» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7415 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697586 នាក់

ក្រុមហ៊ុន​ចិន​១​ចិន នឹង​ប្រមូល​ទិញ​ដំឡូង​មី​ស្ងួត​ពី​កម្ពុជា ១០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០២៥

 


​ព្រះសីហនុ​៖ ប្រជាកសិករ​ដែល​ប្រកប​របរ​ដាំដំឡូង​មី ដែល​លក់​មិន​ចេញ​បាន​តម្លៃថោក​នឹងមាន​សង្ឃឹម ដោយសារ​មាន​ក្រុមហ៊ុន​ចិន បាននិងកំពុង​ប្រមូល​ទិញ​ដំឡូង​មី​ស្ងួត​នៅតាម​បណ្ដា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា មានដូចជា ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និង​បណ្ដា​ខេត្ត​មួយចំនួនទៀត​។​a china export potato 

​លោក​ស៊ូ​ប៊ិន​( XU BIN )​នាយក​ក្រុមហ៊ុន​នាំ​ដំឡូង​មី​ស្ងួត ចេញទៅ​ប្រទេស​ចិន​បាន​ប្រាប់កាសែតថា ថ្ងៃនេះ​(​ទី​២៣​កុម្ភៈ​)​ដំឡូង​មី​ស្ងួត​ចំនួន ១​ម៉ឺន​តោន និង​ធ្វើការ​នាំចេញ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ទិញ​ដំឡូង​ពី​ប្រជាកសិករ​ក្នុង​ឆ្នាំ​២០២៥ ឱ្យបាន​ចំនួន ១០​ម៉ឺន​តោន បន្ថែមទៀត​។ លោក​នឹង​បណ្ដាក់ទុន​ក្នុង​ការទិញ​ដំឡូង​មី​ស្ងួត​ពី​កសិករ ដែល​កន្លងមក​ពួកគាត់​ដាំ​បានតែ​រក​ទីផ្សារ​មិនបាន ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជួប​បញ្ហា​ប្រឈម​ក្នុង​ការលក់​ចេញ​។ ចំពោះ​ការប្រមូលទិញ​ដំឡូង​នាពេលនេះ​គឺ តម្លៃ​សមស្រប​ទៅនឹង​ការប្រកួតប្រជែង​ទីផ្សារ​នៅតាម​បណ្ដា​ប្រទេសជិតខាង ហើយ​នៅ​ថ្ងៃ​ខាងមុខ​លោក​គ្រោង​បង្កើត​រោងចក្រ​ដ៏​ធំ​មួយ​សម្រាប់​ការច្នៃ​ដំឡូង​មី​ស្ងួត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

​សម្រាប់​ប្រទេស​ចិន ទីផ្សារ​ដំឡូង​មី​មាន​តម្រូវការ​ច្រើនសន្ធឹក​សន្ធាប់​រាប់រយ​លាន​តោន ហើយ​ក្រុមហ៊ុន​របស់លោក​ធ្លាប់​ដំណើរការ​នាំចេញ​ដំឡូង​នៅក្នុង​អំឡុង​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ តែដោយសារ​ជំងឺ covid រីក​រាលដាល បានធ្វើ​ឲ្យ​មានការ​ផ្អាក​ក្នុងការ​នាំចេញ តែ​នៅក្នុង​ឆ្នាំ ២០២៥ ក្រុមហ៊ុន​របស់លោក​នឹង​ចាប់ផ្ដើម​ប្រមូល​ទិញ​ដំឡូង​មី​ស្ងួត​ឡើងវិញ​។ សូមបញ្ជាក់ថា​នេះ​ជា​លើក​ទី​១​ដែលមាន​ក្រុមហ៊ុន​ចិន​ប្រកាស​ពី​ការប្រមូលទិញ​ដំឡូង​មី​ស្ងួត​ពី​ស្រុក​ខ្មែរ​រហូតដល់​១០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​។​ដែល​កន្លងមក​បើតាម​ប្រធាន​សមាគម​ដំឡូង​មី​កម្ពុជា​បាន​ឲ្យ​ដឹងថា​ចិន​ប្រមូល​ទិញ​ត្រឹម​ខ្ទង់ពា់ន់​តោន​ប៉ុណ្ណោះ​។​

​លើ​វិស័យ​កសិកម្ម​នេះដែរ​រដ្ឋាភិបាល​ចិន​បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា នូវ​បរិមាណ​កូតា​មួយចំនួន​ក្នុងការ​នាំចេញ​អង្ករ ដោយ​បច្ចុប្បន្ននេះ​ឈានដល់ កម្រិត​ប្រមាណ​៥០​ម៉ឺន​តោន​ហើយ​ក្នុង​មួយឆ្នាំ​។​តែ​លទ្ធផល​មិនបាន​ដូច​ការសន្យារបស់ចិន​ទេ​។​ជាក់ស្តែងក្នុង​ប៉ុន្មាន​ខែ​កន្លងមកនេះ​ចុនឆ្នាំ២០២៤និងដើមឆ្នាំ២០២៥នេះប្រជាកសិករ​មានការ​រអ៊ូ​រទាំ​អំពី​បញ្ហា​ស្រូវ​ចុះថោក​ដោយសារ​ប្រ​ទេ​សៃ​និង​វៀតណាម​បន្ថយ​ការប្រមូលទិញ​។​ទោះបីជា​យ៉ាងណា​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ចិន​ទៅវិញទេតើ។​កម្ពុ​ជាមាន​ឱនភាព​ពាណិជ្ជកម្ម​ដ៏​សម្បើម​ជាមួយប្រទេសចិន។​​ជាក់ស្តែង​បើតាម​របាយការណ៍ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២៤(​ចាប់ពី​ខែមករា​-​មិថុនា​) កម្ពុជា​បាន​នាំ​ចេញទៅ​ចិន​ក្នុង​ទឹកប្រាក់​ចំនួន ៨១៤,៨២៩ ពាន់​ដុល្លារ​ប៉ុណ្ណោះ​។​បើ​គិត​ទៅ​មាន កើនឡើង ១៤.២% ។​

តែ​កម្ពុជា​នាំចូល​មកវិញ​ក្នុង​ទឹកប្រាក់​ចំនួន ៦.៤ ពាន់​លាន​ដុល្លារ កើនឡើង ១៩.៤%​។​ប្រទេស​ចិន​ស្ថិតនៅ​លំដាប់​ទី​១​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ដែល​ធ្វើការ​នាំចេញ នាំចូល​ទំនិញ​ច្រើនជាងគេ ហើយ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូលៗ​របស់​កម្ពុជា​បន្ទាប់ពី​ចិន​មានដូចជា អាម៉េរិក វៀតណាម ថៃ និង​ជប៉ុន​។​ល​។​ទាក់ទង​ទីផ្សារ​នេះដែរ​លោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) គឺជា​កត្តា​ជំរុញ​សម្រាប់​កំណើន​ពាណិជ្ជ​កម្មនេះ​។

ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងពីរ ផលិតផល​របស់​កម្ពុ​ជា ជាពិសេស​កសិផល​ដែលមាន​គុណភាព​ខ្ពស់​ដូចជា អង្ករ ចេក​លឿង ស្វាយ ដំឡូង​មី និង​ម្រេច ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ជាមួយនឹង​ការអនុគ្រោះ​ពន្ធ​។ នេះ​បើតាម​ការ​បញ្ចាក់​របស់​លោក ប៉ែន សុ​វិជាតិ ទៅកាន់​សារព័ត៌មាន Xinhua​។​​សូមបញ្ជាក់ថា​នៅក្នុង​ខែកក្កដា​ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​ថ្មី​ចំនួន​៤១​គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​៣​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជាង​៣៩៦​លាន​ដុល្លារ​អាមេរិក អាចបង្កើត​ការងារ​បាន​ប្រមាណ​២៥​ពាន់​កន្លែង ជូន​ប្រជាជន​កម្ពុជា​។ ក្នុងនោះ​ការវិនិយោគ​មកពី​ប្រទេស​ចិន​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១​ដោយបាន​រួមចំណែក ៦៨,០៦% នៃ​ទុនវិនិយោគ​សរុប ខណៈពេលដែល​ការវិនិយោគ​ក្នុងស្រុក​គ្រប ដណ្ដប់ ១៤,២៤% នៃ​ទុនវិនិយោគ​សរុប​។​a china potato1 a china potato2