វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6095 នាក់
ម្សិលមិញ 5378 នាក់
សរុប 14085388 នាក់
ខេត្តព្រះវិហារ៖ និងគោយន្តកន្ត្រៃ១គ្រឿង ត្រូវខូចខាតទាំងស្រុងមនុស្ស៣នាក់ បានរងរបួសធ្ងន់-ស្រាល ក្រោយក្រោយបើកជាន់មីន ១គ្រាប់នៅត្រង់ចំណុចវាលចៀស ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពី រសៀល ថ្ងៃ ពុធ ២ រោច ខែ ភទ្របទ ឆ្នាំ ច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៨ ។
មន្ត្រីនគរបាល ស្រុកជាំក្សាន្ត បានឲ្យដឹងថា ជនរងគ្រោះ ទី១.ឈ្មោះ គឹម សុភ័ត្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ, ទី២.ឈ្មោះ ទិត រិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ និងទី៣.ឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយពីរនាក់ខាងលើនេះមកពីស្រុកគូលែន ខេត្តព្រះវិហារ។ អ្នកទាំង៣ មកស្នាក់នៅ និងរកស៊ីនៅចំណុចទីតាំងភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះទាំង៣ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ៕