» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4879 នាក់

ម្សិលមិញ 5378 នាក់

សរុប 14084172 នាក់

ស្នងការ​អឺរ៉ុប​ប្រកាស​ពី​ការចាប់ផ្តើម​នីតិវិធី​ផ្អាក​ការអនុគ្រោះ​ពន្ធ​ដែល​បើ​បរាជ័យ​ក្នុងការ​ចរចារ​នឹងមាន​ប្រសិទ្ធិភាព​អនុវត្តន៍​នៅ​ឆ្នាំ​២០២០


​សហគមន៍​អឺរ៉ុប​៖​សហគមន៍​អឺរ៉ុប​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១១​កុម្ភៈ​ដើម្បី​ឈានទៅ​ដកហូត​បណ្តោះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា ប្រសិនបើ​មិនមាន​កា​វិវឌ្ឍន៍​ឈានឡើង វិញ​នៃ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​។​ប្រសិនបើ​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋ​សមាជិក ការដកហូត​ពិតប្រាកដ​នឹងធ្វើ​ឡើង​នៅ​ខែសីហា ឆ្នាំ​២០២០​។ a ab eco 

​លោកស្រី​សេ​ស៊ី​លី​យ៉ាម៉ា​ម​ស្ត្រ​ង​( Cecilia Malmstrom) ស្នងការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖«​សូមបញ្ជាក់​ឱ្យបាន​ច្បាស់​ថា ចំណាត់ការ​នៅថ្ងៃនេះ​គឺ​មិនមែនជា​សេចក្តីសម្រេច​ចុងក្រោយ ឬក៏​ជា​ដំណាក់កាល​ចុងក្រោយ​ដែរ​។ ប៉ុន្តែ​ទ្រនិចនាឡិការ​កំពុងតែ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ ហើយ​យើង​ត្រូវការ​ឃើញ​សកម្មភាព​ពិតប្រាកដ​ក្នុងពេល​ឆាប់ៗ​នេះ​»​។​

​លោកស្រី​បញ្ជាក់ថា សម្រាប់​ដំណាក់កាល​តាមដាន​និង​វាយតម្លៃ​នេះ​គឺ​សហភាព​អឺរ៉ុប​នឹងធ្វើ​ការ​ដោយ​ពេញលេញ​ជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ស្វែងរក​វិធី​ដោះស្រាយ​។​លោកស្រី​បន្តថា​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​កម្ពុជា​បាន​បោះជំហាន​ដ៏​វិជ្ជមាន​មួយចំនួន ពោលគឺ​មានការ​ដោះលែង​តួអង្គ​នយោបាយ​, សកម្មជន​សិទ្ធិមនុស្ស​, អ្នកកាសែត​, និង​បាន​បន្ធូរបន្ថយ​ដល់​សកម្មភាព​របស់​ស​ង្គ​ម​ស៊ីវិល​រួម​នឹង​សហជីព​ជាដើម​។

តែ​ទោះបីជា​យ៉ាងណាក៏ដោយ​បើ​មិនមាន​សកម្ម​ភាពជា​ដុំកំភួន​ណាមួយ​ពី​រដ្ឋាភិបាល នោះ​ការអនុគ្រោះ​ពិសេស​លើ​ការ​នាំចូល​ទំនិញ​កម្ពុជា​ក្នុង​ទីផ្សារ​អឺរ៉ុប​នឹងត្រូវ​លើក​មក​ពិភាក្សា​។ លោកស្រី​សង្កត់ធ្ងន់ថា ចំណុច​សំខាន់​នៃ​ភាពជា​ដៃគូ​រវាង​សហភាព​អឺរ៉ុប​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គឺ​ការ​គាំពារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នេះ​។

​ក្រោយពី​គណៈកម្មការ​អឺរ៉ុប​ប្រកាសពីការចាប់ផ្តើម​ដំណើរការ​នីតិវិធី ដែល​អាចឈាន​ទៅដល់​ការដក​ការអនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​សហភាព​អឺរ៉ុប​(EBA) រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​នានា នៅក្នុង​ប្រទេស​កម្ពុជា បានបង្ហាញ​ការសោកស្ដាយ​ផង ។
​នៅ​ថ្ងៃទី​១២​ខែកុម្ភៈ​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​សារ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក អះអាង​ពី ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច របស់​កម្ពុជា​សព្វថ្ងៃ កំពុង​ឆ្ពោះទៅរក​ភាព​កាន់តែ​ល្អប្រសើរ​។ ជាក់ស្ដែង​ចំណូល​ព​ន្ឋ​បាន​កើន​ឡើងជា​បន្តបន្ទាប់ បន្ទាប់ពី​សេដ្ឋកិច្ចកម្ពុជា​ពីមុន​ហ៊ុំ​ព័​ទ្ឋ​ដោយ​ទារុណកម្ម​និង​ការកៀបសង្កត់​។​

សម្តេច ហ៊ុន សែន បញ្ជាក់ថា​៖ កម្ពុជា​ធ្លាប់ជា​ប្រទេស​ក្រីក្រ ប៉ុន្តែ​ឥឡូវ​គឺ​បាន​ងើប​លេចធ្លោរ​រួច​ផុតពី​ភាពក្រីក្រ​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​។ ដូច្នេះ​កម្ពុជា​មិនអាច​ពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​ទេ ហើយ​កម្ពុជា​ក៏​មិន​ត្រូវយក​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះដែរ​។ ប៉ុន្តែ​កម្ពុជា​ចង់​ធ្វើជា​មិត្ត​ល្អជា​មួយ​បណ្តា​ប្រទេស​ដៃគូ​ដែល​ចង់ឃើញ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ​ពិតប្រាកដ​ដោយ​គ្មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។​

​តែ​លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅឯ​ក្រៅប្រទេស បានបង្ហាញ​សារ​ខ្លី​មួយ​នៅលើ​ហ្វេ​ប៊ុ​កថា​«​កូនសោរ EBA ស្ថិតនៅលើ​ដៃ លោក ហ៊ុន សែន​។ បាត់​ឬ​នៅ​អាស្រ័យ​លើ លោក ហ៊ុន សែន​»​។​

​ឯ​សភាពាណិជ្ជកម្ម​អឺរ៉ុប​( EuroCham Cambodia) មាន​តំណាង​ក្រុមហ៊ុន​ចំនួន ៣៥០​លើក​វាយតម្លៃថា ការផ្តើម​ជា​ផ្លូវការ​នូវ​ដំណើរការ​នីតិវិធី ដែល​អាច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ជាការ​ធ្វើ​ឲ្យ​ខូចប្រយោជន៍​នៃ​ការវិវត្តន៍​របស់​សង្គម​សេដ្ឋកិច្ចកម្ពុជា​។ សភាពាណិជ្ជកម្ម​អឺ​រុ​ប នៅតែ​ប្តេជ្ញា​បន្ត​ភាពជា​ដៃគូ និង​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងទិសដៅ​ជំនួញ និង​ការអភិវឌ្ឍ​។​

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មាន​កង្វល់​ដូចគ្នា​នឹង​សហភាព​អឺរ៉ុប​ដែរ ទាក់ទង​នឹង​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ លើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​ការងារ​ដែលមាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ និង​សេរីភាព​ទាក់ទង​នឹង​អង្គការ​សមាគម​។ អាមេរិក​ក៏បាន​អំពាវនាវ​ផងដែរ អោយ​ប្រទេស​កម្ពុជា​ទម្លាក់ចោល​នូវ​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ការចោទប្រកាន់​តាម​ទំនើងចិត្ត​ទាំងអស់ ប្រឆាំងនឹង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​អនុញ្ញាតអោយ​សហជីព អង្គការ​សារព័ត៌មាន​ឯករាជ្យ និង​ក្រុម​ដទៃទៀត​នៃ​សង្គម​ស៊ីវិល ដំណើរការ​ដោយ​គ្មាន​ការ​រឹតត្បិត​ដែល​មិន​ត្រឹមត្រូវ​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​វិញ​បាន​និយាយប្រាប់កាសែតថា​៖ វិស័យ​ឯកជន តួយ៉ាង​សមាគម​រោងចក្រ និង​រដ្ឋាភិបាល​បាន​ត្រៀម​ទុកជាមុន​រួចហើយ​។ ការត្រៀមខ្លួន​ទុកជាមុន​នៅក្នុង​ការធ្វើកំណែទម្រង់​កាត់បន្ថយ​ថ្លៃដើម​នៃ​ការផលិត​របស់​កម្ពុជា​ដើម្បី​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្បែរ​ខាងក្នុង​ការនាំចេញ ក្នុងករណី​ដែល​កម្ពុជា​ត្រូវបាន​តម្រូវ​ឲ្យ​បង់ពន្ធ​នោះ​។ បន្ថែម​លើ​នេះ​កម្មករ កម្មការិនី ប្រឹងប្រែង​ផលិតភាព​ការងារ​តាមរយៈ​ការបន្ថែម​ថ្ងៃ​ធ្វើការ​កាត់បន្ថយ​ថ្ងៃ​សំរាក​។​

​រដ្ឋាភិបាល​កម្ពុជា​តាមរយៈក្រសួងការបរទេសបានចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ​ចុះថ្ងៃទី១២កុម្ភៈពាក់ព័ន្ធ​នឹង​ចំណាត់ការ​នេះដោយនិយាយ​ពី​ជំហរ​ចាស់​ដដែល​គឺមិនយុត្តិធមិចំពោះកម្ពុជានិងចាត់ទុកថាជាការជ្រៀតជ្រែកចូលស្រុកខ្មែរ។ កន្លងមក មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏បាន​បញ្ជាក់ថា វា​ជា​វិធាន​ការដែល​ពួកគេ​រំពឹងថា​នឹង​កើតមានឡើង​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​ជាង​មុន​ដែរ។​

​សូមបញ្ជាក់ថា​៖​នីតិវិធី​ដែល​អាច​ឈានទៅ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​អឺរ៉ុប (​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​) EBA​ជា​បណ្តោះអាសន្ន ត្រូវ​ចែកចេញជា ៣​ដំណាក់កាល រាប់​ចាប់​ពីថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ​នេះ​តទៅ​។ ដំណាក់កាល​ទីមួយ មាន​រយៈពេល ៦​ខែ គឺជា​ពេលវេលា​សម្រាប់​តាមដាន ប្រមូល​ព័ត៌មាន និង​ចរចា​ជាមួយ​ភាគី​រដ្ឋាភិបាល​កម្ពុជា​។ ដំណាក់កាល​ទី​ពីរ មាន​រយៈ​៦​ខែ ដោយ​ចែកចេញជា​ពីរ​ផ្នែក គឺ ៣​ខែ សម្រាប់​សរសេរ​របាយ​ការណ៍ និង ៣​ខែ​ទៀត សម្រាប់​ស្តាប់​ចម្លើយ​តប​ពី​ភាគី​កម្ពុជា និង​ឈានទៅ​សម្រេច​ថា​តើ​សហភាព​អឺរ៉ុប ត្រូវ​ព្យួរ ឬ​មិន​ព្យួរ EBA​។ ដំណាក់កាល​ចុងក្រោយ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​EAB គេ​ត្រូវ​ទុកពេល ៦​ខែ​ទៀត ទើប​សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន​។​

​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយបាន​នាំ​ផលិតផល​ចូលក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ជាង​៥,៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដោយ​មិន​បង់ពន្ធ ធ្វើឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហភាព​អឺរ៉ុប​គឺមាន​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​កសិកម្ម​និង​កង់​។​a ab eco a ab eco1 a ab eco2 a ab ecoa