» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10674 នាក់

ម្សិលមិញ 8930 នាក់

សរុប 19707928 នាក់

យន្តហោះ​ទំនើប​អាមេរិក​សម្រាប់​ប្រឆាំង​កាំច្រួច​s៣០០​របស់​រុស្ស៊ី​ជួប​ឧ​ប​ទ្ទេវ​ហេតុ​

 

​អាមេរិក​៖​យន្តហោះ​ចម្បាំង F-35 ដែលជា​យន្តហោះ ទំនើប​បំផុត​របស់​យោធា​អាមេរិក​ដែល​អាំ​ច​បញ្ចៀស​ការចាប់​បាន​ពី​ប្រព័ន្ធ​រ៉ា​ដា មី​ស៊ី​ល S-300 របស់​រុស្ស៊ី ដែល អ៊ីស្រាអែល​គ្រោង​នឹង​ប្រើប្រាស់ ដើម្បី​វាយប្រហារ​ទៅលើ​គោលដៅ​នៅក្នុង​ប្រទេស​ស៊ី​រី បាន​ធ្លាក់ ។​a fly us 

នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Russian Today នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ។​​វា​ជា​យន្តហោះ​ចម្បាំង​បំបាំងកាយ​របស់​អាមេរិក ផលិត​ដោយ​ក្រុមហ៊ុន ការពារជាតិ​អាមេរិក Lockheed Martin មានតម្លៃ​ដល់​ទៅ​១១៥​លាន​ដុល្លារ​មួយគ្រឿង ។

យន្ដហោះ​ប្រភេទ F-35B ត្រូវបាន​គេ​រាយការណ៍​ថា បាន​ធ្លាក់​នៅក្នុង​រដ្ឋ សោត​ស៍ ខា​រ៉ូ​លី​ណា (South Carolina) ដែល​ស្ថិត​ចំងាយ ៨​គីឡូម៉ែត្រ ពី​មូលដ្ឋាន​កងទ័ពជើងទឹក ប៊ី​យូ​ហ្វ​ត (Beaufort Marine Corps Air Station)​តែ ក៏​មិនបាន​បង្ក​ឲ្យ​ជន​ស៊ីវិល​ណា​ម្នាក់​រងរបួស ឬ​ស្លាប់​នោះដែរ ។ ចំណែកឯ​អ្នកបញ្ជា​យន្ដហោះ​ចម្បាំង ដ៏​ទំនើប​ថ្លៃ​កប់​ពពក​មួយ​នេះ បាន​ចុច​ឆ័​ត្រ​យោង​ចេញ​ពីលើ​យន្ដហោះ​ទាន់ពេលវេលា ហើយ ។ មិនទាន់មាន​ការបញ្ជា​ក់​ពី​មូលហេតុ​ធ្លាក់​នៅឡើយ​ទេ ខណៈ​ការស៊ើបអង្កេត​មួយ​កំពុងដំណើរការ ។​

​គួរ​បញ្ជាក់ថា ការធ្លាក់​យន្ដហោះ​ចម្បាំង​នេះ កើតមានឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​មន្ទីរ​បញ្ច​កោណ​បាន​ទទួលស្គាល់ថា យន្ដហោះ​ចម្បាំង F-35B បាន​ដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​អាកាស​ជា​លើកដំបូង ប្រឆាំងនឹង​មូលដ្ឋាន​របស់​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ នៅក្នុង​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី​២៧​កញ្ញា​។​​មន្ត្រី​ការពារជាតិ​អាមេរិក ៣​រូប ឲ្យ​ដឹងថា យន្តហោះ​ខាងលើ បាន​បើក​ការវាយប្រហារ​ពី​នាវា USS Essex ។ របាយការណ៍​របស់​នា​យ​ទាហានជើងទឹក វាយប្រហារ​ដែន​គោក សរសេរថា ៖ “​បេសកកម្ម​របស់ F-35B នេះ បាន​វាយប្រហារ​គាំទ្រ​ដល់​បណ្តា​យុទ្ធនាការ​សម្អាត​ផ្ទៃដី ហើយ​វា​ហាក់ដូចជា​បានសម្រេច​ភារកិច្ច​” ។​

​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ F-35 ត្រូវបាន​ចាត់ទុកជា​ប្រព័ន្ធ​អាវុធ​ថ្លៃ​បំផុត​ប្រវត្តិសាស្ត្រ ។ ក្នុង​ដំណើរការ​អភិវឌ្ឍ​មានការ​ផ្អាក​ច្រើនលើក និង​ត្រូវ​ចំណាយពេល​វែង ទើប​វា​មាន​វត្តមាន​ត្រៀមប្រយុទ្ធ​បាន ។​F-35 ត្រូវបាន​ចាត់ទុកជា​អនាគត នៃ​ទ័ពអាកាស ព្រោះតែ​សមត្ថភាព​គួបផ្សំ​ដ៏​អស្ចារ្យ​រវាង ៖ សមត្ថភាព​បំបាំងកាយ ល្បឿន​កំពូល​លឿន និង​បច្ចេកវិទ្យា Sensor កំពូល ។​F-35B ជា​គំរូ​១ ក្នុងចំណោម​គំរូ ៣ របស់ F-35 ដែល​វា​អាច​ឡើង​ចុះ​ត្រង់​ដូចជា​ឧ​ត្ថ​ម្ភា​ចក្រ ។ យន្តហោះ​នេះ ក៏មាន​ទំហំ​សមល្មម​ប្រៀប​នឹង​យន្តហោះ​ដទៃទៀត ៕
​សូមបញ្ជាក់ថា​ប្រទេស​រុស្ស៊ី​ទើបនឹង​បញ្ជូន​កាំជ្រួច​ការពារ​ដែនអាកាស​ទំនើប​ប្រភេទ​s៣០០ ឲ្យ​ប្រទេស​ស៊ី​រី​សម្រាប់​ការពារ​ដែល​អាកាស​៕a fly us1 a syrya