» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30313 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597732 នាក់

តុលារ​ការឃុំខ្លួន​អ្នក​បើកបរ​បុក​នគរ​បាលច​រាចរ​ខេត្តកណ្តាល​នៅ​គុក​បន្ទាប់ពី​ចូល​សារភាព​

 

​កណ្តាល​៖ លោក ហួត ហ៊ាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ជនបង្ក​ដែល​បើករថយន្ត​បំ​បុក លោក​អនុសេនីយ៍ឯក ទូច សៅ​ហេង មន្ត្រីនគរបាល​ចរាច​រណ៍​កំពុង​បញ្ជា​ចរាចរណ៍​ការពារ ក្បួន​ថ្នាក់ដឹកនាំ​ឆ្លងកាត់ បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែវិច្ឆិកា នេះ ។a car hit po 

​ប្រភពពី​នគរបាល​ខេត្តកណ្តាល​ឲ្យ​ដឹងថា​៖​អ្នកបើកបរ​រថយន្ត​បុក​មន្ដ្រីនគរបាល​ចរាច​រណ៍​ន​ឈ្មោះ សំ​ណាន សំណាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវបាន​បងស្រី​នាំខ្លួន​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ដើម្បី​ទទួលទោស​តាមផ្លូវ​ច្បាប់ ក្រោយ​បើករថយន្ដ​បុក​មន្ដ្រីនគរបាល​ម្នាក់​បណ្ដាល​ឲ្យ​រងរបួស​។​

លោក អនុសេនីយ៍ឯក ទូច សៅ​ហេង ជនរងគ្រោះ​ក្នុងពេល​បំពេញភារកិច្ច​រហូតរ​បួស​បាក់ជើង​ទាំងសងខាង បាក់ឆ្អឹង​ចង្កេះ និង​ស្រាំ​លលាដ៍ កកឈាម​ក្នុង​ខួរក្បាល​ទទួលបាន ការអញ្ជើញ​មក​សាកសួរ​សុខទុក្ខ ដោយផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​បន្ទប់​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​គ្រា​ដែល​សម្តេច កំពុង​បំពេញ​កាតព្វកិច្ច​ដ៏​កតញ្ញូ​បំផុត គឺ​មើលថែទាំ​អ្នក​ម្តាយ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នេះ​ស្រាប់ “​។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់ចំណុច​ភ្លើងស្តុប​ស្ពាន​ព្រែក​ហូរ ស្ថិតក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង​បើកបរ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​បំ​បុក មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តកណ្តាល​ម្នាក់ កំពុង​ឈរ​បញ្ជា​ចរាចរណ៍​លើ​ដងផ្លូវ បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ទាំងសងខាង និង​បាក់ឆ្អឹង​ក​ង្កេះ ស្រាំ​លលា​ដ៏ កកឈាម​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។ ក្រោយ​មាន​ហេតុការណ៍​កើតឡើង ជនបង្ក​បាន​ព្យាយាម​បើករថយន្ត​យកទៅ​ប្លុង​ចោល​រួច​គេចខ្លួនបាត់​។​​មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​ត្រូវ​រថយន្ត​បើក​បុក​ពេល​បំពេញការងារ​នោះ​ឈ្មោះ ទូច សៅ​ហេង មាន​តួនាទី​ជា នាយរង​ផ្នែក មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​។​

​ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា តា​កូ​ម៉ា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2S-3669 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​រត់គេចខ្លួន​។​
​លោក ឆេង សំអឿន នាយការិយាល័យ​ចរាចរណ៍​ជើងគោក បាន​ឲ្យ​ដឹងថា លោក​ទូក សៅ​ហេង និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​៥​រូប​ទៀត ត្រូវបាន​ចាត់​ឲ្យ​ឈរជើង​នៅ​គោលដៅ​ស្តុ​ប​ស្ពាន​ព្រែក​ហូរ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ដើម្បី សម្រួល​ចរាចរណ៍​នៅ​ទីនោះ​។​a car hit po4 a car hit po1 a car hit po2 a car hit po3 


​