ​ទី​២ (​ថៃ​) នៅ​ថ្ងៃទី​២៧ ខែសីហា​នេះ និង​កិច្ចប្រជុំ GBC នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩-១០ ខែកញ្ញា​ខាងមុខនេះ​ទៀត​។​

​សូមបញ្ជាក់ថា ការការពារ​ប្រទេសជាតិ ការការពារ​ព្រំដែន មិនមែនជា​រឿង​តូចតាច​ទេ ហើយក៏​មិនអាច​បំភ្លៃ​ព័ត៌មាន​បាន​នោះទេ គ្មាន​ថ្នាក់ដឹកនាំ​ណា​ដែល​យក​ប្រជាជន​ខ្លួន​ជា​ខែល ឬ​ជា​ឈ្នាន់ ដើម្បី​ការពារ​ផលប្រយោជន៍​ខ្លួន ដូច​ថ្នាក់ដឹកនាំ​ក្បត់ជាតិ​មួយចំនួន ដែល​រស់​ស្រួល ដេក​ស្រួល នៅក្រៅ​ប្រទេស​នោះទេ​។ ប្រជាជន​ខ្មែរ មាន​វិជ្ជាជីវៈ កុំ​នាំ​ប្រទេសជាតិ ធ្លាក់​ក្នុង​ថ្លុក​សង្គ្រាម ដូច​អតីតកាល​។a sey ha a sey ha1 a sey ha2