» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11679 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701850 នាក់

ខេត្ត​ដែល ជាប់​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​!

​រាជធានី​ភ្នំពេញ​៖​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩​ប្រកាសថា ចាប់ពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១​នេះ សាធារណជន​ទាំងអស់​ក្នុង​ខេត្ត​មួយចំនួន​ត្រូវ ចូលរួម​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​។a co mass1

​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ក្រសួងសុខាភិបាល បាន​ជូនដំណឹង​ដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​សា​ធារ​ជន ទាំងអស់ នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែព កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​តម្រូវឱ្យ​មានការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាត​កិច្ច​រក្សា​គម្លាត​សុវត្ថិភាព​។

​ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល បានឱ្យដឹង​ទៀតថា មកទល់ពេលនេះ មេរោគ​ប្រភេទ​ដែល​តា Delta បាន​ប៉ះពាល់​ដល់​២២ រាជធានី​-​ខេត្ត ហើយ​គិត​ត្រឹម​ថ្ងៃទី​១៣ ខែសីហា​នេះ លើកលែងតែ​៣​ខេត្ត​ប៉ុណ្ណោះ គឺ​ខេត្តតាកែវ ខេត្ត​កែប និង​ខេត្តក្រចេះ នៅ​មិនទាន់​រកឃើញ​ករណី​ដែល​តា​នៅឡើយ​ទេ​។

​សូមបញ្ជាក់ថា​៖​រហូតដល់​ថ្ងៃទី​១៧​សីហា​២០២១​ក្រសួងសុខាភិបាល​ប្រកាសថា​បាន​រកឃើញ​ករ​ណី​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន​៥៥៦​នាក់​(​ឆ្លង​សហគមន៍ ៣៨៩​និង​នាំចូល​១៦៧)​និង​មាន​ជាសះស្បើយ​៧១៦​នាក់ ។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ៨៦៥៩៧​នាក់​និង​ចំនួន​ជាសះស្បើយ​សរុប​កើន​៨១៩១៨​នាក់​និង​ស្លាប់​ថ្មី​១៤​នាក់​សរុប​ស្លាប់​១៧១៨​នាក់ ។ សូមបញ្ជាក់ថា​ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​a co mass a co mass2 

​